លាហើយ Asimo – មោទនភាពខាងបច្ចេកវិទ្យារបស់ប្រទេសជប៉ុនត្រូវបាន Honda លុបបំបាត់
Asimo ត្រូវបាន Honda លុបបំបាត់ក្រោយ ១៨ឆ្នាំអភិវឌ្ឍន៍ ប៉ុន្តែមិនមានការរីកចម្រើន
Honda ទើបតែប្រកាសនឹងបញ្ឈប់ការអភិវឌ្ឍន៍គម្រោង Asimo ក្រោយ ១៨ឆ្នាំ។ Robot មានរូបរាងដូចជាមនុស្សនេះធ្លាប់ជា មោទនភាពខាងបច្ចេកវិទ្យារបស់ប្រទេសជប៉ុន។ ប៉ុន្តែបច្ចុប្បន្ននេះ Asimo បែរជាមើលទៅអត់ប្រយោជន៍ ក្នុងនាមជាអ្នក មគ្គុទេសទេសចរណ៍។ មនុស្សជាច្រើនយល់ថាមនុស្សយន្តរបស់ Honda គ្រាន់តែជារបស់លេងមួយដែលថ្លៃម្យ៉ាង។
ត្រូវបានបង្កើតនៅដើមសតវត្សទី ២១ Asimo គឺ Robot ដំបូងដែលអាចធ្វើដំណើរដោយជើងទាំងពីរដូចជាមនុស្ស។ មនុស្សយន្តនេះបានធ្វើអោយពិភពលោកទាំងមូលមានការគិតផ្សេងនៃការអភិវឌ្ឍន៍របស់បច្ចេកវិទ្យា។ មនុស្សដែលស្រមៃជឿថា ក្នុងថ្ងៃអនាគតមិនយូរប៉ុន្មាន ពួកយើងនឹងបាន Robot បម្រើតាំងពីការចម្អិនម្ហូបរហូតដល់ការរៀបចំផ្ទះសំបែង។
ប៉ុន្តែគួរអោយសោកស្តាយ Honda គឺជាក្រុមហ៊ុនផលិតឡាន និងម៉ូតូ។ ពួកគេមិនធ្លាប់មានគំនិតពិតប្រាកដនៅក្នុងការអភិវឌ្ឍន៍ និងអាជីវកម្ម Robot។ ហេតុនេះហើយ Asimo ក៍ដូចជាវិធីសាស្រ្តមួយផ្សព្វផ្សាយកេរ្ត៍ិឈ្មោះរបស់ Honda។
ពេលដែលត្រូវបានបង្ហាញនូវឆ្នាំ ២០០០ Asimo ត្រូវបានណែនាំថាជា “Robot ដែលមានរូបរាងមនុស្សដំបូងគេបង្អស់នៅលើពិភពលោក”។ ឆ្លងកាត់រយៈពេល ១៨ឆ្នាំនៃការអភិវឌ្ឍន៍ រហូតមកដល់សព្វថ្ងៃ Robot នេះនៅមិនមានការរីកចម្រើនណាឡើយ។ ក្នុងខណៈពេលនោះបច្ចេកវិទ្យា Robot បានឆ្ពោះទៅឆ្ងាយ។
Boston Dynamics បានបង្កើតនូវ Robot អាចដើរដោយជើងទាំងពីរនៅលើកន្លែងជាច្រើនខុសគ្នា ហើយអាចរក្សានូវលំនឹងយ៉ាងល្អនៅពេលដែលរងផលប៉ះពាល់។ ឬក៍ Sophia, Robot មានរូបរាងដូចជាមនុស្ស បានក្លាយទៅជា Robot ដំបូងដែលត្រូវប្រគល់សិទ្ធិជាពលរដ្ឋ។ ជាមួយនឹងការអភិវឌ្ឍន៍របស់ បច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត និងជំនួយការនិម្មិត។
ប៉ុន្តែអ្វីទាំងនោះមិនមានន័យថា Asimo គឺជាការបរាជ័យនៃផ្នែក ឧស្សាហកម្ម Robot ផ្ទុយមកវិញនោះគឺជាជោគជ័យធំបំផុត។ អាចនិយាយបានថា Asimo គឺជា Robot ដំបូងដែលធ្វើអោយយើងមានមនោសញ្ចេតនាដោយសារតែមានភាពស្និតស្នាល និងសំបកក្រៅគួរអោយស្រលាញ់។
អ្វីដែលគួរអោយសោកស្តាយគឺ Honda មិនអាចធ្វើអ្វីច្រើនជាងនេះ ឬក៍មិនចង់ធ្វើ។ ពិតជាអស្ចារ្យប្រសិនបើ Asimo អាចក្លាយទៅជាអ្នកបើកបររបស់អ្នក ថែទាំមនុស្សចាស់នៅមជ្ឈមណ្ឌលចាស់ជរា ឬក៍ធ្វើមិត្តជាមួយក្មេង ដូចជាអ្នកថែទាំក្មេង។
លាហើយ Asimo មនុស្ស Robot គួរអោយស្រលាញ់ជាងគេនៅលើពិភពលោក។
ព័ត៌មានបន្ថែម : Gizmodo
តាមព័ត៌មានថ្មី