Kanji មិន​ត្រឹម​តែ​ពិបាករៀន ហើយ​ថែម​ទាំង​មាន​រឿង​រ៉ាវ​រន្ធត់ជាច្រើន​ទៀត​

ពាក្យ​ដែល​ពិបាក​សម្រាប់​អ្នក​រៀន​ភាសាជប៉ុន​គឺ Kanji។ តួ​អក្សរ​ខ្វាត់​ខ្វែង មាន​ច្រើន​អក្សរ ថែម​ទាំង​មាន​វិធី​អាន​ច្រើន​។

រូបភាព Latt

សូមទោស​ប្រសិន​ព័ត៌​មាន​ខាង​ក្រោម​នេះធ្វើ​អោយ​បាត់​បង់​ទឹក​ចិត្ត​របស់​អ្នក​រៀន​ភាសាជប៉ុន។ ប៉ុន្តែ​អក្សរ Kanji មិន​ត្រឹម​តែ​ពិបាក ថែម​ទាំង​មាន​រឿង​រ៉ាវ​គួរ​អោយ​ខ្លាច​ទៀត​ផង។

ពាក្យ​ Kanji ដំ​បូង​ដែល​អ្នក​រៀន​ភាសាជប៉ុន​នរណា​ក៏​ដឹង​ដូច​ជា និង​អាច​នឹង​ធ្វើ​អោយ​អ្នក​ភ័យ​ខ្លាច​ ពេល​ដែល​ស្តាប់​ការ​វិភាគ​នេះ។ តើ​អ្នក​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ?

ឧទាហរណ៍៖

ពាក្យ ត្រូវ​បាន​គេ​ប្រើ​ច្រើន​នៅ​ក្នុង​អក្សរផ្ចង់​ ហើយ​ក៏​ស្ថតិ​ក្នុង​ពាក្យ​ Kanji ដែល​ពេញ​និយម​បំ​ផុត​ក្នុង​ភាសាជប៉ុន។ តើ​អ្នក​ធ្លាប់​ងឿង​ឆ្ងល់​ហេតុ​អ្វីខាង​ក្នុង​វា​បែរ​ជា​មាន​ 首 (Kubi) កដែរទេ?

រូបភាព Latt

តាម​ការ​ពិត​ពាក្យ​ Kanji នេះ​ត្រូវ​បាន​បង្កើត​ឡើង​តាម​រូប​រាង​ដៃកំ​ពុង​កាន់​ក្បាល (ជា​ក្បាល​ដែល​ដាច់​ចេញ​ពី​ខ្លួន)។

នៅ​សម័យ​បុរាណក្នុង​តំ​បន់​ដែល​ត្រូវ​គេ​បោះ​បង់​ចោល​ កន្លែង​ដែល​គ្មាន​មនុស្ស​រស់​នៅ​ ជនជាតិ​ជប៉ុន​យល់ថា​នៅ​កន្លែង​នោះ មាន​ព្រលឹង​តែល​តោល។ វា​នាំមក​នូវ​ភាព​អស់​សង្ឃឹម​ និង​មាន​បណ្តាសាលើ​ទឹក​ដី​នោះ រហូត​ដល់​ដើម​ឈើ​ស្មៅ​រីញស្ងួត ដី​មិន​អាច​ដាំ​ដុះ។ ប៉ុន្តែ​ប្រសិន​បើ​ថ្វាយ​ក្បាល​ដែល​ទើប​តែ​កាត់ ព្រលឹង​ទាំង​នោះ​នឹង​ត្រូវ​បាន​លុប​បំ​បាត់ ​ហើយត្រឡប់ទៅឋាននរកវិញ ពេល​នោះ​មនុស្ស​ទើប​អាច​មក​ដើម្បីរស់​នៅ​ ធ្វើ​ស្រែ និង​បើក​ផ្លូវ​។

មាន​ពាក្យ​គេ​និយាយ​ថា “នៅ​លើ​ផ្ទៃ​ដី​ធ្វើ​យ៉ា​ណា​មាន​ផ្លូវ មនុស្ស​​ដើរ​រហូត​ទើប​មាន​ផ្លូវ​”​ ដោយ​សារ​តែ​ជីវិត​មនុស្ស​បង្កើត​ចេញ​ជា​ផ្លូវ​ ប៉ុន្តែ​ដើម្បី​មាន​ជីវិត​ត្រូវការ​ក្បាល​របស់​​នរណា​ម្នាក់។ ហេតុ​នេះជនជាតិ​ជប៉ុន​យល់​ថា​ក្បាល​ដូច​ជា​ពន្លឺភ្លើង​បំ​ភ្លឺផ្លូវ​ដើម្បី​កសាងជីវិត។

ជា​ទស្សនមួយ​ដែល​រន្ធត់នៃ​ពាក្យ Kanji ​ មែន​ទេ?

មិនត្រឹម​តែ​ប៉ុណ្ណឹង​ឥឡូវ​នេះ​យើង​វិភាគ​ពាក្យ Konyomi គឺ Toru និង​ Onyomi គឺ Shu មាន​ន័យ​ថា​កាន់ ចាប់​អ្វី​ម្យ៉ាង​។ ពាក្យ Kanji នេះ​ងាយ​ស្រួល ហើយ​ត្រូវ​បាន​ប្រើ​ច្រើន​ក្នុង​ភាសាជប៉ុន។

ទោះ​យ៉ា​ង​ណា​ប្រសិន​បើ​យក​មក​វិភាគពាក្យ​នេះ​អាច​ធ្វើ​អោយ​អ្នក​ភ័យ​រន្ធត់។ នៅ​ខាង​ឆ្វេង​អ្នក​អាច​ឃើញ​ត្រចៀក​ (Mimi) ប៉ុន្តែ​តើ​អ្នក​មានដឹង​ខាង​ស្តាំ​នៃ​ពាក្យ​នេះជា​អ្វី​ទេ? អាន​ថា Yuu (Onyomi) និង Mata (Kunyomi) មានន័យ​ថា​ដៃ។

រូបភាព ria.ru

នៅសម័យបុរាណប្រទេសចិនទាហាននឹងកាត់ត្រចៀករបស់សត្រូវដើម្បី​រាប់​មនុស្ស​ប៉ុន្មាន​នាក់ដែល​គេបាន​សម្លាប់ដើម្បីគិត​ពីចំនួនជនរងគ្រោះរបស់សត្រូវ។ ពាក្យ​ Kanji មាន​ន័យ​ផ្ទាល់​ថាជា​សកម្ម​ភាព “កាន់​ត្រចៀក​របស់​សត្រូវ​ដោយ​ដៃ” ដូច​ជា​​រង្វាន់។ ស្តាប់មើលទៅដូចជាឃោរឃៅណាស់មែនទេ?

នៅ​មាន​ពាក្យ​ជាច្រើន​ផ្សេង​ទៀត​ប្រសិន​បើ​ស្វែង​យល់​ពី​ប្រភពរបស់​វា​ អ្នកនឹង​មានការ​ភ័យ​ខ្លាច​ព្រោះអត្ថន័យដើមគួរ​អោយ​រន្ធត់ ដោយ​សារអត្ត​ន័យ​ដែល​យើង​ធ្លាប់​ដឹង​ពេល​បច្ចុប្បន្ន​នេះ​គឺ​ធម្មតា។

ដោយ​សារ​តែ​ចូល​ចិត្ត​យើង​គ្រាន់​តែដឹង​ប៉ុណ្ណឹង​បាន​ហើយ​ មិន​គួរ​ដឹង​ច្រើន​​ពេក​ទេ។ រៀន​ Kanji ក៏​បែប​នេះ រំ​លង​អត្ត​ន័យ​ដើម​​​គិត​ពីរូបភាព អត្ត​ន័យ​ដែល​យើង​ចង់​យល់ ដូច្នេះ​នឹង​ងាយ​ស្រួល​យល់​ជាង​។

សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នាអាច​រៀន​ Kanji បាន​ច្រើន​។

អត្ថបទ៖ Almond

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: