របៀប​ញ៉ាំ​ Udon ក្នុង​ដំ​ទឹក​កករបស់​ជន​ជាតិ​ជប៉ុន

Kyoto ​កន្លែងដែល​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍មិន​ត្រឹម​តែ​មាន​ប្រាសាទ​អគារដ៏​អស្ចារ្យ​ ទេសភាព​បុរាណតែ​ថែម​ទាំង​ម្ហូប​អាហារដែល​ពិសេស។

ភោជនីយ​ដ្ឋាន​មួយ​នៅ Kyoto ពួកគេ​បាន “ផ្លាស់​ប្តូរ​” ម្ហូប​ Udon ត្រជាក់​កាន់​តែ​ត្រជាក់ជាង​នេះ​ដោយ​វិធីដែល​ពិសេស។

រូបភាព blogs.yahoo.co.jp

ភោជនីយ​ដ្ឋានមាន​ឈ្មោះ Tempura Matsu ជំ​នាញ​ខាង Tempura។ ប៉ុន្តែ​ដោយ​សារ​តែ​ម្ចាស់​ហាង​ជា​មនុស្ស​ម្នាក់​ដែល​មាន​ការ​ច្នៃ​ប្រឌិត​ អ្នក​អាច​សាក​ភ្លក់​ម្ហូប​ជប៉ុន​ជា​មួ​យនឹង​រស់​ជាតិ​ពិសេស​មួយ​គ្មាន​ពីរ​នៅ​ទី​នេះ។

ប្រាកដ​ណាស់​ពេល​ទៅ​ដល់​ហា​ងត្រូវ​សាក​ភ្លក់​ម្ហូប​ Udon ទឹក​កក​នេះ។

ដាក់ Udon ក្នុង​ដំ​ទឹក​កក​

ក្នុង​រដូវ​ក្តៅ​នៅ​ប្រទេសជប៉ុន​ គេ​មាន​ទម្លាប់​ញ៉ាំ​ Udon ដើម្បី​កាត់​បន្ថយ​ភាព​ក្តៅ។ រស់​ជាតិ​ម្សៅ​អង្ករនៃ Udon ជាមួយ​នឹង​ទឹក​ស៊ុប​ពិសេស ដាក់​បន្ថែម​ប៉ុន្មាន​ដំ​ទឹក​កក​ខាង​ក្នុង​ជា​ដំ​ណោះ​ស្រាយ​បន្ថយ​កម្តៅ​អស្ចារ្យ​បំ​ផុត​។ ប៉ុន្តែ​ភោជនីយ​ដ្ឋាន​នេះ​បាន​សម្រេច​លើក​ម្ហូប Udon នេះ​ឡើង​កម្រិត​មួយ​ថ្មី។

រូបភាព AJINOMOTO Part

មិន​មែន​ដាក់​ទឹក​កក​ក្នុង​ចាន​ Udon ប៉ុន្តែដាក់​ Udon ក្នុង​ដំ​ទឹក​កក​ធំ។ ខាង​ក្នុង​ទឹក​កក​មាន​ប្រហោង​មួយ​ គេ​ដាក់ Udon ចូ​ល​ ទឹក​សុ៊ប សុ៊តឆៅ ខ្ទឹម​ចូល… ។ អ្នក​អាច​ភ្លក់​មីដែល​ឆ្ងុយ​ឆ្ងាញ់ ឬ​ចាំ​ដល់ទឹក​កក​រលាយ​ប្រសិន​បើ​គិត​ថា​មិន​ទាន់​ត្រ​ជាក់​។ មិន​ចាំ​បាច់​ក្លាច​ម្ហូប​ “អស់​ប្រជាក់​” ដោយ​សារ​ទំ​ហំ​នៃ​ចាន​ធំ​យ៉ាង​នេះ។

ដាក់ស្លឹក “cannabis”…ក្លែង​ក្លាយ​

ខាង​លើ​ចាន Udon ទឹក​កក​ គេ​ដាក់​ស្លឹក​មួយ​ប្រភេទ​ស្រដៀង​ស្លឹក cannabis​។ ប៉ុន្តែ​សូម​កុំ​បារម្ភ នេះ​មិន​មែន​ជា​ស្លឹក​ cannabis ទេ គ្រាន់​តែ​ដើម្បី​ធ្វើ​អោយ​មាន​ភាពទាក់​ទាញ។

Tempura Matsu គឺ​ជា​ភោជនីយ​ដ្ឋាន​ដែល​មាន​មុខ​ម្ហូប​តាម​រដូវ ហេតុ​នេះបច្ចុប្បន្ន​អ្នក​មិន​អាច​ភ្លក់ម្ហូប​ Udon ទឹក​កក​។ ប៉ុន្តែ​នៅ​ក្នុង​និទាឃរដូវ​ ម្ចាស់​ហាង​នឹង​នឹក​ឃើញ​នូវ​មុខ​ម្ហូប​ថ្មីជាមួយ​ផ្កាសាគឺរ៉ា។

អាស័យដ្ឋាន​៖

615-0925 Kyoto

បើក​ទ្វារ​ម៉ោង​ ៥​ល្ងាច​

លេខទូរស័ព្ទ +81 75-881-9190

បន្ថែម Talko

Sachiko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: