ដំណឹងជ្រើសរើសបុគ្គលិក ផ្នែកថត និងកាត់តវីដេអូ ប្រាក់ខែចន្លោះពិ ២០០$-៥០០$

អំពីក្រុមហ៊ុន Mango-Byte Technology Co., Ltd

ក្រុមហ៊ុន Mango-Byte Technology Co., Ltd គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មផ្នែកបង្កើតកម្មវិធី Web Service and
System, Mobile (iOS and Android) application -ល- ដើម្បីផ្គត់ផ្គង់ផលិតផល (Applications) ដែលមានគុណភាពខ្ពស់ ដល់អតិថិជនជាលក្ខណៈអន្តរជាតិ ពិសេសគឺសម្រាប់អតិថិជនជប៉ុន ។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងដោយស្ថបនិកជនជាតិជប៉ុនពីរនាក់ ដោយបច្ចុប្បន្ននេះ មានបុគ្គលិកជាអ្នកជំនាញអភិវឌ្ឍកម្មវិធី (Developer) ២០ នាក់ទាំងខ្មែរ និងបរទេស ។

 

បរិយាយអំពីការងារ

ក្រុមហ៊ុនត្រូវការជ្រើសរើសអ្នកចេះថត និងកាតតវីដេអូដែលទាក់ទងនឹងប្រទេសជប៉ុន ក្រុមហ៊ុនជប៉ុន ឬសេវាកម្មណាមួយរបស់ជប៉ុន ដែលស្ថិតក្នុងប្រទេសកម្ពុជាយើង ។ ការងារសំខាន់ៗមានដូចជា៖

  • បង្កើតនូវមាតិការវីដេអូប្លែកៗ ដែលជម្រុញអោយមានការចាប់អាម្មណ៍មកលើគេហទំព័រ JAPO
  • ចុះថតពីការធ្វើកិច្ចសម្ផាសន៍ផ្សេង ថតវីដេអូបែបកម្សាន្ត (Entertainments) វីដេអូព័ត៌នមានជាដើម សម្រាប់ដាក់លើគេហទំព័រ
  • ធ្វើបច្ចុប្បន្នភាពជា​ប្រចាំ (Update)
  • វិភាគលើមាតិកាណាដែលទាក់ទាញ ដើម្បី​​ដាក់លើវីដេអូ

អានព័ត៌មានលំអិតខាងក្រោម ចុចទីនេះ

 

លម្អិតអំពី JAPO

JAPO គឺ​ជា​គេហទំ​ព័រ​សម្រាប់​ផ្សាយចេញព័ត៌​មាន​របស់​ប្រទេស​ជប៉ុន ​​ជូន​ទៅដល់​ប្រជា​ជនកម្ពុជា។ អ្នក​អាច​រួម​ជា​មួយនឹង​​ JAPO ដើម្បីដឹង​អំ​ពី​ព័ត៌មាន​ថ្មីៗ ម្ហូប​អាហារ​ជប៉ុន​ សម្រស់​ ដំណើរ​កំសាន្ត កី​ឡា​ ការ​កំសាន្ត​ ផលិតផលជប៉ុន​ សិក្សាភាសា​ជប៉ុន​ វប្បធម៌​ ការងារ​ និងលក្ខណៈ​បែបជា​ជប៉ុន​ផ្សេង​ៗ​ទៀត។ យើងនឹង​ជួយ​អ្នក​ជា​រៀង​រាល់​ថ្ងៃ ​​បន្ថែម​នូវព័ត៌មាន​ដែល​មាន​ប្រយោជន៍​ និង​ពេញ​ទៅ​ដោយ​ភាព ​រីក​រាយ ពិសេសនោះគឺយើងនឹងនាំនូវផលិតផលជប៉ុនជាច្រើនមកកាន់កម្ពុជា។ អ្នក​អាច​ចូល​ផេក Facebook ​ឬគេហទំព័ររបស់​ពួក​យើងដើម្បី​អាន​នូវ​អត្ត​បទ​ជា​ច្រើន​ដែល​ទាក់ ​ទង​ទៅ​នឹង​ប្រទេស​ជប៉ុន​។

ពួក​យើង​ជឿ​ជាក់​ថា​គេហទំព័រ​របស់​ JAPO នឹង​ទទួល​បាន​ការ​ គាំ​ទ្រ​ជា​ច្រើន​ពី​មិត្ត​អ្នក​អាន​ទាំង​គ្នា​ដោយ​សារ​តែ​ព័ត៌មាន​ដែល​អ្នកមិន​អាច​រក​ឃើញ​នៅ​កន្លែង​ផ្សេ​ង​ឡើយ​។ ដូច​នេះ​សូម​ចូល​រួមតាម​ដាន ទាំង​អស់​គ្នា​ពី​សកម្ម​ភាព​របស់​ JAPO អ្នក​និង​ទទួល​បាន​ភាព​ភ្ញាក់​ ផ្អើល​ជា​ច្រើន​ជា​មិន​ខាន។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: