ហេតុអ្វី​បាន​ជា​ហាង​លក់​ស៊ូស៊ី​ប្រើ​ពែង​តែ​ធំៗ និង​វាំង​នន​ដែល​ប្រឡាក់?

ហេតុអ្វីបានជាហាងលក់ស៊ូស៊ីប្រើពែងតែធំៗ និងវាំងននដែលប្រឡាក់?

តើអ្នកធ្លាប់កត់សម្គាល់ឃើញពែងតែធំៗនៅតាមហាងលក់ស៊ូស៊ីបែបប្រពៃណីដែរទេ? យោងទៅ​តាម​រឿងរ៉ាវដែលនិយាយពីម្ហូបអាហារនៅជប៉ុន តាំងពីសម័យដែលស៊ូសុីត្រូវបានដាក់លក់នៅតាម​តូប​អាហារ ម្ចាស់ហាងប្រើពែងតែធំសម្រាប់ដាក់ទឹកតែឱ្យភ្ញៀវ ដោយ​មិន​ចាំ​បាច់ចាក់​ទឹក​តែ​​​បន្ថែម​​ច្រើន​ដង។ បន្ទាប់ពីបរិភោគស៊ូសុីដោយប្រើដៃ ភ្ញៀវអាចលាងចុងម្រាមដៃជាមួយនឹងទឹក​​​តែ​ដែល​នៅ​សល់ ហើយ​ជូត​ដៃ​ដោយ​ប្រើ​​វាំង​នន noren នៅ​ពេល​ដែល​ចាក​ចេញ។

ចាប់តាំងពីពេលនោះមក គេនិយាយតៗគ្នាថា វាំងននកាន់តែកខ្វក់ ហាងកាន់តែមានភ្ញៀវច្រើន ហើយស៊ូសុីនៅទីនោះប្រាកដជាឆ្ងាញ់ណាស់។ សព្វថ្ងៃនេះ ហាងស៊ូសុីបែបប្រពៃណីមួយចំនួននៅ​​តែ​ប្រើ​ពែង​តែ​ធំ ចំណែកឯ​ភ្ញៀវ​អាច​ប្រើ​កន្សែង​សើម oshibori សម្រាប់​ជូត​ដៃ។

តើប្រិយមិត្តធ្លាប់មើលឃើញពែងតែធំៗ ឬវាំងនន noren នៅតាមហាងលក់ស៊ូសុីជប៉ុនដែរទេ? នៅពីក្រោយរបស់របរប្រើប្រាស់ធម្មតាទាំងនោះបែរជាបង្កប់ទៅដោយរឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍​​ទាក់​​ទង​​នឹង​​វប្បធម៌​​ម្ហូប​​អាហារ​​របស់​​ជប៉ុន។

ស្វែងយល់រឿងរ៉ាវទាំងនេះតាមរយៈវីដេអូខាងក្រោម។

🎬 សូមទស្សនាវីដេអូខាងក្រោមនេះ៖

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: