គន្លឹះ​ទាំង​អស់​សម្រាប់​អ្នក​ដែល​រស់​នៅ​ជាមួយ​គ្រោះ​មហន្តរាយ​

ហាក់​ដូច​ជា​ប្រជា​ជន​ជប៉ុន​ដឹង​ថា​ដោយ​សារ​តែ​កើត​ និង​ធំ​ឡើង ​នៅ​ប្រទេស​ដែល​មាន​គ្រោះ​ធម្ម​ជាតិ​ដូច​នេះ​ត្រូវ​តែ​ខិត​ខំប្រឹង​ប្រែង​ ជាង​គេ​បង្អស់។ ឧស្សាហ៍​ព្យាយាម​ក្នុង​ការ​ងារ​ជារៀង​រាល់​ថ្ងៃ​ ខំ​ប្រឹង​ ក្នុង​ការ​បង្កើត​នូវ​អ្វី​ដែល​ងាយ​ស្រួល​បំ​ផុត​ ព្យាយាម​យោគ​យល់​គ្នា ក្នុងពេល​ដែល​មាន​គ្រោះ​មហន្តរាយ​។

ដូច្នេះ​ដូច​ដែល​យើង​បាន​ដឹង​ សង្គម​ជប៉ុន​សន្តិ​សុខសុវត្ថភាព​ គ្រប់​យ៉ាង​គឺមាន​ភាព​ងា​យ​ស្រួល​ ទំនើប​ មនុស្ស​វាង​វៃ​ប៉ុន្តែ​ផ្ទុយ​មក ​វិញ​ស្ថាន​ភាព​ធម្ម​ជាតិ​​គឺ​អាក្រក់​។ គ្មាន​កន្លែង​ណា​ដែល​​រញ្ជួយ​ដី រលក​យក្យ​ ទឹក​ជំនន់ ការបាក់​ដី​ច្រើន​បែប​នេះ។

ទើប​តែ​ថ្មី​នេះ​ទឹក​ជំនន់​ធំ​បាន​យក​ជីវិត​មនុស្ស​ដល់​ទៅរាប់​រយ​​ នាក់ ផ្ទះ​សំបែង​ ការ​បំផ្លេច​បំ​ផ្លាញ​មិន​ធ្លាប់​បាន​បញ្ឈប់​ទេ។

ជន​ជាតិ​ជប៉ុនតែង​តែ​ត្រៀម​ចិត្ត​ជាមួយ​និង​របស់​របរ​ដើម្បី​ទប់ ស្កាត់​នៅ​ពេល​ដែល​ “អាកាសធាតុ​ប្រែ​ប្រួល​”។ ផ្ទុយ​ពី​ការ​ទៅ​​ ហាង​ធំៗ និង​ចំណាយ​លុយ​ច្រើន​ទៅ​លើ​របស់​ឯក​ជន​ផ្ទាល់​ខ្លួន​។ អ្នក​អាច​ទៅ​ទិញ​ទំនិញ​នៅ​ហាង​មាន​តម្លៃ​តែ​មួយ​ប៉ុន្តែ​ក៏​មាន​គ្រប់​គ្រាន់​ នូវ​របស់​ដែល​សំខាន​់​បំផុត​សម្រាប់​ពេល​មាន​គ្រោះ​ធម្ម​ជាតិ​។ វត្ថុ​ទាំង​អស់​ហាក់​ដូច​ជា​មាន​តម្លៃ​ត្រឹម​តែ ១០០​យ៉េន​ ស្រាល និង​ងាយ​ស្រួល​ក្នុង​ការ​យក​ទៅ​តាម​។

ខាង​ក្រោម​នេះ​ជា​វត្ថុ​ចំ​ចាច់​មួយ​ចំនួន​សម្រាប់​​ការ​រស់​នៅ​ជា មួយ​គ្រោះ​មហន្តរាយ​។

ស្រោម​ដៃ​ – ស្បែក​ជើង – ម៉ាស​បិិទ​មុខ​

អ្នក​អាច​នឹង​ភ្ញាក់​ផ្អើរ​ហេតុ​អ្វី​ជា​ស្បែក​ជើង​តែមិន​មែន​ជា​ស្បែក​ ជើង​បាតា​ – របស់​ដែល​ផ្សា​ភ្ជាប់​ជាមួយ​នឹង​ជនជាតិ​ជប៉ុន​។ ជា​ការ​ពិត ក្នុង​ករណី​ចាំ​បាច់​កើត​ឡើង​ អ្នក​មិន​អាច​ចំណាយ​ពេលពាក់​ស្បែក​ ជើង​បាតា​​ហើយ​ត្រូវ​​ជម្លៀស​ខ្លួន​នោះ​ទេ​។ ស្បែក​ជើង​ជ័រ​គឺ​ជា ​ជម្រើសដែល​ល្អ​បំ​ផុត​។

ថង់​អនាម័យ​ងាយ​ស្រួល​

វត្ថុមួយនេះ​អ្នក​ដឹង​ហើយ​ថា​សម្រាប់​ធ្វើ​អ្វី​។ ជាក់​ស្តែង​មែនទេ?

កន្សែង​រាង​ចតុកោណ​ បង់​ស្អិត​បិទ​របួស

ហេតុអ្វី​ត្រូវ​តែ​ជា​កន្សែង​រាង​ចតុ​កោណ​? ដោយ​សារ​តែ​វា​អាច​ ជំ​នួស​ម៉ាស​បិទ​មុខ​ប្រសិន​បើ​អ្នក​ភ្លេច​។ ទន្ទឹម​នឹ​ងនោះ វា​អាច​ធ្វើ​ជា ​វត្ថុ​​ដែល​ផ្ទុក​របស់​របរ​បន្ថែម​ទៀត​ ប្រសិន​បើ​មាន​របួស​នៅ​ស្មា ឬ​ដៃ​វា​អាច​ជួយ​អ្នក​បាន​។

កាបូប​ជ័រ ថង់​ប្លា​ស្ទិច​

ភ្លៀង​ទឹក​ជំនន់​នឹង​ធ្វើ​អោយ​របស់​របរ​របស់​អ្នក​ទទឹក​ដូច្នេះ​ថង់​ ប្លា​ស្ទិចនឹង​ការ​ពារ​​ទឹក​ជ្រាប​យ៉ាង​ល្អ។

វត្ថុ​ជំនួយ​សម្រាប់​សាក​ថ្ម​

ទូរស័ព្ទ​​ និង​កុំព្យូទ័រ​ខ្នាត​តូច​គឺ​ជា​ឧបករណ៍​ដ៏​ងាយ​ស្រួល​សម្រាប់ ​ជួយ​អ្នក​ទំ​នាក់​ទំ​នង​ជាមួយ​ក្រុម​គ្រួ​សារ​​ និង​ទទួល​បាន​ព័ត៌មាន ​ប្រសិន​បើជួប​គ្រោះ​មហន្តរាយ​។ ដូច​នេះ​អ្នក​ត្រូវ​តែ​ធានា​ថាមិន​បាត់ ​ទំ​នាក់ទំនង​ហើយ​នាំ​អោយ​បាត់​ខ្លួន​។

ថ្ម​ពិល

ជា​ការ​ពិត​​របស់​ដែល​មិន​អាច​ខ្វះ​បាន​នោះ​គឺ – ពន្លឺ​

កន្សែង​ងូត​ទឹក​

កន្សែង​តូច​ស្អាត​​ងាយ​ស្រួល​

ខ្នើយ​ខ្យល់

ប្រសិន​បើ​ត្រូវ​រស់​នៅ​កន្លែង​បណ្តោះ​អាសន្ន។ ខ្នើយ​ខ្យល់​តូច ​ងាយ​ស្រួល​យក​តាម​​ប៉ុន្តែ​អាច​ជួយ​អោយ​អ្នក​ដេក​បាន​លក់​ស្រួល។

ស្បៀង​​អាហារ

មាន​គ្រួសារ​ជា​ច្រើន​ជ្រើស​រើស​ហាង​ទំនិញ​ ១០០​យ៉េន​ដើម្បី​ ទិញ​របស់​ដែល​ចាំ​ចាច់​សម្រាប់​គ្រួ​សារ ក៏​មិន​តិច​មនុស្ស​ជ្រើ​ស​រើស​ ស្បៀង​អាហារ​ដោយ​សារ​តែ​វា​មាន​ថ្ងៃ​កំ​ណត់​ប្រើ​ប្រាស់​បាន​យូរ។ វត្ថុ​ដែល​សំខាន់​សម្រាប់​ការ​ជម្លៀស​ខ្លួន​ដោយ​ចៃ​ដន្យ​គឺ​ជា​ទឹក​សុទ្ធ​ ​នុំឬ​ក៏​ស្បៀង​អាហារ​។

កែវ​ដែល​អាច​រួម​តូច​បាន

ក្រៅ​ពី​នេះ​អ្នក​កុំ​ភ្លេច​យក​តាម​ខ្លួន​ច្រាស់​ដុះ​ធ្មេញ​ អាវ​ភ្លៀង​ និង​ភួយ​តូច​ងាយ​យក​តាម​

បន្ថែម​កាំ​បិទ​តូច​មួយ​ និង​ទៀន​

និង​កាបូប​ធំ​មួយ​តម្លៃ​ប្រហែល​ ៣០០​យ៉េន​ដើម្បី​ដាក់​នូវ​វត្ថុ​ទាំង​ ឡាយ​ចូល​ក្នុង​

ខាង​លើ​នេះ​ជា​វត្ថុ​ទាំង​អស់​ដែល​ចាំបាច់សម្រាប់​នរណា​ដែល​ កំពុងរស់​នៅ​ក្នុង​គ្រោះ​ធម្ម​ជាតិ​ និង​សំ​ខាន​់​សម្រាប់​ការ​ជម្លៀស​ខ្លួន​ ដោយ​ចៃ​ដន្យ​។ វត្ថុ​ទាំង​អស់​មាន​តម្លៃ​ដូច​គ្នា​គឺ ១០០​យ៉េន​ ថោក​ – ងាយ​ស្រួល​យក​តាម​ – ស្រាល និង​មាន​ចំនុច​ល្អ​របស់​វា។

ពិត​ជា​មាន​សារៈសំ​ខាន់​សម្រាប់​នរណា​ដែល​កំពុង​តែ​រស់​នៅ​ ឬក៏​មាន​បំ​ណង​ទៅ​ប្រទេស​ជប៉ុន​។

អត្ត​បទ​បន្ថែម​ : Earthquake

 

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: