៨ កន្លែងល្អបំផុតនៅ Kyoto ដែលអ្នកគួរតែទៅថតទុកជាអនុស្សាវរីយ

ទីក្រុងក្យូតូគឺជាក្តីសុបិន្តរបស់អ្នកថតរូបជាច្រើន ដែលមាននូវប្រាសាទ រួមទាំងទីសក្ការបូជាចំនួនជាង 2200 លាយជាមួយសួនច្បារដែលមានលក្ខណៈអាថ៌កំបាំងព្រមទាំងជញ្ជាំងអធិរាជដ៏ល្អប្រណិតផងដែរ។

នេះជារូបថត ៨ សន្លឹកដែលថតនៅក្នុងទីក្រុងក្យូតូ ”Kyoto”

១. ព្រៃឬស្សីនៅ Arashiyama

គឺជាផ្លូវតូចមួយដែលហាក់បីដូចជាវេទមន្ ដហើយព្រៃឬស្សី Arashiyamaគឺស្ថិតនៅពីក្រោយប្រាសាទ Tenryuji។

២. Fushimi Inari Shrine

ដែលមានខ្លោងទ្វារាប់ពាន់ស្ថិតនៅជាប់ៗគ្នាហាក់ដូចជាផ្លូវទៅកាន់ភពមួយផ្សេង។

៣. ភ្នំកូរយ៉ា (Koya-san)

ភ្នំកូរយ៉ាគឺមិនស្ថិតនៅក្បែរទីក្រុងក្យូតូនោះទេ។ គឺត្រូវចំណាយពេលប្រម៉ាណ 90 នាទីចេញពីទីក្រុងក្យូតូដោយជិះរថភ្លើង។ វាជាជ្រលងភ្នំមួយដែលមានកម្ពស់ ៨០០ ម៉ែត្រហើយព័ទ្ធជុំវិញដោយកំពូលភ្នំទាំង ៨។ វាជាទីប្រជុំជនក្នុងព្រះវិហារបរិសុទ្ធ (មានប្រាសាទចំនួន 120 នៅក្នុងសហគមន៍តូចនេះហើយមិនមានអ្វីផ្សេងទៀតទេ) និងជាកន្លែងដែលមានការលាយលំច្រើន។

៤. Pontocho

កន្លែងកម្សាន្ដដ៏តូចមួយដែលមានអាយុចំណាស់ជាង ១៣០០ ឆ្នាំមកហើយ។ ជាផ្លូវមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលកន្លែងនេះមានភាពលាយលំជាមួយប្រវត្ដិសាស្ត្រជាច្រើន។

៥. ផ្លូវរបស់ទស្សនវិទូ

ផ្លូវរបស់ទស្សនវិទូគឺជាផ្លូវធ្វើដោយថ្មមានប្រវែង ២ គីឡូម៉ែត្រតាមបណ្តោយដងទន្លេសាគូរ៉ា។ វាជាកន្លែងពេញនិយមបំផុត (ក្នុងចំណោមអ្នកថតរូប) កំឡុងពេលរដូវ Hanami (រដូវមើលផ្កា) ។ មកដល់ពេលបច្ចុប្បន្នគ្រប់កន្លែងនៃផ្លូវមួយនេះបានហ៊ុំព័ន្ធទៅដោយហាងដែលមានភាពចាប់អារម្មណ៍ជាច្រើន។

៦. ប្រាសាទ Kinkaku-ji

ប្រាសាទ Kinkaku-ji ត្រូវបានរចនាឡើងដើម្បីមើលទៅដូចឋានសួគ៌ និងផែនដីជួបគ្នាអីចឹង ដែលមានភាពឆ្លុះបញ្ចាំងពីទឹកមកជាមួយធម្មជាតិ។

៧. ប្រាសាទគីយ៉ូមីស៊ុយដារ៉ា (Kiyomizu-dera)

ប្រាសាទគីយ៉ូមីស៊ុយដារ៉ា មានកម្ពស់ជាង ១៣ ម៉ែត្រត្រូវបានសាងសង់នៅក្នុងសម័យ Edo។ វាក៏ជាកន្លែងដ៏ល្អមួយដើម្បីថតនូវរូបភ្ញៀវទេសចរដទៃទៀតផងដែរ។

៨. Gion

ជាពិធីបុណ្យប្រារព្ធនៅខែកក្កដាដែលនៅស្រុក Geisha នៃទីក្រុងក្យូតូ។ អ្នកថតរូបជាច្រើនតែងតែរំពឹងទៅទីនោះដើម្បីថតរូបដល់ស្រស់ស្អាតប្លែកៗជាច្រើនដែរពួកគេមិនដែលធ្លាប់ឃើញពីមុខ។

ប្រភព៖ Japan-Talk

ប្រែសម្រួល៖ Puthea

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: