ទោះ​បី​ជា​សម្លៀក​បំ​ពាក់​ប្រពៃ​ណី​ Yukata ក៍​ត្រូវ​ចេះ​ Update ដើម្បី​តាម​ទាន់​សម័យ​កាលបែប​​នេះ​ដែរ…

រដូវ​ក្តៅ​បាន​មក​ដល់​ហើយ!!! សូម​ផ្អាក​នូវ​ភាព​ក្តៅ​ហែង​ក៍​ដូចជា​ ការ​ងារ​សាលា​ដែល​លោក​គ្រូអ្នក​គ្រូ​បាន​ដាក់​អោយ​ សូម​ចូល​រួម​ទាំង​អស់គ្នា​ក្នុង​ពិធី​បុណ្យ​នៃ​ប្រទេស​ជប៉ុនដែ​ល​មាន​​ផ្កា​សាគឺរា​។ រដូវ​ក្តៅ​គឺ​ជា​រដូវ​នៃ​ម៉ូត​សម្លៀក​បំ​ពាក់ Yukata ដែល​ត្រូវ​បាន​ ពាក់​នៅ​លើ​ខ្លួន​របស់​នារី​ជប៉ុន​យ៉ាង​ស្រស់​ស្អាត​ហើយ​ប្រកៀក​ស្មា​ជាមួយ​មិត្ត​ប្រុស​ទៅ​មើល​កាំ​ជ្រួច​។ ពិត​ជា​រ៉ូមែន​ទិច​ណាស់​មែន​ទេ!

រូប​ភាព global.rakuten.com

ដោយ​សារ Yukata គឺ​ជា​សម្លៀក​បំ​ពាក់​ប្រពៃ​ណី​នៃ​ប្រទេស ​ជប៉ុន​ ពិត​ប្រាកដ​ណាស់​គ្មាន​អ្វី​ស្អាត​ជាង​ម៉ូត​រចនា​ក្បាច់​ផ្កា​ដែល​ធ្វើ ​អោយយើង​ឃើញ​ពី​ភាព​បុរាណ​ធ្វើ​អោយ​លេច​ធ្លោ​នូវ​ភាព​ទន់​ភ្លន់ល្អ​របស់​នារី​។ ប៉ុន្តែ​ក្នុង​សង្គម​បច្ចុ​ប្បន្ន​​ស្រប​ជា​មួយ​ភាព​ទន់​ភ្លន់​នារី​ជប៉ុន​ក៍​ ចង់​បង្ហាញ​នូវ​ភាព​សកម្ម​គួរ​អោយ​ស្រលាញ់​របស់​ពួក​គេ។

នេះ​ជា​ពេល​ដែល​ម៉ូត​រចនា​ផ្កា​នៅ​លើ Yukata ត្រូវ​បាន​ឆ្នៃ​ប្រឌិត​ ការ​រៀប​ចំ​ធ្វើ​យ៉ាង​ណាដើម្បី​អោយ​សាក​សម​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ ការ​ចូល​ចិត្ត​របស់​មិត្ត​នារី​។ ជាមួយ​នឹង​ក្បាច់​រចនា​ផ្កា​ Yukata ក៍​ត្រូវ បាន​តុប​តែង​ដោយ​ម៉ូត​ផ្កាយ៉ាង​ពិសេស​ដូច​ជា​រូប​ម្ហូប​អាហារ​ សត្វ​… និង​អារម្មណ៍​របស់​ខ្លួន។

ខាង​ក្រោម​នេះ JAPO និង​ណែ​នាំ​អោយ​អ្នក​ទាំង​អស់​គ្នា​នូវ​ក្បាច់​ រចនា​មួយ​ចំនួន​មិន​ត្រឹម​តែ​ស្អាត​ថែម​ទាំង​ពិសេស​ដើម្បី​អោយ​អ្នក​មាន​ភាព​ជឿ​ជាក់​បង្ហាញ​នូវ​ចរិក​លក្ខណៈ​របស់​ខ្លួនក្នុង​រដូវ​ក្តៅ​នេះ។

១. ក្បាច់​រចនា​ Gyoza (នំ​កៀវ)

ចាប់​ពី​ពេល​នារីម្នាក់ Seiyuu (អ្នក​បញ្ចូល​សម្លេង​) Izumi Kitta បង្ហាញ​ខ្លួន​យ៉ាង​ជឿ​ជាក់​ជា​មួយ​សម្លៀក​បំ​ពាក់​ Yukata មាន​បោះ​ពុម្ភ ក្បាច់​រចនា​ Gyoza (នំ​កៀវជប៉ុន​) ការ​ពេញ​និយម​នេះ​បាន​ទាក់​ទាញ​ មនុស្ស​ជា​ច្រើន​។ Izumi Kitta ត្រូវ​បាន​ជ្រើស​រើស​ជា​អ្នក​តំ​ណាង​ អោយ​ស្លាក​សញ្ញា​ Utsunomiya Gyoza ហេតុនេះ​នាង​បាន​សំដែង​នូវ​ សេចក្តី​ស្រលាញ់ទៅ​លើ​មុខ​ម្ហូប​នំ​កៀវ​​របស់​ខ្លួន​តាម​រយៈ​ការ​បោះ​ពុម្ភ​នំ​ Gyoza គួរ​អោយ​ស្រលាញ់ពី​លើ​សម្លៀក​បំ​ពាក់ Yukata របស់​នាង។

អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​នំ​កៀវ​នេះ​តើ​ចង់មានសម្លៀក​បំ​ពាក់​ Yukata មួយ​សម្រាប់​ដូច​នេះ​ដើម្បី​ទៅ​ដើរ​លេង​ពិធី​ណា​ដែរ​ទេ?

២. ក្បាច់​រចនាស្ករ​គ្រាប់

រូប​ភាព​ Instagrammer News

ពេល​រំ​លឹក​ដល់​រដូវ​ក្តៅ​នៅ​ប្រទេស​ជប៉ុនតើ​អ្នក​ចូល​ចិត្ត​នូវ​មុខម្ហូប​ណា​ទេ​? នៅ​ពិធី​បុណ្យ​នៃ​រដូវ​ក្តៅ​គឺ​មិន​អាច​រំលង​ Ringo Ame (ស្ករ​ផ្លែ​ប៉ោម) មុខ​ម្ហូប​ដែល​ត្រូវ​បាន​មិត្ត​នារី​ជា​ច្រើន​ចូល​ចិត្តញ៉ាំ​។

រូប​ភាព http://wear.jp/rina1226/12764066/

ស្លាក​សញ្ញា​ម៉ូត​សម្លៀក​បំ​ពាក់​ E Hyphen World gallery BonBon បាន​ផ្គួប​ផ្សំ​ជា​មួយ​តារា​បង្ហាញ​មូ៉ត​ដែល​ល្បី​ឈ្មោះ​ Natsume Mito ដើម្បី​បង្កើត​បាន​ជា​ការ​រចនា​នេះ​រួម​ផ្សំ​ Ringo Ame ជាមួយ​និង  រូប​ភាព​ Gingham check (ការូ៉) មាន​ព័ណ៌​រូប​ស្ករ​ផ្អែមធ្វើ​អោយ​លេច​ ធ្លោ​​នូវ​ភាព​ស្រស់​ស្អាត​របស់​មិត្ត​នារី​ដូច​ជា​ស្ករ​គ្រាប់​ផ្អែម​ដែល​នរណា​ក៍​ចង់​បាន​។

៣. ក្បាច់​រចនា​រូប​ទា​

រូប​ភាព ZOZOTOWN

រូបទា និង Yukata… ស្តាប់​ទៅ​ហាក់​ដូច​ជា​គ្មាន​អ្វី​ទាក់​ទង​គ្នា​ទេ មែន​ទេ? ប៉ុន្តែ Furifu ជា​ហាង​រចនា​ម៉ូត​សម្លៀក​បំ​ពាក់​ជំនាញ​ខាង​ ផ្នែក Kimono ប្រពៃ​ណី​បាន​ឆ្នៃ​នូវ​ម៉ូត​សម្លៀក​បំ​ពាក់​យ៉ា​ង​ចម្លែក​នេះ បន្ថែម​ក្បាច់​រចនា​រូប​ទា​លើ​សម្លៀក​បំ​ពាក់ ​Yukata។ ការ​រចនា​ដំបូង​ធ្វើ អោយ​យើង​មាន​អារម្មណ៍​​នឹក​ឃើញ​ទេស​ភាព​​ខៀវត្រជាក់​នៃសមុទ្រ​ នាំមក​នូវ​រដូវ​ក្តៅ​ពេញ​លេញ។

ប៉ុន្តែ​ចំនុច​​ដែល​គួរ​អោយ​ចាប់​អារម្ម​ណ៍​គឺ​ជា​ក្បាច់​រចនា​រូប​ទា​ព័ណ៌​ស​ពាក់​អាវ​វាល​មាន​ឆ្នូត​ និង​គ្មាន​ជើង​មាន​នៅ​លើ​ផ្ទៃ​ក្រណាត់​ខៀវ​ របស់​ឈុត Yukata ហើយ​ថែម​ទាំង​ជាប់​នៅ​លើ​ Obi (មាន​បូរ​រុំ​ចង្កេះ) ទៀត។ មិន​ដឹង​ថា​គួរ​ហៅ​ថា “Kawaii” (គួរ​អោយ​ស្រ​លាញ់) ឬ​ក៍​ “Hen” (លើស​) ទេ?

៤. ក្បាច់​រចនា​ពី​អារម្មណ៍

រូបភាព Tokyo Girls Update

ហាង​រចនា​ម៉ូត​សម្លៀក​បំ​ពាក់​ Tsukikage បាន​ជំរុញ​នូវ​ការ​ឆ្នៃ​ ប្រឌិត​ឡើង​កម្រិត​ថ្មី​មួយ​ដែល​តែង​តែ​បង្កើត​នូវ​ម៉ូត​ដែល​ “ចម្លែក​” រាល់​ឆ្នាំ។ ស្លាក​សញ្ញា​នេះ​ទទួល​បាន​ការរចនា​ច្រើន​ពី​កំនិត​ឆ្នៃ​ប្រឌិត ​​ដ៍​អស្ចារ្យ​នេះក្នុង​ចំណោម​ការ​រចនា​ Yukata រូប Kaomoji (តំ​ណាង​ម៉ូត​នៃ​អារម្មណ៍​របស់​ជប៉ុន)។

មិត្ត​នារី​ជប៉ុន​មិន​សូវ​ជា​និយាយ​ស្តី​ប្រសិន​បើ​មិន​ចង់​សម្តែង​នូវ​អារម្មណ៍ផ្ទាល់​របស់​ខ្លួ​នជាមួ​យ​មិត្ត​ប្រុស​តែ​ចង់​អោយ​មាន​ការ​យល់​ចិត្ត​សូម​ស្លៀក​ឈុត​ Yukata នេះ​នៅ​ក្នុង​យប់​មាន​បាញ់​កាំ​ជ្រួច​បន្ទាប់​មក​ ចង្អុល​បង្ហាញ​មិត្ត​ប្រុស​ដឹង​ពី​អារម្មណ៍​ដែ​ល​ត្រូវ​ជា​មួយ​អ្នក​ជាង​គេបំ​ផុតណា។

៥. ក្បាច់​រចនា​រូប​ឆ្មា​

ជន​ជាតិ​ជប៉ុន​ចូល​ចិត្ត​ឆ្មា​ហេតុ​នេះ​គ្មាន​អ្វី​ប្លែក​ពេល​ដែល​គេ​បោះ​ពុម្ភ​រូប​ឆ្មា​ធ្វើ​ជា​ក្បាច់​រចនា​តុប​តែង​សម្រាប់ Yukata ទេ។ ប៉ុន្តែ​អ្វី​ដែល​ប្លែក​នៅ​ទី​នេះគឺ​ឈុត Yukata នេះ​បាន​រចនា​ដោយ Chisato Tsumori – អ្នក​រចនា​ម៉ូត​ស្រ្តី​ម្នាក់បច្ចុប្បន្ន​អាយុ​ ៦៣​ឆ្នាំ​។ អ្វី​ដែល​គាត់​ចង់​បង្ហាញ​នោះ​គឺ​អាយុ​មិន​ជា​បញ្ហា​ស្រ្តី​ជប៉ុន​ទាំង​អស់​សុទ្ធ​តែ​សាក​សម​ជា​មួយ​រចនា​មូ៉ត​ដែល​មានភាព​ផ្អែម​ និង​គួរ​អោយ​ចាប់​អារម្មណ៍​របស់​ម៉ូត Yukata ពិសេស​នេះ។

ប្រសិន​បើ​អ្នក​នៅ​តែ​មិន​ទាន់​ពេញ​ចិត្ត​ជា​មួយ​ម៉ូត​រចនា​របស់​ Yukata បាន​រៀប​រាប់​ខាង​លើ​ ហេតុ​អ្វី​មិន​សាក​ល្បង​ជំហាន​បន្ទាប់​ (បន្ថែម​កម្រិត​) ឈុត Yukata​ របស់​អ្នក​ដោយ​ Tips តូច​មួយ​ចំនួន​។ ដោយ​ការ​រុំ Obi តាម​បែប​ប្រពៃ​ណីសូម​សាក​ល្បង​របៀប​ចង​យ៉ាង ​ពិសេស​ដែល​មិត្ត​នារី​ជប៉ុន​បាន​រក​ឃើញ​ហើយ​ចែក​រំលេក​ខាង​ក្រោម។

ក៍​ដូច​ជា​ជន​ជាតិ​ខ្មែរ​តែង​តែ​មាន​ការ​រចនា​ថ្មី​សម្រាប់​សម្លៀក​បំ​ពាក់​ប្រពៃ​ណី​កម្ពុជាធ្វើ​យ៉ាង​ណា​អោយ​ស្រប​តាម​សម័យ​កាល​ ភាព​ស្រស់​ស្អាត​នេះ​នូវ​តែត្រូវ​​បាន​រក្សា​ ជន​ជាតិ​ជប៉ុន​ក៍​មិន​សូវ​ផ្តោត​ សំ​ខាន់​ពេក​នូវ​ប្រពៃ​ណី​បែប​បុរាណ​ដែរ។ អ្នក​ទទួល​បាន​នូវ​មូ៉ត​រចនា ​ដែល​សម​នឹង​ខ្លួន​ឬនៅ? អ្នក​នឹង​រចនាឈុត Yukata ឬ​ក៍​នូវ​តែ​ទុក​តាម ​បែប​ប្រពៃ​ណី​? ទោះ​បី​ជា​យ៉ាង​ណា​សង្ឃឹម​ថា​អ្នក​មាន​រយៈ​សប្បាយ​ រីក​រាយ​កុំ​អោ​យ​ពេល​វេលា​កន្លង​ទៅ​ដោយ​ឥតប្រយោជន៍។

ព័ត៌មាន​បន្ថែម tokyogirlsupdate

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: