ស្នាដៃសិល្បៈផ្ទាំងគំនូរធ្វើពីស្គុតដែលអ្នកនឹកស្មានមិនដល់
Nasa Funahara គឺជាសិល្បករជប៉ុនម្នាក់ ដែលចូលចិត្តស្គុតមានរូបភាពណាស់។ ចំណង់ចំណូលចិត្តរបស់នាងគឺប្រមូលស្គុតមានរូបភាពផ្សេងគ្នា។
នៅប្រទេសជប៉ុនមានប្រភេទស្គុតដែលធ្វើពីក្រដាសជប៉ុន (Washi) ជាមួយនឹងការរចនាជាច្រើនម៉ូត ហើយមានច្រើនពណ៌ គួរអោយចាប់អារម្មណ៍។ ត្រឹមតែ ២០០ ទៅ ៣០០យេនក្នុងមួយដុំ ប្រភេទស្គុតនេះត្រូវបានលក់យ៉ាងច្រើន ហើយជារបស់ដែលគេនិយមប្រើ។
រូបភាព https://setouchifinder.com
Nasa Funahara ពេលរៀននៅសាកលវិទ្យាល័យបានសម្រេចចិត្ត “បង្កើន” ចំណង់ចំណូលចិត្តរបស់ខ្លួនក្លាយទៅជាស្នាដៃសិល្បៈ។ នាងបានធ្វើឡើងវិញនូវផ្ទាំងគំនូរដែលល្បីឈ្មោះលើពិភពលោក មិនមែនប្រើជក់ទេប៉ុន្តែប្រើស្គុត។ នេះគឺជាគំនិតច្នៃប្រឌិតសម្រាប់កិច្ចការនៅសាលារបស់នាង ហើយទទួលបានការគាំទ្រជាច្រើននៃអ្នកដែលចូលចិត្តភាពស្រស់ស្អាត។
តើអ្នកអាចស្រមៃឃើញពីរូបភាពនេះ? “ស្ត្រីដែលពាក់ក្រវិលគុជខ្យង” របស់វិចិត្រករជនជាតិហូឡង់ Johannes Vermeer ធ្វើពីស្គុតតើនឹងទៅជាយ៉ាងណា?
សូមទស្សនាមើលទាំងអស់គ្នា។
សិល្បៈករម្នាក់នេះមានផ្ទាំងគំនូរជាច្រើន ប្រហែលចំនួន ៤៥០ ដុំស្គុត ហើយនាងក៏កំពុងបង្កើននូវស្នាដៃរបស់ខ្លួន។ បន្ថែមពីលើនេះ នាងក៏បានបន្តធ្វើផ្ទាំងគំនូរដែលយកតម្រាប់តាមវិចិត្រករផ្សេងដោយប្រើស្គុត។ មានស្នាដៃសិល្បៈជាច្រើនរបស់ Johannes Vermeer ឬ Jakucho ដែលត្រូវបានធ្វើឡើងវិញ ហើយជាការរចនាផ្ទាល់របស់នាង។ សកម្មភាពរបស់ Nasa Funahara ត្រូវបានវិចិត្រករផ្សេងៗអនុញ្ញាត និងគាំទ្រការអនុវត្ត។
បច្ចុប្បន្ន Funahara មានហាង Online មួយដែលលក់ស្នាដៃសិល្បៈរបស់នាង។
ក្រៅពីនេះនូវមានឈ្មោះគួរអោយចាប់អារម្មណ៍របស់នាងទៀត។ ប្រសិនបើអ្នកយល់អំពីឈ្មោះរបស់ជនជាតិជប៉ុន ប្រហែលអ្នកនឹងឆ្ងល់ពីឈ្មោះ Nasa របស់នារីម្នាក់នេះ។ នេះជាឈ្មោះដែលប្លែកប៉ុន្តែត្រកូល Funahara ពិតជាមានប្រភពមកពីប្រទេសជប៉ុន។ ចំណែកឈ្មោះរបស់នាងវិញ នាងបាននិយាយ។
“ឪពុកម្តាយរបស់ខ្ញុំសុទ្ធតែធ្វើការក្នុងផ្នែកវិស្វកម្មអាកាសចរណ៍ និងអវកាស មុនថ្ងៃដែលខ្ញុំបានចាប់កំណើត អ្នកវិទ្យាសាស្រ្ត Mohri ហោះចូលទៅក្នុងអវកាសដោយនាវាតូច Endeavour។ ហើយដើម្បីចងចាំនូវព្រឹត្តិការណ៍សំខាន់នេះ ឪពុកម្តាយរបស់ខ្ញុំបានសម្រេចចិត្តដាក់ឈ្មោះរបស់ខ្ញុំគឺ Nasa”។
រូបភាព https://edit-marks.jp/special/howtouse/nasafunahara/
ស្នាដៃសិល្បៈធ្វើពីស្គុតរបស់ Nasa
ប្រសិនបើអ្នកឆ្ងល់ពីរបៀបនៃការអនុវត្តអាចមើល Clip ខាងក្រោម។ ជាការពិតណាស់កម្រិតនៃស្នាដៃរបស់នាង ស្ថិតក្នុងកម្រិតផ្សេងប៉ុន្តែអ្នកក៏អាចសាកល្បងធ្វើផ្ទាំងគំនូរដោយប្រើស្គុត ប្រសិនអ្នកមានចំណាប់អារម្មណ៍ និងភាពអត់ធ្មត់។
Sacchan