Indonesia បដិសេធជប៉ុនចេញពីគម្រោងរថភ្លើងល្បឿនលឿនដើម្បីរើសយកចិន
Indonesia កំពុងតែអភិវឌ្ឍរថភ្លើងល្បឿនលឿន ក្រោមការគាំទ្ររបស់ប្រទេសជប៉ុនប៉ុន្តែបែរជាកើតមានបញ្ហាជាច្រើន។
រូបភាព https://newsphere.jp/world-report/20160204-2/2/
តាំងពីជំហានដំបូងអ្នកត្រូវតែធានាអោយបានភាពហ្មត់ចត់ នោះជាអ្វីដែលជប៉ុនតែងតែធ្វើតាមក្នុងដំណើរការធ្វើ និងអភិវឌ្ឍប្រព័ន្ធរថភ្លើងល្បឿនលឿនល្អបំផុតលើពិភពលោក។ ដោយសារហេតុនេះមុនពេលចាប់ផ្តើមគម្រោងរថភ្លើងល្បឿនលឿនណាមួយ ជនជាតិជប៉ុនអនុវត្តការស្ទង់មតិហ្មត់ចត់។ ផ្នែកនេះចំណាយពេលច្រើន និងថវិកា។
ចូលរួមក្នុងគម្រោងរថភ្លើងល្បឿនលឿននៅ Indonesia រដ្ឋាភិបាលជប៉ុនបានធានាដំណើរការត្រឹមត្រូវ អនុវត្តការស្ទង់មតិហ្មត់ចត់។ ប៉ុន្តែរដ្ឋាភិបាល Indonesia បែរជាបង្ហាញទិន្នន័យការស្ទង់មតិអោយចិន។
ធម្មតាចំណាយលើការស្ទង់មតិនឹងគិតទាំងចំណាយអភិវឌ្ឍគម្រោង ប៉ុន្តែក្រោយពេលទទួលបានទិន្នន័យការស្ទង់មតិ ខាង Indonesia ប្តូរចិត្ត “ទាត់ចោល” ជប៉ុនចេញពីគម្រោងហើយប្រគល់អោយចិនជាមួយនឹងចំនួនប្រាក់ថោកជាងច្រើន។
មុននោះខាង Indonesia បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនដើម្បីធ្វើគំរូរថភ្លើងល្បឿនលឿនបែបជប៉ុន។ ក្នុងលក្ខខណ្ឌអន្តរជាតិ នេះជាសកម្មភាពដែលគ្មានភាពជឿទុកចិត្ត។ មិនត្រឹមតែធ្វើអោយរដ្ឋាភិបាលជប៉ុនហើយប្រជាជនក៏ពិតជាអស់សង្ឃឹមចំពោះការ “ប្តូរចិត្ត” របស់ Indonesia។
លើសពីនេះបន្ទាប់ពីប្រគល់កិច្ចការដល់អ្នកម៉ៅការចិន មានបញ្ហាជាច្រើនកើតឡើងធ្វើអោយគម្រោងមិនអំណោយផល។ ជាដំបូងទោះបីបានរៀបចំពិធីបើកការដ្ឋានចាប់ផ្តើម គម្រោងនៅតែមិនអាចចាប់ផ្តើម។ មូលហេតុមកពីខាងចិនមិនផ្គត់ផ្គង់ទិន្នន័យសំខាន់គ្រប់គ្រាន់។ មានទិន្នន័យជាច្រើនទោះបីជាត្រូវបានដាក់ឡើងប៉ុន្តែមិនត្រូវបានអនុម័តព្រោះសរសេរជាភាសាចិន។ ក្រៅពីនេះគម្រោងប្រឈមមុខនឹងបញ្ហាកើតឡើងក្នុងកំហុសផ្សេងនៃថវិកាប្រៀបជាមួយការគិតដំបូង។
នៅក្នុងសេចក្តីព្រាងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន ខាងជប៉ុនអោយ Indonesia ខ្ចីប្រាក់សរុបចំនួន ៤,៤០០,០០០,០០០ usd ជាមួយ ០,១%អត្រាការប្រាក់ឆ្នាំ។ ទោះបីយ៉ាងណាពេលបានផ្ទេរទៅអោយចិនចំនួនទឹកប្រាក់កើនឡើងគឺ ៥,៥០០,០០០,០០០usd ជាមួយអត្រាការប្រាក់ដល់ទៅ ២%។
Indonesia បានបោះបង់គម្រោងមួយ Made in Japan ជាមួយនឹងអត្រាការប្រាក់ទាបជាងការជ្រើសរើស Made in China ជាមួយនឹងអត្រាការប្រាក់ច្រើនជាង។ ចំពោះស្ថានភាពនេះ Indonesia ចង់វិលមកវិញជាមួយការផ្តល់យោបល់ដំបូងរបស់ជប៉ុន ប៉ុន្តែដោយសារប្រជាជនជប៉ុនខឹង រដ្ឋាភិបាលជប៉ុនសម្រេចចិត្តដកខ្លួនទាំងស្រុងពីគម្រោងរថភ្លើងល្បឿនលឿនរបស់ Indonesia។ ទោះបីចង់ឬមិនចង់ Indonesia បង្ខំត្រូវខាត ហើយបន្តគម្រោងជាមួយចិន។
ថែមទាំងសុវត្ថិភាពនៃគម្រោង ដូចដែលអ្នកបានដឹងរថភ្លើងល្បឿនលឿន Shinkansen របស់ជប៉ុនបានដំណើរការជាង ៥០ឆ្នាំជាមួយនឹងចំនួនគ្រោះថ្នាក់ ដោយសារតែបញ្ហាបច្ចេកទេសនៃផ្លូវដែកនាំអោយស្លាប់គឺ ០%។ ទោះបីពេលខ្លះមានគ្រោះថ្នាក់មួយចំនួនធ្វើអត្តឃាតនៅលើផ្លូវដែក ប្រព័ន្ធរថភ្លើងល្បឿនលឿននេះនៅតែជាប្រព័ន្ធសុវត្ថិភាពបំផុតលើពិភពលោក។ ថែមទាំងតម្លៃនៃការប្រើប្រាស់ថោកជាងរថភ្លើងល្បឿនលឿននៅចិន។
អាចនិយាយថាការគិតរបស់រដ្ឋាភិបាល Indonesia ពិតជាខុសធ្ងន់ គ្រាន់តែមើលឃើញផលប្រយោជន៍ពេលបច្ចុប្បន្ន ដោយមិនបានមើលឃើញផលវិបាកថ្ងៃក្រោយ។
ខ្ញុំសង្ឃឹមថាក្រោយពេលរថភ្លើងល្បឿនលឿននៅ Indonesia សម្ពោធនឹងមិនមានគ្រោះថ្នាក់គួរអោយសោកស្តាយណាកើតឡើង។
Kengo Abe