ទីក្រុងទាំង ១០ របស់ជប៉ុនដែលមានភាពទាក់ទាញជាងគេបំផុត

កោះសំខាន់ៗចំនួនបួនរបស់ជប៉ុនសុទ្ធតែជាទឹកដីដែលមានសភាពភាពរស់រវើកខ្ពស់។ ហើយប្រទេសនេះមានទីក្រុងរាប់រយដែលមានប្រជាជនជាង 200.000 នាក់និងទីក្រុងតូចៗជាងមួយពាន់ផ្សេងទៀតផងដែរ។ ដោយភ្ជាប់ជាមួយវប្បធម៍ និងជាតិសាសន៍ផ្សេងៗជាច្រើនមកចូលរួម។

ចំណែកឯទីក្រុងទាំង១០ដែលត្រូវបង្ហាញនេះគឺជាទីក្រុងដែលមានភាពទាក់ទាញ និងព្រមទាំងមានភាពសកម្មក្នុងវិស័យសេដ្ឋកិច្ច។

១. ទីក្រុងតូក្យូ (Tokyo)

ទីក្រុងតូក្យូគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដ៏អស្ចារ្យរបស់ពិភពលោក។ វាជាធានីដែលមានភាពរស់រវើកក្នុងវិស័យហិរញ្ញវត្ថុនយោបាយនិងវប្បធម៌ដែលធំធេងនិងច្រើនបំផុត។ អ្នកអាចចំណាយជីវិតរបស់អ្នកស្វែងយល់ពីទីក្រុងតូក្យូហើយអ្នកនឹងឃើញភាពខុសប្លែកគ្នាម្ដងបន្ដិចៗ។

២. ក្យូតូ (Kyoto)

ទីក្រុងក្យូតូគឺជាអតីតរាជធានីរបស់ជប៉ុនដែលមានរយៈពេលអស់ជាង ១០០០ ឆ្នាំមកហើយ។ ទីក្រុងនេះត្រូវបានបង្កើតឡើងដោយសម័យកាលដ៏រុងរឿងដែលពោពេញទៅដោយប្រាសាទ និងព្រះវិហាររាប់រយក្នុងទីតាំងប្រវត្តិសាស្ត្រ។ ទីក្រុងនេះនាំមកនូវភាពទាន់សម័យជាក់លាក់មួយដែលបានក្លាយជាលក្ខណៈពិសេស។ ម្ហូបអាហារម៉ូដសំលៀកបំពាក់ការគោរពវប្បធម៌និងសិល្បៈរបស់ទីក្រុងនេះក្លាយជាទិសដៅកំពូលរបស់ពិភពលោកក្នុងការចូលរួម។

៣. សាប៉ូរ៉ូ (Sapporo)

ទីក្រុងSapporoគឺជាទីក្រុងដ៏រីករាយមួយដែលមានភ្លើងពណ៌ក្រហមគួរឱ្យភ្ញាក់ផ្អើល។ វាជាទីក្រុងដែលមានព្រិលដ៏ធំបំផុតនៅលើពិភពលោកដែលមានប្រជាជន ២ លាននាក់និងមានព្រិលទឹកកកធ្លាក់មកប្រចាំឆ្នាំ ៦ ម៉ែត្រឬក៏ ១៩ ហ្វីត។ វាជាទិសដៅដ៏ពេញនិយមមួយសម្រាប់ការជិះក្តារបន្ទះទឹកកក ព្រឹត្តិការណ៍និងការកំសាន្តដ៏សំបូរបែប។ អស់រយៈពេលជាង ២០ ឆ្នាំមកហើយដែលការហោះហើរពីទីក្រុងតូក្យូទៅសាប៉ូរ៉ូគឺជាផ្លូវហោះហើរដ៏មមាញឹកបំផុតរបស់ពិភពលោកជាមួយនឹងមនុស្ស 7,5 លាននាក់ដែលកំពុងហោះហើរជារៀងរាល់ឆ្នាំ។

៤. ទីក្រុងអូសាកា (Osaka)

ទីក្រុងអូសាកាគឺជាទីក្រុងធំទី ២ របស់ជប៉ុន។ វាជាទីក្រុងប្រវត្តិសាស្ត្រដែលជាទីក្រុងអ្នកជំនួញ។ អ្នកស្រុកនៅទីនោះមានចំណេះដឹងខាងអាជីវកម្ម និងរីករាយនឹងការចរចារហិរញ្ញវត្ថុយ៉ាងក្តៅគគុក។ ទីក្រុងនេះពោរពេញទៅដោយការដើរទិញឥវ៉ាន់និងជាទីកន្លែងសម្រាប់ក្រុមហ៊ុនធំ ៗ ជាច្រើនរបស់ជប៉ុន។ វាក៏ជាទីក្រុងរស់រវើកទាំងម្ហូបអាហារនិងការកម្សាន្តពេលរាត្រី។

៥. ទីក្រុងយូកូហាម៉ា (Yokohama)

ទីក្រុងយូកូហាម៉ា គឺជាទីក្រុងដែលមានប្រជាជនជាង ៣.៦ លាននាក់នៅភាគខាងត្បូងនៃទីក្រុងតូក្យូ។ ទីក្រុងនេះមានតំបន់មាត់ទន្លេដ៏គួរឱ្យទាក់ទាញដែលមានសារមន្ទីរ ឧទ្យាន ការកម្សាន្ត និងស្ថាបត្យកម្មគួរឱ្យចាប់អារម្មណ៍។ តែបើគ្រាន់តែមើលពីមាត់ទន្លេនៃទីក្រុងនេះគឺជាទីក្រុងចិនដ៏ធំបំផុតនិងជាតំបន់ប្រវត្តិសាស្ត្រដោយមានអគាររចនាបទតាមបែបលោកខាងលិច។

៦. ទីក្រុងណារ៉ា (Nara)

ណារ៉ាគឺជាទីក្រុងមួយនៅជិតទីក្រុងក្យូតូដែលជាអតីតរាជធានីនៃប្រទេសជប៉ុនបានកកើតឡើងចាប់ពីឆ្នាំ 710 ដល់ឆ្នាំ 784 ។ ប្រាសាទណារ៉ាមានទំហំធំ និងគួរអោយចាប់អារម្មណ៍ដោយសសរនីមួយៗនៃប្រាសាទនេះមានលក្ខណៈអស្ចារ្យជាងការគិតទៅទៀត។ ដោយទាំងនេះមានលក្ខណៈល្អឥតខ្ចោះនៃរាជធានីបុរាណ និងតំណាងឱ្យភាពទំនើបទាន់សម័យនៃវប្បធម៌ជប៉ុន។

៧. ណាហា (Naha)

ណាហាដែលជាទីក្រុងរដ្ឋធានីនៃខេត្តអូគីណាវ៉ាដោយនៅទីនោះមានអារម្មណ៍ថាត្រជាក់ខ្លាំង។ កោះអូគីណាវ៉ាមានវប្បធម៌តែមួយគត់។

ទីក្រុងនេះពោរពេញទៅដោយភោជនីយដ្ឋានដ៏គួរឱ្យចាប់អារម្មណ៍ និងទាក់ទាញ។

៨. ទីក្រុងហ៊ីរ៉ូស៊ីម៉ា (Hiroshima)

ទីក្រុងហ៊ីរ៉ូស៊ីម៉ា គឺជាទីក្រុងមួយដែលមានប្រជាជនជាង ១ លាននាក់ និងជាទីលំតាំងរបស់ប្រាសាទហ៊ីរ៉ូស៊ីម៉ា។ ទីក្រុងនេះក៏នៅជិតទីសក្ការៈបូជាហ៊្វូគូស៊ីម៉ាដែលជាតំបន់ទាក់ទាញបំផុតមួយរបស់ជប៉ុន។ ទីក្រុងហ៊ីរ៉ូស៊ីម៉ាមានប្រវត្តិជូរចត់ដោយការវាយប្រហានូវអាវុធនុយក្លេអ៊ែរដោយមានកាសម្លាប់មនុស្ស ៩០០០០ ទៅ ១៦៦០០០ នាក់ ការបំផ្ទុះគ្រាប់បែកនេះត្រូវបានគេចងចាំនៅក្នុងឧទ្យានរំលឹកសន្តិភាពដ៏អស្ចារ្យនិងសារមន្ទីររបស់ទីក្រុង។ ខួបនៃការទម្លាក់គ្រាប់បែកត្រូវបានរំលឹកជារៀងរាល់ឆ្នាំជាមួយនឹងពិធីបុណ្យប្រពៃណីមួយ។

៩. ទីក្រុងហ្វូគូអូកា Fukuoka

ទីក្រុងមួយនេះមានប្រជាពលរដ្ឋ ១.៥ លាននាក់រស់នៅលើកោះឃ្យូស៊ូដែលមានលក្ខណៈពិសេសជាច្រើនដូចជា ម្ហូបអាហារឆ្ងាញ់ៗ ការកម្សាន្តពេលរាត្រី ប្រាសាទ ឆ្នេរសមុទ្ រនិងផ្សារទំនើបដ៏ធំ។

១០. ទីក្រុងកូបេ (Kobe)

ទីក្រុងKobe គឺជាទីក្រុងដែលមានមនុស្សរស់នៅចំនួន ១.៥ លាននាក់ហើយស្ថិតនៅជិតទីក្រុងក្យូតូ និងអូសាកា។ ទីក្រុងទាំងបីរួមគ្នាតំណាងឱ្យតំបន់ត្រីកោណមួយដែលមានប្រជាជនចំនួន ១៨ លាននាក់ត្រូវបានគេស្គាល់ថាជាតំបន់ខេវីហានស៊ីន។ ទីក្រុងកូបេគឺជាកន្លែងដ៏មានប្រជាប្រិយសម្រាប់ក្រុមហ៊ុនអន្តរជាតិនានាដែលជាចំណុចទីស្នាក់ការកណ្តាលរបស់ពួកគេនៅប្រទេសជប៉ុន។

ប្រភព៖ Japan-Talk

ប្រែសម្រួល៖​ Puthea

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: