ចម្លែក​ណាស់​ជនជាតិជប៉ុនបើក​សារមន្ទីរ​លាមកយ៉ាងស្រស់ស្អាតគួរឱ្យទាក់ទាញ

ជនជាតិ​ជប៉ុន​ពិត​ជា​ចម្លែក​ណាស់​ តើ​អ្នក​ដឹង​​អ្វី​នឹង​កើត​ឡើង​ទេ?

ជាការ​ពិត​ណាស់​ “លាមក​” កាក​សំ​ណល់​ដែល​មាន​ក្លិន​ និង​រូប​រាង​អាក្រក់ មិន​អាច​គួរ​អោយ​ស្រលាញ់​បាន​ទេ ប៉ុន្តែ​ក្នុង​ភ្នែក​របស់​ប្រជាជន​ជប៉ុន “លាមក” អាច​នឹង​ក្លាយ​ជា​គួរ​អោយ​ស្រលាញ់ហើយ​ Cute មិន​ចាញ់ការ៉េមប្រាំពីរពណ៌​ឡើយ។

ចាប់​ពី​ថ្ងៃទី ១៥ ខែមីនា ដល់​ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០១៩ នេះ​គឺ​ជា​ឱកាស​សម្រាប់​អ្នក​ផ្លាស់​ប្តូរ​គំ​និត​គិត​​ពី “លាមក”ដោយ​ទៅទស្សនា​សារមន្ទីរ Unko (អាច​និយាយ​បាន​ថា​ជា​សារមន្ទីរ “លាមក”) នៅ Yokohama សម្រាប់​ទស្សនា​មើល​ ស្ទាប​អង្អែល ប្រលែង​លេង ថត​រូបជា​មួយ​នឹង​ដុំ “លាមក” ដ៏​គួរ​អោយ​ស្រលាញ់។ ស្តាប់​ទៅ​ពិត​ជា​ចាប់​អារម្មណ៍​ណាស់​មែន​ទេ?

អ្នក​អាច​គិត​ស្រមៃអំពីកន្លែងដាក់​តាំង ​វិភាគ​រូប​រាង ពណ៌ និង​ក្លិន​របស់​ “លាមក” នៃ​ជាតិ​សាសន៍​នៅ​លើ​ពិភព​លោក​។ ប្រាកដណាស់សារមន្ទីរ Unko មិន​មែន​ជា​កន្លែង​សាក​សម​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ស្រាវ​ជ្រាវ “លាមក” ពិត​នោះ​ទេ។ ដោយ​សារ​​វា​មិន​សូវ​ដូច​​កន្លែង​ដាក់​តាំង​ឡើយ ប៉ុន្តែ​កន្លែង​នេះ​ដូចជា​ឧទ្យាន​លេង​កំ​សាន្ត​ជាង។ សូម​ទស្សនា​មើល​កន្លែង​មួយ​ចំ​នួន​នៅ​ក្នុង​សារមន្ទីរនេះ។

កន្លែង​លេង​និម្មិត​​ជាមួយ​នឹង​ “លាមក”

បន្ទប់រូប​ភាព​​​ពេញ​ទៅ​ដោយ​ពណ៌ត្រូវ​បាន​ធ្វើ​ឡើង​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​កន្លែង​លេង​និម្មិត​។ អ្នក​អាច​សាក​ល្បង​អារម្មណ៍ដែល​ត្រូវ​ព័ទ្ធ​ជំុវិញ​ទៅ​ដោយ​លាមកច្រើន​ពណ៌​ច្រើន​បែប។ កុំ​ភ្លេច​ថត​រូប​អោយ​បាន​ច្រើន​ដើម្បី​ផុស​នៅ​លើ Instagram សម្រាប់​បង្ហាញ​មិត្ត​ភក្តិណា!

កន្លែងលេង​​ “លាមក” សម្រាប់​ក្មេង​

ប្រសិន​បើ​អ្នក​ទៅ​ជា​មួយកូន​​ក្មេង​ សូម​ទុក​អោយ​ក្មេង​ដែល​ចូល​ចិត្ត​លេង​អាចប្រលែងនៅ​កន្លែង​សម្រាប់​កុមារ​បាន។ កន្លែង​នេះ​ក្មេង​អាច​លោត​ប្រលែង​លេង​ជាមួយ​នឹង “លាមក” ដែល​មាន​ចលនា។

កន្លែង​ស្វែង​យល់​អំពី “លាមក”

នេះគឺជាកន្លែងសម្រាប់អ្នកដែលចង់ដឹងចង់ឃើញ និង​ចូលចិត្ត​ស្វែង​យល់អំពី​កន្លែង​ដែល​ដាក់​តាំងរបស់​ “លាមក”។ ក្រៅ​ពី​នេះ​នូវ​មាន​លក់ផលិត​ផល​ជាច្រើន​ដែល​ទាក់​ទង​នឹង “លាមក” ក៏​ដូចជា​កន្លែង​ដែល​ជួប​ជាមួយ​ celeb “លាមក”។ ប្រសិន​បើ​មាន​ឱកាស​ទៅ​លេង​កំ​សាន្ត​គួរ​តែ​ទិញ​សម្រាប់​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍មែន​ទេ?

ថ្លៃ​សំ​បុត្រចូល៖ ១៦០០ យេនសម្រាប់​មនុស្សធំ និង ៩០០ យេនសម្រាប់​ក្មេងកម្រិត​បឋម។

ព័ត៌​មាន​លម្អិត​អាច​មើល​នៅខាង​ក្រោម៖

Unko Museum, Yokohama

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: