គ្រោះថ្នាក់នៃមុខរបរនេសាទក្តាមនៅសមុទ្រ
សមុទ្រ Bering មានទីតាំងស្ថិតនៅភាគខាងជើងនៃ Hokkaido អាចនិយាយបានថាជាកន្លែងសម្បូរ “ក្តាម” របស់ប្រជាជនជប៉ុន។
ទោះបីជាយ៉ាងណាកន្លែងនេះមានការប្រកួតប្រជែងខ្លាំង អ្នកនេសាទនៅទីនេះធ្វើការតាមរដូវ មានរដូវខ្លះអាហារសមុទ្រឡើងថ្លៃខ្ពស់ដោយសារតែអាកាសធាតុមិនល្អ។
ក្នុងរដូវអំណោយផល កប៉ាល់នេសាទរបស់ប្រទេសអាមេរិក ប្រទេសរុស្សី និងប្រទេសជប៉ុនប្រមូលផ្តុំនៅសមុទ្រនេះ។ មិនត្រឹមតែមានការប្រកួតប្រជែងរវាងប្រទេស ចំណែកមុខរបរនេសាទក្តាមនៅទីនេះក៏ពិបាកខ្លាំងណាស់។ ដើម្បីយល់ច្បាស់ពីគ្រោះថ្នាក់នៃមុខរបរនេះអ្នកអាចមើលបន្ថែមតាមរយៈកម្មវិធីមួយចំនួនរបស់អាមេរិក។
រដូវរងានៅសមុទ្រ ត្រជាក់ខ្លាំងដោយសារខ្យល់មកពីភាគខាងជើង។ អ្នកនេសាទថែមទាំងត្រូវប្រឈមមុខនឹងការលំបាកជាច្រើនផ្សេងទៀត។
រូបភាព https://sekach.com/bering-sea/
នៅលើកប៉ាល់នេះមិនមានកន្លែងសម្រាប់អ្នកទន់ខ្យោយទេ។ ប៉ុន្តែទោះបីជារឹងមាំដល់កម្រិតណាក៏ដោយ ១០០% អ្នកនេសាទសុទ្ធតែត្រូវប្រឈមមុខនឹងការពុលរលកសមុទ្រយ៉ាងខ្លាំងរហូតដល់ថ្នាក់ដូចជា “ស្លាប់ហើយរស់ឡើងវិញ” អញ្ចឹង។ ទោះបីជាយ៉ាងណា កប៉ាល់ញ័រខ្លាំងមិនមែនជាបញ្ហាធំទេ។
រដូវរងានៅសមុទ្រគឺត្រជាក់ដល់ថ្នាក់ទឹកបាញ់លើកប៉ាល់ក៏អាចកកភ្លាមៗដែរ។
រូបភាព https://sekach.com/bering-sea/
អ្នកនេសាទនៅលើកប៉ាល់ត្រូវបែងចែកទីតាំងឈរអោយបានត្រឹមត្រូវដើម្បីរក្សាលំនឹងកប៉ាល់។ គ្រាន់តែផ្លាស់ប្តូរទីតាំងតែបន្តិច កប៉ាល់អាចផ្អៀងទៅម្ខាងហើយក្រឡាប់។
ទ្រុងសម្រាប់ចាប់គ្រឿងសមុទ្រទម្ងន់ប្រហែល ៥០០kg ហើយពេលខ្លះក៏បង្កគ្រោះថ្នាក់ធ្វើអោយអ្នកនេសាទអាចស្លាប់។
រូបភាព https://sekach.com/bering-sea/
លើផ្ទៃទឹកសមុទ្រមានរលកធំៗជាច្រើន ទ្រុងសម្រាប់ចាប់គ្រឿងសមុទ្របើមិនមានលំនឹងអាចធ្វើអោយគ្រោះថ្នាក់ដល់ជីវិតរបស់សមាជិកលើកប៉ាល់ ដោយវាអាចសង្កត់ពីលើ បង្កអោយរងរបួសធ្ងន់ ឬស្លាប់បាត់បង់ជីវិតទៀតផង។
ក្រៅពីនេះ អ្នកនេសាទនៅតំបន់សមុទ្រនេះ ត្រូវធ្វើការធ្ងន់ក្នុងរយៈពេលយូរ។
រូបភាព http://news4wide.livedoor.biz/archives/2211273.html
ប្រហែល ១ម៉ោង អ្នកនេសាទអាចសម្រាកប្រហែល ៣ដង។ ផ្នែកពណ៌ក្រហមនៅក្នុងផែនទីបង្ហាញពីម៉ោងធ្វើការ។ ក្នុងអំឡុងពេលនេះ ពួកគេត្រូវប្រមូលផ្តុំអារម្មណ៍ ១០០% ដើម្បីនេសាទ។
មនុស្សជាច្រើនរងរបួសដោយសារតែអារម្មណ៍មិនមូលព្រោះដេកមិនគ្រប់គ្រាន់។ ពេលដែលរបួស អ្នកនេសាទត្រូវជួយគ្នាទៅវិញទៅមកដោយសារនៅលើកប៉ាល់គ្មានគ្រូពេទ្យ។
រូបភាព https://sekach.com/bering-sea/
សូម្បីតែពេលឈឺធ្មេញ ពួកគេក៏ត្រូវដកធ្មេញដោយខ្លួនឯង មិនមានថ្នាំស្ពឹក។
រហូតដល់មានអ្នកនេសាទជាច្រើនជួបបញ្ហាផ្លូវចិត្ត មួយចំនួនទៀតឆ្កួត។
ពួកគេប្រលែងជាមួយខ្សែកាប…
រូបភាព https://sekach.com/bering-sea/
អ្នកខ្លះទៀតប្រលែងជាមួយភ្លើង…
រូបភាព https://sekach.com/bering-sea/
ការងារគ្រោះថ្នាក់បែបនេះ ហេតុអ្វីនៅមានអ្នកប្រកបមុខរបរនេះ? ចម្លើយពិតជាងាយស្រួលណាស់ ដោយសារតែលុយ។
ប្រសិនបើបានទទួលយកមុខរបរនេះ អ្នកនេសាទអាចរកបានប្រហែល ១៥លានយេនក្នុងរយៈពេល ២ខែ។ ការងារនេះមិនទាមទារសញ្ញាប័ត្រ និងកម្រិតនៃការសិក្សា។ លក្ខខណ្ឌគ្រាន់តែមានកម្លាំងខ្លាំង ហើយអាចទ្រាំនឹងការលំបាក។
ប្រសិនបើជាអ្នក តើអ្នកចង់ឡើងលើកប៉ាល់ទាំងនេះទេ? គេគិតថារកបានប្រាក់ច្រើនគឺឈានជើងចូលឋានសួគ៌ ប៉ុន្តែដើម្បីទៅដល់ឋានសួគ៌ អ្វីដែលអ្នកត្រូវឆ្លងកាត់ជារៀងរាល់ថ្ងៃគឺឋាននរក។ អ្វីក៏ត្រូវតែមានភាពលះបង់
Kengo Abe