មកមើល អ្នកបើកតាក់ស៊ីស្រីដែលមានសម្រស់ស្អាតបំផុតនៅជប៉ុន

វា​អាច​នឹង​ល្អ​ប្រសើរ បើ​សិន​ជា​អ្នក​កំពុង​តែ​ជិះ​នៅ​ក្នុង​រថយន្ត​តាក់ស៊ី ដែល​បើកបរ​ដោយ នាង Ikuta Kana តាក់​ស៊ី​ស្រី​ស្អាត​បំផុត​ក្នុង​ប្រទេស​ជប៉ុន បើទោះបីជាការធ្វើ​ដំណើរ​តាម​រថយន្ត ​ជួប​បញ្ហា​កក​ស្ទះ​ចរាចរខ្លាំងក៏ដោយ​ ។

រយៈ​ពេល ២​ឆ្នាំ មក​ហើយ​ដែល​ស្រី​ស្អាត​វ័យ ២៤​ឆ្នាំ មក​ពី​ Nagano ​ជា​សមាជិក​ក្នុង​ក្រុម​តារា​ម៉ូដែល Mina Mates នៃ​ទស្សនាវដ្ដី Mina។ កញ្ញា Ikuta មាន​អាជីព​ជា​តារា​ម៉ូដែល ហើយមាន​អាជីព​ទី​២ ជា​អ្នក​បើកបរ​តាក់ស៊ី ក៏ព្រោះ​តែ​ភាព​មិន​ស្ថិត​ស្ថេរ​នៃ​ការងារជា​ម៉ូដែល ក្រោយ​មកស្រីស្អាត​បញ្ចប់​ការ​សិក្សា​ថ្នាក់​សកលវិទ្យាល័យ​រូប​នេះ ទទួល​បាន​ប័ណ្ណ​បើក​បរ និង​បាន​ចូល​រួម​ជា​មួយ​គម្រោង «Asuka Traffic Dream Project»។

នាង Ikuta ដែល​មាន​រហស្សនាម​ថា Miss Asuka ក៏​ជា​អ្នកតំណាង​ឲ្យ​ក្រុមហ៊ុន​តាក់ស៊ី​នោះ​ផង​ដែរក្រៅពីការបើកបរ។​ នាង បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ក្នុង​អាជីព​រត់​តាក់​ស៊ីរយៈ​ពេល ១​ឆ្នាំ​កន្លះ​ ហើយ​នៅ​តែ​បង្ហាញពីភាព​រីករាយ​ជា​មួយ​នឹង​អាជីព​ជា​តារា​ម៉ូដែល​របស់នាងដដែល៕

ប្រភព៖​ Butwalpage

ប្រែសម្រួល៖ Naing Seiha

មើលបន្ថែម: