អាម្មណ៍ពេលស្ថិតនៅតំ​បន់ Ginza ហាក់បីដូច​ជា​វង្វេង​ក្នុង​ពិភព​មួយ​ផ្សេងអញ្ចឹង​

Tokyo ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច ​វប្បធម៌​សង្គមហើយ​ថែម​ទាំង​ជា​រដ្ឋធានីរបស់ប្រទេសជប៉ុនមាន​ប្រជាជន​រហូត​ដល់​ទៅ ១៤​លាន​នាក់​ ទាំង​នេះ​មាន​ន័យ​ថាទំហំមួយម៉ែត្រនៃដី​នៅ​ទី​នេះមាន​តម្លៃ​ថ្លៃ​ណាស់។

នឹង​មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​ពេល​ប្រជាជន​ទីនេះព្យាយាមខិត​ខំ​ដើម្បី​ប្រជ្រៀត​គ្នា​។ ហេតុ​នេះ ប្រសិន​បើ​អ្នក​ជ្រើស​រើស​កន្លែង​រស់​នៅ Tokyo ដើម្បី​ស្វែង​យល់​នោះប្រាកដ​ជា​រក​បាន​អ្វីគួរ​ចាប់​អារម្ម​ណ៍។

រូបភាព https://www.japanhoppers.com

អ្នក​ប្រើ Twitter ជន​ជាតិ​ជប៉ុន @R_Nikaido បាន​​បញ្ជាក់​សម្រាប់​ពាក្យ​ខាង​លើ​។ គាត់​បាន​រក​ឃើញ​ទ្វារ​មួយ​នាំ​ទៅ​ដល់​ពិភព​ផ្សេង​នៃ​ផ្លូវ​ Ginza ក្នុង​ចំ​ណោម​ស្រុកដែលស្ថិតចំកណ្តាល​នៃ​ទី​ក្រុង Tokyo។

បទពិសោធដែលគាត់ @R_Nikaido បាន​ថត​ឡើង​វិញ​ដំ​ណើរ​ទាំង​អស់​របស់​ខ្លួន​ដើម្បី​អាច​ចែក​រំ​លេក​ដល់​អ្នក​ទាំង​អស់​គ្នា។

ចាប់​ផ្តើម​ដំ​បូង​គឺពេល​គាត់​កំ​ពុង​នៅ​លើ​ផ្លូវ​ខាង​លើ​ពួក​យើង​អាច​មើ​ល​ឃើញ​ផ្ទៃ​មេឃខៀវ។ បន្ទាប់​មក​គាត់​បាន​ចូល​អគារ​មួយ​ភ្លាម ដើរនៅតាមកន្លែងដ៏ល្អប្រណីតខាង​ក្នុង។

រូបភាព https://twitter.com/R_Nikaido/

ហើយ​ស្រាប់​តែ @R_Nikaido ឃើញ​ទ្វារមួយ​ពណ៌​ខៀវ​នៅ​ខាង​ស្តាំគាត់បានសម្រេចចិត្តចាប់សោរ​ទ្វារ​ហើយ​បើក​ចេញ។

រូបភាព https://twitter.com/R_Nikaido/

ដូច​ជា​ឈាន​ចូល​ពិភព​ផ្សេង ជុំ​វិញ​ងងឹតផ្ទុយ​ទៅ​នឹង​ទិដ្ឋភាព​ដំ​បូងដែល​មើល​ទៅ​ដូច​ជា​ភាពយន្តភ័យរន្ធត់ តែបែរ​​ជា​តំ​បន់​សម្បូរ​ម្ហូប​អាហារ ទិញ​សម្លៀក​បំ​ពាក់​ម៉ាក់ល្បី​នៃ Tokyo។

រូបភាព https://twitter.com/R_Nikaido/

តាម​ការ​ពិត​ផ្លូវ​ចង្អៀត​ទាំង​នេះជា​កន្លែង​ផ្សេង​ទៀតនៃ​អគារ​ខាង​លើ​បំ​ផុត។ នៅទីនេះអ្នកអាចឃើញបំពង់បង្ហូរទឹក គ្រឿងម៉ាស៊ីន របងខុស​ប្លែក​ស្រលះទៅនឹ​ង​អ្វី​ដែល​មាន​ខាង​មុខ។ ជាមួយ​នឹង​តម្លៃ​ដី​ថ្លៃ​ អគារនីមួយ​ត្រូវ​ប្រជ្រៀត​កាន់​តែ​ច្រើន​កាន់​តែ​ល្អ ហើយ​មានតែ​ផ្លូវ​តូច​មួយ​នេះដែល​មិន​បាន​បាត់បង់។

រូបភាព https://twitter.com/R_Nikaido/

នៅ​ទី​នេះ ​ពន្លឺព្រះ​អាទិត្យ​មិន​អាច​ទៅ​ដល់ធ្វើ​អោយ​មាន​អារម្ម​ណ៍​ថា​ជា​ពេល​យប់។ គាត់​បន្ត​ដំ​ណើរហើយ​ឃើញ​ផ្លូវ​ទាល់ធ្វើ​អោយ​គាត់​មាន​ភាព​បារម្ភ។

ស្រាប់​តែគាត់​បាន​បត់​ទៅ​ផ្លូវ​មួយ​ហើយ​ឃើញ​ថា​ខ្លួន​កំ​ពុង​ឈរ​នៅ​មុខប្រសាទមួយ​ Shinto ជាមួយរូប​សំ​ណាក​ខ្ពស់​ពីរ។ នេះ​ជា​ប្រសាទ Toyoiwa Inari កន្លែង​នេះ​គោរព​បូ​ជាព្រះពាណិជ្ជកម្ម​ និង​កសិកម្ម​ Shinto។

អចលនទ្រព្យ​នៅ Ginza កាន់​តែ​ថ្លៃ​ទៅហើយ​អគារ​ក៏​កាន់​តែធំ ខ្ពស់​ទៅ​ធ្វើ​អោយ​ Toyoiwa Inari ត្រូវ​ជាប់​គាំ​នៅ​ទី​នេះប៉ុន្តែ​អាថ៌កំ​បាំង​នេះនាំ​មក​នូវ​ភាព​ទាក់​ទាញ។

បន្ទាប់​មក​ @R_Nikaido ដើរ​តាម​ពន្លឺ​ចង្កៀង​កោមភ្ជួរ​លើ​ដំបូល​ផ្ទះហើយ​ក្រោយ​ប៉ុន្មាន​ជំ​ហាន​ គាត់​បាន​ត្រលប់​មក​ផ្លូវ​ដែល​មាន​ពន្លឺ និង​ទី​ក្រុង​ទំនើប​របស់​ជនជាតិជប៉ុន។

រូបភាព https://twitter.com/R_Nikaido/

វីដេអូ​ទទួល​បាន​ការចូលមើលជាង ១,១៨លានដង​ មាន ៧៨ ពាន់​នាក់ចូល​ចិត្ត​ និង​ ២២ ​ពាន់នាក់បាន​ចែក​រំ​លេកត្រឹម​តែ​ក្នុង​មួយ​សប្តាហ៍នៃ​ភាព​ទាក់​ទាញរបស់​វាសម្រាប់​មនុស្ស​​ទាំង​អស់។

រូបភាព https://twitter.com/R_Nikaido/

ប្រហែល​ដោយ​សារ​ការ​ប្រទាន​ពរ​ពី​ទេវ​តាធ្វើ​អោយ​តំ​បន់​នេះ​ក្លាយ​ទៅ​ជា​កន្លែង​ដែល​មាន​ជាង​គេ​នៅ Tokyo។

មិន​មែន​នរណា​ក៏​ដឹង​ពីផ្លូវ​អាថ៌កំ​បាំង​ពី​ក្រោយ​កន្លែង​ស្រស់​ស្អាត​ និង​ពេល​វេលា​ទស្សនា​មើល​របស់ @R_Nikaido ក៏​ជា​កន្លែង​ទាក់​ទាញមនុស្ស​មក​ Tokyo ច្រើន​ឡើង​ហើយ​ប្រែ​ក្លាយ​កន្លែង​នេះជា​ទី​ក្រុង​ដ៏​​អស្ចារ្យ​។

Neko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: