Takoyaki ស្ករផ្អែម​ដែល​ប្លែក​នៅ​ប្រទេស​ជប៉ុន

Takoyaki គឺ​ជា​មុខ​ម្ហូប​តាម​ផ្លូវ​ដែល​ឆ្ងាញ់ និង​ល្បី​ឈ្មោះ​នៅ​ប្រទេសជប៉ុន​។ មុខ​ម្ហូប​នេះ​ធ្វើ​ពី​ម្សៅមី​ និង​មាន​ស្នូលមឹកត្រូវ​បាន​អាំង​ក្នុង​ខ្ទះ​ Takoyakiki។ សារធាតុ​ចំ​បង របស់​នំគឺ​មឹក​ចិញ្ជ្រាំង​ ឬ​ក៍​ហាន់ជា​គ្រាប់​តូចៗ​ ហើយ​អាច​បន្ថែម​អ្វី​​ផ្សេង​ទៀត និង​ដាក់​គ្រឿង​ផ្សំ​ ពេល​ញ៉ាំ​តែ​ង​តែ​មាន​គ្រឿង​ច្រលក់​រួម​​ជា​មួយ​។

រូប​ភាព​ : glorimelamine

ប៉ុន្តែ​អ្វី​ដែល​ពួកខ្ញុំ​កំ​ពុង​តែ​និយាយ​មិន​មែន​មុខ​ម្ហូប​ Takoyaki បែប​ប្រពៃ​ណីដែល​អ្នក​ធ្លាប់​តែ​ញ៉ាំ។ ខ្ញុំ​កំពុង​តែ​និយាយ​ពី​របៀប​ញ៉ាំ Takoyaki តាម​បែប​ថ្មី​នៃ​ជប៉ុន​។ ​នោះ​គឺ Takoyaki … ស្ករ​ផ្អែម​។

ត្រូវ​នោះ​គឺ​ស្ករ​ផ្អែម​ ស្ករ​ផ្អែ​ម​ត្រូវ​បាន​យុវ​វ័យ​ចូល​ចិត្ត​ ដោយ​សារ​តែ​ភាព​ផ្អែម និងទន់​របស់​វា​។ ពេល​ដែល​ដាក់​ចូល​មាត់ វា​ហាក់​ដូច​ជា​កំពុង​តែ​រលាយបន្តិច​ម្តង​ ហើយ​មុខ​ម្ហូប​នេះ​តែង​តែ​អាំង​ ដើម្បី​ញ៉ាំពេល​មាន​ការ​បោះ​ជំ​រុំ​នៅ​ខាង​ក្រៅ​។ ប្រហែល​ជា​ជន​ជាតិ​ជប៉ុន​ចូល​ចិត្ត​​រស​ជាតិ​ផ្អែម​​​របស់​វា​ និង​ធុញ​ទ្រាន់​ជា​មួយ​មឹក​ទើប​ធ្វើ​ការ​ចម្អិន​វា​ទៅ​ជា​មុខ​ម្ហូប Takoyaki ពិសេស​ដូច​នេះ។ វិធី​ធ្វើ​ពិត​ជា​ងា​យ​ស្រួល​គ្រាន់​តែ​ផ្លាស់ប្តូរ​ ស្នូល​មឹក​ទៅ​ជាស្ករ​ផ្អែម​ជា​ការ​ស្រេច​។

រូប​ភាព​ : F0811Kana

ពេល​ខ្លះ​គ្រាន់​តែ​ដាក់​ស្ករ​ផ្អែម​ទន់​ចូល​ទៅ​ក្នុង​ខ្ទះ​ Takoyakiki ជា​ការ​ស្រេច។

រូប​ភាព​ : studio_peke

គណនី​ Twitter ជប៉ុន​េផ្សង​ទៀត​បែរ​ជា​ចូល​ចិត្ត​ទាំង​ពីរ​ប្រភេទ ទើប​បុរស​ម្នាក់​នេះ​សម្រេច​ចិត្ត​ធ្វើ​ទាំង​ពីរ​មុខ​នៅ​លើ​ខ្ទះ​អាំងតែ​មួយ។ គាត់​បាន​ឆ្នៃ​មុខ​ម្ហូប​ Takoyaki ស្ករផ្អែម​ទន់ដោយ​ការ​ដាក់​ថែម​ ស្ករ​គ្រាប់​ socola បន្ថែម​ពី​លើ​ដើម្បី​អោយ​ព័ណ៌​កាន់​តែ​ទាក់​ទាញ។

https://twitter.com/taka3matsu3/status/609693443703439361

រូប​ភាព​ : taka3matsu3

ពេល​ខ្លះ​ខ្ញុំ​មិន​អាច​នឹង​បែង​ចែក​ថា​នេះ​ជា​ Takoyaki ឬ​ជា​ស៊ុប​ឆ្នាំង​ដីផង។

រូប​ភាព​ : gardevoir_24

បុរស​នេះ​ដាក់​ទាំង​បង្គា ខ្ញី Socola ដាក់​ចូល​គ្នា​ហើយ​នេះ​ជា​លទ្ធ​ផល។

រូប​ភាព​ : dashi1012

តើ​អ្នក​មាន​ភាព​ក្លា​ហាន​ក្នុង​ការ​សាក​នូវ​មុខ​ម្ហូប​ដែល​មាន​កា​រឆ្នៃ​ប្រឌិត​ខុស​ពី​មុខម្ហូប​ដើម​ដូច​ខាង​លើ​ទេ? ចំ​ណែក​ខ្ញុំ​នៅ​តែ​ចូល​ចិត្ត​ញ៉ាំ​ Takoyaki ដូច​ទៅ​នឹង​ឈ្មោះ​របស់​វា​តែ​ប៉ុណ្ណោះ។

សូម​ធ្វើ​ការ​បញ្ចេញ​មតិ​ខាង​ក្រោម​អោយ​ខ្ញុំ​បាន​ដឹង​ពី​អារម្មណ៍​របស់​អ្នក​ពី Takoyaki ស្ករ​ផ្អែម​ទន់​ក៍​ដូច​ជា​អ្នក​ចង​់​ធ្វើ​មុខ​ម្ហូប​នេះ ក្នុង​ពេល​ខាង​មុខ​ទេណា!

Neko​

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: