កន្លែងបួង​សួង​នៅប្រសាទដែល​ល្បី​ឈ្មោះបំ​ផុត​នៅ​ Kyoto

Fushimi Inari Taisha គឺជា​កន្លែង​ដើរ​លេង​កំ​សាន្ត​មួយ​ដែល​ល្បី​ឈ្មោះ​បំផុត​នៅ​ Kyoto។

ប្រសិន​បើ​គ្រាន់​តែឮឈ្មោះ​ដ៏​វែង​អន្លាយខាង​លើ​ ប្រាកដជា​អ្នក​ទាំង​អស់​គ្នា​នឹង​ពិបាក​ដឹង​ពី​កន្លែង​នោះ​ជាកន្លែងយ៉ាង​ណា។ ប៉ុន្តែ​រូប​ភាព​ខាង​ក្រោម​នេះនឹង​រំ​លឹក​អោយ​អ្នក​ទាំង​អស់​គ្នា ចាំវិញ​បាន​ភ្លាម​។

ព្រំ​ដែន​នៃ​កន្លែង​ស្ថិត​នៅ​រវាង​មនុស្ស​ នឹង​ទេវតានៅ​ក្នុង ​ប្រសាទ​ទេវតា​នី​មួយ​ៗនោះ​គឺ​ទ្វារ​ប្រសាទ Torri។​ ចំ​នុច​ដែល​លេច​ធ្លោ​នៃ ​Fushimi Inari Taisha គឺជា​ ទ្វារ ១០០០ ទ Torri ដែលមានពណ៌ក្រហម ផ្សារភ្ជាប់​យ៉ាង​វែង​អន្លាយ​។

ចំនួនទ្វារពិតប្រាកដឡើងដល់ ៣៣៨១ ​ទ្វារហើយ

ប្រសិនជាមិនទាន់មានឳកាសទស្សនា សូមមើលវីដេអូរដែល Japo បានថត​វិញ​។

ប៉ុន្តែលើកនេះ “តួឯក” មិនមែនជាច្រកចូល Torri តែជា…ថ្ម ពីរដំុនៅក្នុងខ្ទមតូចមួយក្នុង Fushima Inari Taisha.

តាមរយៈ ៣៣៨១ ច្រកទ្វារ អ្នកនឹងទៅដល់ Omokaru-ishi។

https://jp.zekkeijapan.com/article/index/1051/

នៅក្នុងរូបភាពខាងលើ អ្នកកំពុងឃើញថ្មពីរដំុ សសរមួយមាន រន្ធតូច ហៅថា Touros គឺចង្កៀងគោមប្រពៃណីរបស់ជប៉ុនត្រូវបាន ប្រើប្រាស់ពីយូរលង់ណាស់មកហើយ។​ នេះក៏ជាកន្លែងដែលសក្តិសិទ្ធដូចនេះកុំភេ្លចបន់ស្រន់ពេលបានជួបណា​ ។

អ្នកអាចបន់ស្រន់គ្រប់យ៉ាងតាំងពីរឿងការងារ…រឿងស្នេហា។

សូមពិនិត្យមើលកំពូលរបស់ចង្កៀងគោម។ យើងឃើញថា​ វាមានសាពភាពធ្ងន់​ តែមានការពិតមួយដែលអ្នកទស្សនាមិនបានដឹង។

https://jp.zekkeijapan.com/article/index/1051/

នេះគឺទំងន់របស់ថ្មស៊ីសងតាមការសក្តិសិទ្ធទរបស់ការបន់ស្រន់។

ប្រសិនជាអ្នកលើកដុំថ្មឡើងហើយឃើញថាវាស្រាល។ នេះជាទំនាយទាយថាការបន់ស្រន់របស់អ្នកនឹងបានក្លាយជាការពិត។

តែផ្ទុយទៅវិញ ពេលដែរអ្នកលើកឡើងឃើញថាធ្ងន់ នោះការបន់ស្រន់របស់អ្នកនឹងពិបាកបានក្លាយជាការពិត។ ពេលនេះអ្នកនឹងត្រូវរកវិធីដើម្បីធ្វើអោយក្តីស្រមៃក្លាយជាការពិត ឬក៏ផ្លាស់ប្តូរការបួងសួង។ ប្រសិនជានៅប្រាសាទផ្សេង អ្នកគ្រាន់តែអាចបន់ស្រន់ហើយ ជឿដល់អាទិទេព តែពេលអ្នកទៅដល់ Omokaru-ishi អាទិទេព នឹងអោយអ្នកដឹងថាការបួងសួង របស់អ្នកនឹងបានសម្រេចបានឬទេ។

ពត៌មានបន្ថែម

ឈ្មោះទីតាំង Fushimi Inari Taisha

អាស័យដ្ឋាន​ (ភាសាជប៉ុន)

លេខទូរស័ព្ទ (075) 641-7331

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: