ផ្ទុះឆេះភោជនីយ​ដ្ឋាន​ ខណៈមនុស្ស​រាប់​សិប​អ្នក​កំ​ពុង​បរិភោគអាហារ

ប៉ូលីស​ជប៉ុន​បាន​អោ​យ​ដឹង​យ៉ាងហោចណាស់មាន​មនុស្សចំនួន 42 នាក់បានរងរបួសបន្ទាប់ពីការ​ផ្ទុះ​ភោជនីយ​ដ្ឋាន​ស្ថិត​នៅទី​ក្រុង​ Sapporo កោះ Hokkaido យប់​ថ្ងៃ 16/12 (ម៉ោងក្នុងស្រុក) ។

សារព័ត៌មាន AP បាន​អោយ​ដឹង​ថាការផ្ទុះនេះបានរំខានអគារអាផាតមិន និង​ផ្ទះសំ​បែង​​ជិត​ខាង។ ប៉ូ​លីស​បាន​បញ្ជាក់យ៉ាង​ហោច​ណាស់​មាន​មនុស្សចំ​នួន​ ៤២​នាក់រង​របួស​ (រួម​ទាំង​ក្មេងៗ) ភាគ​ច្រើន​សុទ្ធ​តែ​រង​របួស​ស្រាល ក្នុង​ខណៈពេល​មនុស្ស​ម្នាក់កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាពគ្រោះថ្នាក់ដោយ​សារ​រលាក​នៅលើមុខ​។ ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។

មូល​ហេតុ​បង្ក​អោយ​ផ្ទុះនៅ​ភោគនីយ​ដ្ឋាន​ពីរ​ជាន់នៅ​ស្រុក Toyohira ទី​ក្រុង Sapporo កំ​ពុង​ត្រូវបានបញ្ជាក់។ ប៉ូ​លីស​បាន​និយាយ​ថា​ពួក​គេ​គ្មាន​ពត៌មាន​បន្ថែម​លម្អិត​ពី​ការ​ផ្ទុះនៅឡើយ។

ប៉ូ​លីស​ជប៉ុនបាន​អោយ​ដឹង​យ៉ាង​ហោច​ណាស់​មនុស្ស ៤២​នាក់​រង​របួស​បន្ទាប់​ពី​ការ​ផ្ទុះ​ភោជនីយ​ដ្ឋាន​ស្ថិត​នៅ​ទី​ក្រុង​ Sapporo កោះ Hokkaido យប់​ថ្ងៃ 16/12 (ម៉ោងក្នុងស្រុក)។

អ្នកពន្លត់អគ្គីភ័យ​ពន្លត់​ភ្លើង រូបភាព Reuters

បំ​ណែក​ និង​កញ្ចក់​បែកនៃ​អគារ​នៅ​ជិត​នោះធ្លាក់​ពាស​ពេញ​លើ​ដី។ រូបភាព Twitter

​សាក្សីម្នាក់ប្រាប់ទូរទស្សន៍ NHK ថា គាត់បានធុំក្លិនឧស្ម័នបន្ទាប់ពីការផ្ទុះ។ ប្រជាជនដែលរស់នៅជាប់ភោជនីយដ្ឋាន បន្ទាប់មកអាជ្ញាធររៀបចំកន្លែង​នៅបណ្តោះ​អាសន្ន។ អគារ​ជំុវិញ​មួយ​ចំ​នួន​បាន​ដួលរលំ បន្ទាប់ពីការផ្ទុះបានកើតឡើងនៅម៉ោង​ប្រហែល 2០ៈ30 នាទី។

តាមសារពត៌មាន​​ AP, Kyodo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: