ប្រសិនបើរកឃើញ និងព្យាបាលទាន់ពេលវេលា ជំងឺមហារីកលែងជាជំងឺដែលមិនអាចព្យាបាលបានទៀតហើយ។ ដោយទទួលយកការពិនិត្យរកជំងឺមហារីកតាមរបៀបដែលត្រឹមត្រូវចាប់ពីថ្ងៃនេះ
ប្រសិនបើរកឃើញ និងព្យាបាលទាន់ពេលវេលា ជំងឺមហារីកលែងជាជំងឺដែលមិនអាចព្យាបាលបានទៀតហើយ។ ដោយទទួលយកការពិនិត្យរកជំងឺមហារីកតាមរបៀបដែលត្រឹមត្រូវចាប់ពីថ្ងៃនេះ។
ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាមានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០.០០០ ករណី ហើយនេះក៏ជាប្រទេសដែលមានអត្រាមរណភាពដោយសារជំងឺមហារីកខ្ពស់ផងដែរ។ ក្នុងនោះជំងឺមហារីកដែលសម្លាប់ប្រជាជនច្រើនបំផុតមានដូចជាមហារីកថ្លើម មហារីកសួត មហារីកមាត់ស្បូន និងមហារីកសុដន់។
ក្រៅពីកត្តាហ្សែន ទម្លាប់ក្នុងការរស់នៅនាសម័យបច្ចុប្បន្នដូចជាផឹកស្រា ជក់បារី ការបំពុលខ្យល់ និងរបបអាហារដែលមានជាតិប្រៃខ្ពស់ត្រូវបានចាត់ទុកជាមូលហេតុចម្បង។
“កើតជំងឺមហារីកប្រៀបដូចជាមានទោសប្រហារជីវិត” ។
ប្រិយមិត្តទាំងអស់គ្នាប្រាកដជាកំពុងគិតដូច្នេះមែនទេ?
នៅប្រទេសជប៉ុន កាលពីមុនប្រជាជនធ្លាប់មានទស្សនៈដូច្នេះដែរ។ ប៉ុន្តែសព្វថ្ងៃនេះ ជាមួយនឹងការអភិវឌ្ឍបច្ចេកវិទ្យាត្រួតពិនិត្យកាន់តែរីកចម្រើនជាងមុន ជំងឺមហារីកលែងជាជំងឺដែលមិនអាចព្យាបាលបានទៀតហើយ។
ទោះជាយ៉ាងណា អព្ភូតហេតុនោះកើតឡើងបានលុះត្រាតែយើងឆ្លើយតបនូវលក្ខខណ្ឌសំខាន់ចំនួនពីរគឺ រកឃើញ និងព្យាបាលទាន់ពេលវេលា។
មិនត្រឹមតែជំងឺមហារីកប៉ុណ្ណោះទេ សូម្បីតែជំងឺសរសៃឈាមបេះដូង ដូចជាជំងឺគាំងបេះដូង ដែលមានអត្រាមរណភាពខ្ពស់ជាងជំងឺមហារីកទៅទៀត ក៏ត្រូវបានគេចាត់ទុកថាអាចទទួលបានលទ្ធផលប្រសើរឡើងគួរឲ្យកត់សម្គាល់ ប្រសិនបើត្រូវបានរកឃើញ និងព្យាបាលនៅដំណាក់កាលដំបូង។
បច្ចេកវិទ្យាពិនិត្យរកជំងឺមហារីករបស់ជប៉ុនល្បីនៅលើពិភពលោកដោយផ្អែកលើដំណើរការត្រួតពិនិត្យគុណភាពយ៉ាងតឹងរ៉ឹងបំផុត។ គុណភាពទាំងនេះផ្អែកលើកត្តាចំនួនពីរគឺ៖
- ចំណុចទីមួយគឺប្រព័ន្ធឧបករណ៍ដែលមានកម្រិតខ្ពស់។
នៅដំណាក់កាលដំបូង កោសិកាមហារីកមានទំហំតូច។ ដូច្នេះហើយ សមត្ថភាពចាប់យករូបភាពលម្អិត និងច្បាស់ល្អរបស់ម៉ាសុីនដើរតួនាទីសំខាន់ខ្លាំងណាស់។ នៅប្រទេសវៀតណាម ឧបករណ៍ទំនើបៗទាំងនេះកំពុងត្រូវបានដាក់ឲ្យប្រើប្រាស់បន្តិចម្តងៗ ប៉ុន្តែចំនួននៅតែមានកម្រិត និងពិបាករកបាន ឬមានកន្លែងជាច្រើននៅតែប្រើម៉ាស៊ីនជំនាន់ចាស់។
- ចំណុចទីពីរគឺកម្រិតវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ។
ទោះបីជាបញ្ញាសិប្បនិម្មិត (AI) អាចនឹងមើលរំលងរោគសញ្ញាតូចបំផុតរបស់កោសិកាមហារីក អ្នកជំនាញជប៉ុននៅតែមានសមត្ថភាពអាចរកឃើញ។
ក៏ដូចជាផលិតផល “Made in Japan” ដែលតែងតែធានាគុណភាពល្អឥតខ្ចោះ វិជ្ជាជីវៈ និងជំនាញរបស់ក្រុមគ្រូពេទ្យលំដាប់ពិភពលោក។
ក្រៅពីនេះ វេជ្ជសាស្ត្រជប៉ុនមានទម្រង់ដ៏ពិសេសមួយគឺ មន្ទីរពេទ្យឯកទេសខាងផ្នែកត្រួតពិនិត្យ និងធ្វើតេស្តសុខភាព។ ប្រសិនបើនៅមន្ទីរពេទ្យទូទៅ ភាគច្រើនគ្រូពេទ្យត្រូវចំណាយពេលវេលា និងខិតខំប្រឹងប្រែងលើការព្យាបាល ចំណែកឯនៅមជ្ឈមណ្ឌលឯកទេស ពួកគេគ្រាន់តែចំណាយពេលវេលាទៅលើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដូច្នេះអាចកាត់បន្ថយបញ្ហាមើលរំលងរោគសញ្ញាបាន។
ការត្រួតពិនិត្យសុខភាពទូទៅជាអ្វីដែលយើងអាចធ្វើបាននៅពេលដែលរាងកាយកំពុងតែមានសុខភាពល្អ ហើយមិនទាន់មានរោគសញ្ញានៃជំងឺ។ ដូច្នេះហេតុអ្វីបានជាយើងមិនដាក់បញ្ចូលការធ្វើដំណើរនេះជាមួយនឹងដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន ក្រៅពីថែទាំសុខភាពខ្លួនឯង យើងអាចរីករាយជាមួយម្ហូបដ៏ឈ្ងុយឆ្ងាញ់ផងដែរ។
គោលដៅមួយក្នុងចំណោមគោលដៅដែលយើងចង់ណែនាំដល់អ្នកទាំងអស់គ្នាគឺមជ្ឈមណ្ឌលពិនិត្យសុខភាព SQOL KANAZAWA ដែលមានទីតាំងនៅក្នុងទីក្រុងប្រវត្តិសាស្ត្រ Kanazawa ។
https://sqol.or.jp
ទីក្រុង Kanazawa ជាកន្លែងដែលល្បីនៅក្នុងប្រទេសជប៉ុន មានទេសភាពបុរាណស្ងប់ស្អាត់ ជាកន្លែងដែលហាក់បីដូចជាពេលវេលាឈប់ដើរ។ មិនត្រឹមតែប៉ុណ្ណឹង អាហារសមុទ្រស្រស់ៗដែលចាប់បានពីសមុទ្រជប៉ុន ឬរសជាតិក្តាមព្រិលដែលប្រមូលផលជារៀងរាល់ឆ្នាំចាប់ពីខែវិច្ឆិកា សុទ្ធតែជាម្ហូបអាហារដែលឈ្ងុយឆ្ងាញ់ស័ក្តិសមសម្រាប់ការធ្វើដំណើរកម្សាន្ត។
ម្យ៉ាងវិញទៀត ឥឡូវនេះ ការធ្វើដំណើរពីទីក្រុងតូក្យូទៅកាន់ទីក្រុង Kanazawa ពិតជាមានភាពងាយស្រួល និងលឿនខ្លាំងណាស់ ដោយសារប្រព័ន្ធរថភ្លើងល្បឿនលឿន Shinkansen ។
បែបបទទាំងអស់នៃការធ្វើដំណើរ ដូចជាការរៀបចំផែនការធ្វើដំណើរ ដាក់ពាក្យសុំទិដ្ឋាការ ការណាត់ជួបដើម្បីត្រួតពិនិត្យសុខភាពនឹងទទួលបានការណែនាំយ៉ាងពេញលេញជាភាសាវៀតណាមដោយក្រុមហ៊ុនទេសចរណ៍ជប៉ុន TABIKOBO Vietnam ។
ដើម្បីសុខភាពយូរអង្វែង សូមកុំខកខានដំណើរកម្សាន្តដ៏មានអត្ថន័យ និងអត្ថប្រយោជន៍ទាំងនេះឲ្យសោះ។

