ក្រៅ​ពី​នំ​ប័ុង​នៅ​មាន​មុខ​ម្ហូប​ផ្សេង​ទៀត​​សាក​សម​ជាមួយឪឡឹកដែល​អ្នក​មិន​អាច​នឹក​ស្មាន​ដល់​…

នោះ​គឺជា​សូកូ​ឡា – “ប្លែក​” ណាស់​មែន​ទេ?

អាកាស​ធាតុ​នៃ​រដូវ​ក្តៅរបស់​​ប្រទេស​ជប៉ុន​ពិត​ជា​ពិបាក​ទ្រាំ​ណាស់ ជា​ពិសេស​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ​នៅ​ពេល​សី​តុណ្ហភាព​ និង​សំ​ណើម កាន់​តែ​កើន​ឡើង​ខ្ពស់​។ ជា​មួយ​នឹង​នរណា​ដែល​មិន​ទាន​់​ស៉ាំទៅ ​និង​កំដៅក្តៅ​នេះ​ពិត​ជា​អាច​ធ្វើ​អោយ​បាត់​បង់​នូវ​រស​ជាតិ​របស់​ខ្លួន​ ធ្វើ​អោយ​ញ៉ាំ​មិន​ឆ្ងាញ់ សុខ​ភាព​ចុះ​ខ្សោយ​។

ដោយ​សារ​មូល​ហេតុ​នេះ​ ជនជាតិ​ជប៉ុន​មាន​បញ្ជី​​មុខ​ម្ហូប​ទុក សម្រាប់​រំ​សាយ​ភាព​ក្តៅ​នៅ​ក្នុង​រដូវ​ក្តៅ​ ក្នុង​នោះ​មុខ​ម្ហូប​ដែល​នៅ​ មុខ​គេដែល​មិន​អាច​រំលង​បាន​ “ផ្លែ​ឈើ​ដែល​រំសាយ​ភាព​ក្តៅ​” – ឪឡឹក​។

គ្រាន់​តែ​មួយ​កែវ​ទឹក​ឪឡឹក​ អ្នក​អាច​បន្ថែម​សារធាតុ​ទឹក​ដែល​ បាត់បង់​ដោយ​សារសីតុណ្ហភាព​នៅ​ក្នុង​ខ្លួន​ ទោះ​ជា​យ៉ាង​ណា​គួរ​ អោយ​សោកស្តាយ​មុខ​ម្ហូប​នេះ​មិន​សូវ​មាន​សារធាតុ​ចិញ្ចឹម​ច្រើនទេ។ ដោយ​ហេតុ​នេះ​ប្រសិន​បើ​ញ៉ាំ​ច្រើន​ពេក​នឹង​ធ្វើ​អោយ​ឆាប់​ធុញ។

ថ្ងៃ​នេះ​ JAPO នឹង​ណែ​នាំ​ដល់​អ្នក​ទាំង​អស់​គ្នា​របៀប​ញ៉ាំ​ឪឡឹក​ យ៉ាង​ពិសេស​ ថ្មី​ប្លែក​ដែល​អ្នក​គួរ​តែ​សាកភ្លាម​នោះ​គឺ…

ឪឡឹក​អំបិល​សូកូ​ឡា – ឮឈ្មោះគឺឃើញ​ថា​​ប្លែក​ហើយ

កំដៅ​អោយ​​សូកូ​ឡារលាយ​បន្ទាប់​មក​ជ្រលក់ឪឡឹក​ត្រជាក់ចូល​ បន្ថែម​អំបិល​បន្តិច​ ដូច​នេះ​គឺ​សម្រេច​។

ដើម្បី​អោយមុខ​ម្ហូប​កាន់​តែ​ឆ្ងាញ់ JAPO នឹង​ប្រាប់​អ្នក​ពី​គន្លឹះ​មួយ​ សូម​ដាក់​ប្រេង​ដូង​បន្តិច​ចូល​ទៅ​ក្នុង​សូកូ​ឡា​ ដូច្នេះ​សំ​បក​សូកូ​ឡា​នឹង​ ពិបាក​រឹង ហេតុ​នេះ​អារម្មណ៍​ស្រទន់​ហើយ​រលាយ​បន្តិច​ម្តង​ៗលើ​ចុង​ អណ្តាត​របស់​សូកូ​ឡា​លាយ​ជាមួយ​ឪឡឹក​ផ្អែម​កាន់​តែ​ទាក់​ទាញ។

តោះ​ចាប់​ធ្វើ​ទាំង​អស់​គ្នា​ឥឡូវ​ភ្លាម?

ដំ​បូង​គឺ​វត្ថុ​ធាតុ​ដើម

រូប​ភាព : http://karapaia.com/archives/52262348.html

ដើម្បី​ធ្វើ​បាន​ ១៦​ ចំ​និត​ឪឡឹក​សូកូ​ឡា​យើង​ត្រូវ​ការ​៖

  • ​ឪឡឹក​ (ចែក​ជា​ ៨ ចំនិតរាង​ត្រី​កោណប្រវែង​ក្នុង​មួយ​ចំនិត​ 1cm)
  • 100g សូកូ​ឡា
  • ពីរ​ស្លាប​ព្រា​កាហ្វេ​ប្រេង​ដូង​
  • អំបិល​បន្តិច​

រូប​ភាព : http://karapaia.com/archives/52262348.html

ដំបូង​ខ្ចប់​ឪឡឹក​ដោយ​ថង់​ក្របរក្សា​ទុក​ក្នុង​ទូ​ទឹក​កក​ប្រ​ហែល ​រយៈពេល​មួយ​ម៉ោង​ (កំណត់​សម្គាល់​ដាក់​ក្នុង​កន្លែង​ធ្វើ​អោយ​កក មិន​មែនកន្លែង​ដែល​ធ្វើ​អោយ​ត្រជាក់​ទេ​)។

គិន​សូកូ​ឡា​ជាមួយ​ពីរ​ស្លាប​ព្រាកាហ្វេ​ប្រេង​ដូងដាក់​ក្នុង​ម៉ាសីុន​ កំដៅ​។ ធ្វើ​អោយ​លាយ​ចូល​គ្នា​នៅ​កំ​ដៅ 500W ក្នុង​រយៈ​ពេល​ ប្រហែល​ ៣០​វិនាទី​ បន្ទាប់​មក​ប្រើ​ស្លាប​ព្រា​លាយ​អោយ​ម៉ត់​។

រូប​ភាព : http://karapaia.com/archives/52262348.html

យក​ឪឡឹក​ដែល​បាន​ធ្វើ​នៅ​ក្នុង​ទូ​ទឹក​កក​ចេញ​ ជូត​ទឹក​ដោយ​ ក្រដាសជូត​មាត់។ បន្ទាប់​មក​ជ្រលក់​ក្នុង​គ្រឿង​ផ្សំ​សូកូ​ឡា​។

រងចាំ ៣០​ វិនាទី​ដើម្បី​ធ្វើ​អោយ​សំ​បក​សូកូ​ឡា​កក រោយ​អំបិលពីលើ នោះគឺ​សម្រេច​ហើយ

រូប​ភាព : http://karapaia.com/archives/52262348.html

អ្នក​អាច​រៀប​ចំ​មុខ​ម្ហូប​តាម​ចំ​ណង់​ចំ​ណូល​ចិត្ត​របស់​ខ្លួន​។ ខាង​ក្រោម​នេះ​សូម​ណែ​នាំ​បន្ថែម​អោយ​អ្នក​នូវ​ម៉ូត​រចនា​មើល​ទៅ​ពិត​ជា​ឆ្ងាញ់។

បន្ទាប់​ពី​ធ្វើ​ហើយ​គឺ​គួរ​តែ​ញ៉ាំ​ភ្លាម​កុំ​អោយ​សូកូ​ឡា​រលាយ​ណា។

សូម​ចូល​រួ​ម​ជាមួយ​ការ​រំសាយ​ភាព​ក្តៅក្នុង​​​រដូវ​ក្តៅ​នៅ ​ប្រទេស​ជប៉ុន​ជាមួយ​នឹង​មុខ​ម្ហូប​ដែល​ពិសេស​នេះ!!! ជូន​ពរ​អោយ​អ្នក​ទាំង​អស់​គ្នា​ជោគ​ជ័យ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: