ប្រទេសជប៉ុន​ធ្លាប់​ទទួល​រង​គ្រោះ​មហន្តរាយ​ជាច្រើន​គួរអោយរន្ធត់

សព្វ​ថ្ងៃ​នេះ ជប៉ុន​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​ប្រទេស​មហា​អំ​ណាច ប៉ុន្តែនោះគឺជាលទ្ធផលនៃការងើប​ឡើង​នៃ​ទឹក​ដីដែល​​​ក្រលំ​​បាក​។ និយាយ​​​ពី​​ជី​វិត​កាល​ពី​​​​អតីតកាល រស់​នៅ​ប្រទេសជប៉ុន​ពិបាក​ជាង​​នៅ​​ប្រទេស​កម្ពុជា​​​ទៅ​ទៀត​។

ប្រទេសជប៉ុន​​​រង​ឥទ្ធិពលដោយសារបរិយាកាសទាំង​បួន​រដូវ ក្នុង​នោះ​រដូវ​រំ​ហើយ​ជា​រដូវ​ដែល​ត្រជាក់​បំ​ផុត​ ហើយ​​ពិបាក​​រស់​​នៅ។ កសិករស្ទើរតែមិនអាចដាំអ្វីបាន​ទាំងអស់ក្នុង​រដូវ​នេះ ហើយ​ថែ​ម​ទាំង​ត្រូវ​ទទួលរងការ​ខូច​ខាត​យ៉ាងធ្ងន់ធ្ងរដូចជា​បន្ទុះ​ភ្នំ​ភ្លើង​ រញ្ជួញដី រលក​យក្យ -ល- ជីវិតរបស់ប្រជាជនមាន​ភាព​សោក​សៅ​ខ្លាំ​ង​ដោយ​សារ​តែ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​ម្តង​ហើយ​ម្តង​ទៀត។

អាច​និយាយ​បាន​ថា​ប្រទេសជប៉ុន​នាពេល​នោះទទួល​រង​ការ​លំ​បាក​ជាច្រើន។

ប្រហែល​ឆ្នាំ ១៧៣២ សម័យ​កាល​ដែល​សាម៉ូ​រ៉ៃគ្រប់​គ្រង​ប្រទេសជប៉ុន។ នោះ​ក៏​ជា​ពេលដែល​​នៅ​ភាគ​ខាង​លិច​ប្រទេសជប៉ុនទទួលរងនូវភ្លៀងធ្លាក់អូសបន្លាយរយៈពេល​យូរ​បណ្តាល​ឲ្យ​​មាន​​ទឹក​ជំ​នន់​ខ្លាំង​។ ដោយ​សារ​សត្វ​ល្អិត​កាន់​តែ​ច្រើន​ឡើងបំផ្លាញដំ​ណាំដាំ​ដុះធ្វើ​អោយ​មនុស្ស ១២,០០០ នាក់​បាន​​ស្លាប់​​ដោយ​​សារ​ភាព​​​អត់​​ឃ្លាន។

រូបភាព https://mag.japaaan.com/archives/91180

ទោះ​ជា​យ៉ា​ង​ណា​ ផល​ប៉ះ​ពាល់​ដ៏​ធ្ងន់​បំ​ផុត​គឺ​ភាព​អត់​ឃ្លាន​នៅ​ឆ្នាំ ១៧៨២ ដល់ឆ្នាំ ១៧៨៨ ។ តំបន់​ទាំង​អស់​នៃ Tohoku ស្ថិត​ក្នុង​ភាព​ត្រជាក់​ខ្លាំង រុក្ខជាតិ​កក​រឹង​។ ដី​ដាំ​ដំណាំ​ត្រូវ​បាន​បំ​ផ្លេចបំ​ផ្លាញ ផេះ​សល់​ពី​បន្ទុះ​​ភ្នំ​ភ្លើង​ ហើយ​មិន​អាច​ស្តារឡើង​វិញ​ក្នុង​រយៈពេលយ៉ាង​​យូរ​។ នៅ​តំបន់​ជិត​ខេត្ត​ Aomori បច្ចុប្បន្ន​ជាង ៣០%​ ចំ​នួន​ប្រជាជន​ (ប្រហែល ១០០,០០០ នាក់) ស្លាប់​ដោយ​សារ​អត់​ឃ្លាន​។ ជាមួយ​គ្នា​នេះ​ដែរ​ប្រជាជន​ជាង​ពាក់​កណ្តាល​បាន​ចាក​ចេញ​ដោយ​សារ​តែមិន​អាច​កែ​ប្រែ​ដី​ដាំ​ដុះអោយ​ប្រសើរ​ឡើង​វិញ​បាន។

ស្លាប់​ដោយ​សារ​ភាព​អត់​ឃ្លាន​មិន​មែន​​ជារឿងសោក​សៅ​ពេកនោះ​ទេ ប៉ុន្តែ​ការ​ស្លាប់​ដោយ​សារ​តែសាច់​ញាតិ​​ជា​មនុស្ស​ក្នុង​ក្រុម​គ្រួ​សារ​សម្លាប់​ទើប​គួរ​ឲ្យ​​ខ្លាច។ មាន​ពាក្យ​ចចាមរ៉ាមនិយាយ​ថាប្រជាជន​ជប៉ុន​សម័យ​នោះត្រូវ​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​មាន​សាច់​ស៊ី មិន​ខ្វល់ថាជា​សាច់​ញាតិ​ឡើយ។

មិន​ត្រឹម​តែភាព​អត់​​ឃ្លាន​ ជម្ងឺ​អាសន្ត​រោគបាន​រីក​រាល​ដាលក៏​ជា​មូល​ហេតុ​ធ្វើ​អោយមនុស្សចំ​នួន ៩២០,០០០ នាក់ស្លាប់​បាត់​បង់​ជីវិត។

ភាព​​អត់​​ឃ្លាន​​កើត​ឡើង​​គ្រប់​​ទី​កន្លែង ហេតុ​អ្វី​បាន​ជា​នៅ Aomori ផល​វិបាក​បែរជា​ធ្ងន់​ធ្ងរ​បែប​នេះ? មូល​ហេតុ​មក​ពី​កន្លែង​នេះ​ជា​កន្លែង​ទទួល​ពន្ធ​កសិកម្ម​ខ្ពស់​បំ​ផុត​។

ថ្មីៗ​នេះ​មាន​ព័ត៌​មាន​និយាយ​ថា វិបិត្ត​ស្បៀង​​អាហារ​​នៅ​លើ​ពិភព​​លោក​​អាច​​នឹង​កើត​ឡើង ខ្ញុំ​ពិត​ជា​មិន​ចង់​ឲ្យ​​អ្វី​​ទាំង​​នេះ​​កើត​​ឡើង​ម្តង​​ទៀត​​ឡើយ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: