បុរស​ដំបូង​គេ​នៅ​លើ​ពិភព​លោក​ដែល​បាន​ថត​ផ្នែក​ខាង​ក្រោយ​នៃ​ព្រះ​ច័ន្ទ

បុរសដំបូងគេនៅលើពិភពលោកដែលបានថតផ្នែកខាងក្រោយនៃព្រះច័ន្ទ។

ក្នុងបរិបទគម្រោង Artemis របស់សហរដ្ឋអាមេរិកបានធ្វើឲ្យមនុស្សជាតិចាប់អារម្មណ៍ទៅ​លើ​ឋាន​ព្រះ​ច័ន្ទ​ម្តង​ទៀត រូប​ភាព​ដែលបង្ហាញយ៉ាងច្បាស់ពីផ្នែកខាងក្រោយនៃព្រះច័ន្ទ – ជាកន្លែងដែល​​យើង​​មិន​អាច​​មើល​​ឃើញ​​ពី​​ផែនដី – ត្រូវ​​បាន​​បញ្ជូន​ត្រឡប់​មក​វិញ។

យ៉ាងណាមិញ តើប្រិយមិត្តទាំងអស់គ្នាដឹងទេថាមនុស្សដំបូងគេនៅលើពិភពលោកដែលបានថតផ្នែក​ខាងក្រោនៃព្រះច័ន្ទជាជនជាតិជប៉ុនដែរទេ?

ក្នុងសម័យកាលដែលមនុស្សជាតិមិនទាន់ធ្វើដំណើរទៅកាន់លំហអាកាស បុរសម្នាក់នេះបានថតរូបផ្នែកខាងក្រោយនៃព្រះច័ន្ទ។ តើគាត់ពិតជាអ្នកចិត្តសាស្រ្តដែល​មាន​វេទមន្ត​ពិសេស​មែន​ទេ?

មនុស្សជាតិបានហោះហើរទៅកាន់លំហអាកាសលើកដំបូងនៅឆ្នាំ ១៩៦១ ។ ទោះជាយ៉ាងណា អំឡុងពេល ៣០ ឆ្នាំ​មុន​នោះ ក្នុង​ឆ្នាំ ១៩៣១ ធ្លាប់​មាន​បុរស​ជន​ជាតិ​ជប៉ុន​ម្នាក់​បានថតរូបផ្នែកខាង​ក្រោយនៃព្រះ​ច័ន្ទ។ នោះគឺជា Mita Koichi ជាមនុស្សម្នាក់ដែលមានសមត្ថភាព “សញ្ជឹងគិតរូប​ភាព (念写) ។

“ការសញ្ជឹងគិតរូបភាព” គឺជាសមត្ថភាពពិសេសមួយដែលអាចថតអ្វីៗដែលភ្នែកមើលមិនឃើញ ដោយផ្តោតអារម្មណ៍គិតទៅលើរបស់ទាំងនោះ។

លោក Mita ត្រូវបានគេចាត់ទុកថាបានថតរូបផ្នែកខាងក្រោយនៃព្រះច័ន្ទដោយប្រើប្រាស់សមត្ថភាពនេះ។

នៅចំពោះមុខមនុស្សជាច្រើន រូបថតផ្នែកខាងក្រោយនៃព្រះច័ន្ទត្រូវបានចាក់បញ្ចាំង។ ទោះជាយ៉ាងណា ដោយសារតែនៅសម័យនោះគ្មាននរណាម្នាក់ធ្លាប់បានឃើញផ្នែកខាងក្រោយនៃព្រះច័ន្ទ ដូច្នេះមិនអាចកំណត់ពីភាពជាក់ស្តែងបានឡើយ។ 

នៅជប៉ុននាសម័យនោះគ្មាននរណាម្នាក់ជឿទៅលើគាត់នោះទេ មនុស្សគិតថា នោះគ្រាន់តែជាល្បិចមួយចំនួនដែលត្រូវបានរៀបចំឡើងនៅលើកាមេរ៉ា ដើម្បីបង្កើតបានជាអ្វីមួយដែលមើលទៅដូចជាផ្នែកខាងក្រោយនៃព្រះច័ន្ទប៉ុណ្ណោះ។

ក្រោយមក ពេលវេលាដែលបញ្ជាក់ពីសមត្ថភាពរបស់លោកពិត ឬមិនពិតក៏បានមកដល់។

នៅឆ្នាំ ១៩៥៩ យានអវកាស Luna 3 របស់សូវៀតបានហោះទៅផ្នែកខាងក្រោយនៃព្រះច័ន្ទ ហើយ​ថត​រូបភាព។

មនុស្សភាគច្រើននៅពេលនោះបានជឿទៅលើរឿង “ការ​សញ្ជឹង​គិត​រូបភាព” របស់​លោក Mita ទៅហើយ។ ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​នៅ​តែ​ចង​ចាំ ហើយរីករាយដែលនៅទីបំផុតមានឱកាសអាចផ្ទៀង​ផ្ទាត់​បាន។

ពួកគេបានផ្ញើសំណើទៅសាកលវិទ្យាល័យសូវៀតមួយដើម្បីធ្វើការប្រៀបធៀប និងវាយតម្លៃ។

សូមក្រឡេកមកមើលរូបភាពខាងក្រោមទាំងអស់គ្នា៖

(រូបភាពនៅខាងឆ្វេង​គឺ​ជា​រូបភាព​ដែល​ថត​ដោយ​ការ​សញ្ជឹង​គិត​រូបភាព​របស់​លោក Mita ចំណែកឯ​រូបភាព​នៅខាងស្តាំមិនមែនបានមកពី Luna 3 នោះទេ ប៉ុន្តែជារូបថតជាក់ស្តែងផ្នែកខាងក្រោយនៃព្រះច័ន្ទក្នុងឆ្នាំ ១៩៩៤)។

អាស្រ័យលើការយល់ឃើញ អ្នកប្រហែលជាយល់ឃើញថាវាស្រដៀងគ្នា ឬមិនស្រដៀងគ្នា។ ទោះជាយ៉ាងណា លទ្ធផលវិភាគបង្ហាញថាមាន​ចំណុច​ស្រប​គ្នា​រហូត​ដល់ទៅ ៣១ ចំណុច រួមទាំងទីតាំងរណ្ដៅ (crater) ដោយបែងចែករវាងពន្លឺ និងងងឹតដោយសារភូមិសាស្ត្រ។

ដូចដែលអ្នកបានដឹងហើយថា ផ្នែកខាងមុខ និងខាងក្រោយរបស់ព្រះច័ន្ទមានភាពខុសគ្នាយ៉ាងខ្លាំង។ នេះជារឿងពិតដែលនៅសម័យរបស់លោក Mita គ្មាននរណាម្នាក់នៅលើពិភពលោកដឹងនោះទេ។

ដូច្នេះប្រសិនបើ “ការសញ្ជឹងគិតរូបភាព” ជាការបោកប្រាស់ តើលោកអាចស្រមៃឃើញផ្នែកខាងក្រោយរបស់ព្រះច័ន្ទបានដោយរបៀបណា?

លោក Mita បានទទួលមរណភាពដោយមិនទទួលបានការជឿទុកចិត្តពីនរណាម្នាក់ ឬទាក់ទងនឹង​ការ​សញ្ជឹង​គិត​រូបភាព​របស់​គាត់​នោះ​ទេ។

ឥឡូវនេះ យើងគ្មានវិធីសាស្រ្តអ្វីដឹងថានោះជាសមត្ថភាពពិសេសឬអត់នោះទេ។

ចុះអ្នកទាំងអស់គ្នាវិញ? តើប្រិយមិត្តជឿលើសមត្ថភាពពិសេសដែលបុរសម្នាក់នេះមានដែរទេ?

មិនត្រឹមតែការសញ្ជឹងគិតរូបភាពប៉ុណ្ណោះ នៅមានបាតុភូតជាច្រើនទៀតដែលវិទ្យាសាស្ត្រមិនអាចពន្យល់បានរហូតមកដល់សព្វថ្ងៃនេះ។

ឧទាហរណ៍ដូចជាការពត់ស្លាបព្រាដោយគ្រាន់តែប្រើគំនិត ឬសមត្ថភាពផ្លាស់ទីវត្ថុពីចម្ងាយ… ភាគច្រើនត្រូវ​បាន​ចាត់ទុក​ជា​ការបំភានភ្នែក។

ទោះជាយ៉ាងណា តើអ្នកធ្លាប់ឆ្លងកាត់រឿងចម្លែកទាំងនេះដោយផ្ទាល់ដែរទេ?

ខ្ញុំផ្ទាល់ធ្លាប់ឆ្លងកាត់ ពេលខ្លះខ្ញុំមានវិចារណញាណដ៏អស្ចារ្យ ឧទាហរណ៍ដូចជាសុបិនឃើញមនុស្សម្នាក់ដែលមិនបាន​ទាក់​ទង​គ្នាយូរមកហើយ ហើយនៅថ្ងៃបន្ទាប់ពួកគេទូរស័ព្ទមក។ ឬទោះបីជាមិន​ធ្លាប់​និយាយ​គ្នា ប៉ុន្តែខ្ញុំបែរជាដឹង​ច្បាស់ពី​ស្ថានីយ៍​រថភ្លើង​នៅ​ស្រុក​កំណើត​របស់​មិត្ត​ភក្តិវិទ្យា​ល័យ​​ម្នាក់។

មានព្រឹត្តិការណ៍ និងបាតុភូតជាច្រើន ប្រសិនបើព្រោះតែមិនធ្លាប់មើលឃើញ និងមិនអាចពន្យល់​បានដោយវិទ្យាសាស្រ្តហើយចាត់ទុកថា នោះជារឿងបោកប្រាស់ តើនោះអាចជាទស្សនៈដែល​មាន​កម្រិត​ពេក​ទេ?

ទាក់ទងនឹង “ការសញ្ជឹងគិតរូបភាព” របស់លោក Mita និងរូបថតផ្នែកខាងក្រោយព្រះច័ន្ទរបស់គាត់ តើអ្នកជឿថា​នោះ​ជា​រឿង​ពិត ឬ​ក្លែង​ក្លាយ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: