ការយល់ច្រឡំទាំង ៥ របស់ជនជាតិជប៉ុនលើជនបរទេស
យើងទាំងអស់គ្នាងាយស្រួលក្នុងការយល់ច្រឡំគ្នា ក្នុងនាមជាជនបរទេស ពួកយើងតែងតែគិតថាជនជាតិជប៉ុនគ្រប់រូបសុទ្ធតែគួរសម ច្បាប់ទម្លាប់ ម៉ឺងម៉ាត់…ដូច្នេះអ្នកធ្លាប់សួរសំណួរផ្ទុយមកវិញ ដោយសារជនជាតិជប៉ុនក៏អាចយល់ច្រឡំដូចទៅនឹងជនបរទេសដែរ។
ខាងក្រោមនេះគឺជាការយល់ច្រឡំទាំង ៥ ដែលជនជាតិជប៉ុនជាច្រើនតែងតែគិតបែបនេះ៖
១. មានតែប្រទេសជប៉ុនទេ ទើបមានបួនរដូវ
រូបភាពសិក្សានៅប្រទេសជប៉ុន
មិនមានស្ថិតិបង្ហាញថាជនជាតិជប៉ុនយល់ច្រឡំពីបញ្ហានេះទេ។ តែទោះបីជាយ៉ាងណាក៏ដោយ ជនបរទេសរស់នៅជប៉ុនជារឿយៗត្រូវជនជាតិជប៉ុនលើកសំណួរដូចជា៖ “ប្រទេសរបស់អ្នកមានគ្រប់បួនរដូវឬទេ?” ដោយសារហេតុនេះធ្វើអោយជនបរទេសជាច្រើនយល់ថា ជនជាតិជប៉ុនគិតថាមានតែប្រទេសគេទើបមានបួនរដូវ គឺ និទាឃរដូវ រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងា(រំហើយ)។
២. ជនជាតិបរទេសមិននិយាយភាសាជប៉ុននោះឡើយ
រូបភាព https://bobsfrog.wordpress.com
អ្វីទាំងនេះអ្នកអាចផ្ទៀងផ្ទាត់ទាំងស្រុងនៅពេលដែលកំពុងរស់នៅប្រទេសជប៉ុន។ ទោះបីអ្នករស់នៅប្រទេសជប៉ុនរយៈពេលយូរ ហើយនិយាយភាសាជប៉ុនច្បាស់យ៉ាងណា ប្រសិនបើជនជាតិជប៉ុនដឹងថាអ្នកជាជនបរទេស ពួកគេនៅតែព្យាយាមនិយាយភាសាអង់គ្លេសជាមួយអ្នក។
ជាពិសេសពេលអ្នកមើលទៅរូបរាងខាងក្រៅមិនដូចជនជាតិតំបន់អាស៊ីបន្តិចសោះ នោះជនជាតិជប៉ុននឹងកំណត់ក្នុងខួរក្បាលថាអ្នកមិនអាចនិយាយភាសាជប៉ុនបានទេ។
អ្នកត្រូវយកយល់អោយជនជាតិជប៉ុន មិនមែនគេវាយតម្លៃទាបថាភាសាជប៉ុនរបស់អ្នកខ្សោយនោះទេ តាមការពិតគេគ្រាន់តែគួរសមពេកតែប៉ុណ្ណោះ។
៣. មនុស្សភាគខាងលិច គឺភាគច្រើនជាជនជាតិអាមេរិក
នេះប្រហែលជាការជះឥទ្ធិពលខ្លាំងនៃខ្សែភាពយន្តអាមេរិក ក៏ដូចជាខ្សែភាពយន្ត Hollywood។
បើយោងតាមអ្នកនិពន្ធ ជនជាតិជប៉ុនធ្លាប់រស់នៅបារាំងបាននិយាយ មានមិត្តភក្តិបារាំងជាច្រើនរបស់អ្នកនិពន្ធពេលទៅជប៉ុនសុទ្ធតែត្រូវសួរថា “អ្នកជាជនជាតិអាមេរិកមែនទេ?” មិនត្រឹមតែបែបហ្នឹងទេ ជនជាតិជប៉ុនតែងតែនិយាយភាសាអង់គ្លេសជាមួយជនភាគខាងលិច ខណៈពេលមានជនជាតិភាគខាងលិចជាច្រើនមកពីប្រទេសផ្សេងៗ(បារាំង, អាល្លឺម៉ង់, អេស្ប៉ាញ…)មិនប្រាកដថានិយាយភាសាអង់គ្លេសឡើយ។
៤. ផលិតផលជប៉ុនមិនអាចទិញបានពេលនៅក្រៅប្រទេសឡើយ
រូបភាព http://blog.shipsltd.co.jp
ទោះបីមិនមែនរបស់គ្រប់យ៉ាងប៉ុន្តែមានជនជាតិជប៉ុនជាច្រើនគិតថារស់នៅក្រៅប្រទេសមានន័យថាត្រូវលារបស់ Made in Japan និងម្ហូបអាហារជប៉ុន។ ពីមុនត្រឹមត្រូវមែន គឺថាទំនិញជប៉ុនពិបាកទៅដល់ប្រទេសផ្សេងៗណាស់ ប៉ុន្តែថ្មីៗនេះមានមនុស្សជាច្រើនយកទំនិញជប៉ុនទៅលក់នៅប្រទេសខ្លួន។ ហេតុនេះកុំភ្ញាក់ផ្អើលពេលឃើញរបស់ Made in Japan ទំនិញពិតលក់នៅក្រៅប្រទេស! ហើយប្រាកដណាស់តម្លៃនឹងថ្លៃជាងធម្មតា។
៥. ជនបរទេសពិតជាគ្រោះថ្នាក់
រូបភាព http://blog.livedoor.jp
ការយល់ច្រឡំនេះមកពីរបាយការណ៍ព័ត៌មានជាច្រើនលើទូរទស្សន៍ ទាក់ទងទៅនឹងប្រភពដើមនៃការដឹកជញ្ជូនគ្រឿងញៀនចូលប្រទេសជប៉ុន។ មានជនជាតិជប៉ុនយល់ថាភាគច្រើនថ្នាំញៀននាំចូលប្រទេសជប៉ុនមកពីក្រៅប្រទេស។ ហេតុនេះជនជាតិជប៉ុនមួយចំនួនមានការគិតមិនល្អជាមួយនឹងជនបរទេស។ មួយចំនួនថែមទាំងជៀសចេញពេលឃើញជនបរទេសតាមផ្លូវ។
វប្បធម៌ខុសគ្នា សញ្ជាតិ អ្នកនៅក្នុងស្រុកជាមួយគ្នានៅតែមានការយល់ច្រឡំគ្នា។ រឿងយល់ច្រឡំ ការកំណត់យល់ថានរណាក៏បែបនេះប្រហែលជាជម្ងឺរួមរបស់មនុស្សហើយ។ ប៉ុន្តែការយល់ច្រឡំទាំងនេះសុទ្ធតែអាចដោះស្រាយផ្អែកលើការសហការអន្តរជាតិ និងផ្លាស់ប្តូរវប្បធម៌។
បន្ថែម MADAMERIRI
M.E.O