Nintendo និង​ការ​ប្រឈម​មុខដាក់​គ្នា​ជា​មួយ​រដ្ឋាភិបាល​អាមេរិក ចំណែកឯ Sony ជា​មួយ​កូរ៉េ​ខាង​ត្បូង

Nintendo និងការប្រឈមមុខដាក់គ្នាជាមួយរដ្ឋាភិបាលអាមេរិក ចំណែកឯ Sony ជាមួយកូរ៉េខាងត្បូង។

បច្ចុប្បន្ននេះ មានព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍មួយនិយាយពីអាជីវកម្មជប៉ុនកំពុងប្រឈមមុខដោយ​ផ្ទាល់​ជា​មួយ​រដ្ឋាភិបាល​នៃ​ប្រទេស​ធំៗ​ដូច​ជា​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង។

ក្រុមហ៊ុន​ដែល​ពីមុន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ស្ងប់ស្ងាត់ ឥឡូវ​នេះបែរជាមានគោលជំហររឹងមាំ។ តើមានរឿង​អ្វី​បាន​កើតឡើងដែលបណ្តាលឲ្យស្ថានភាព​ទៅ​ជា​យ៉ាង​នេះ?

ក្រុមហ៊ុន Nintendo ប្តឹងរដ្ឋាភិបាលអាមេរិក

Nintendo ត្រូវបានគេចាត់ទុកថាជាសាជីវកម្មធំមួយក្នុងចំណោមសាជីវកម្មល្បីឈ្មោះដែលមានភាព​ស្ងប់​ស្ងាត់​នៅ​ប្រទេស​ជប៉ុន។

ទោះបីជាមានកម្មសិទ្ធិបញ្ញាជាច្រើនក៏ដោយ ប៉ុន្តែ Nintendo តែងតែរក្សាទស្សនៈប្រើប្រាស់វាដើម្បី​ជម្រុញ​វិស័យ​ឧស្សាហកម្ម​ហ្គេម ថែមទាំងអនុញ្ញាតឲ្យក្រុមហ៊ុនផ្សេងទៀតប្រើប្រាស់ផងដែរ។

យ៉ាងណាមិញ ក្នុងករណីដែលត្រូវការរឹងមាំ Nintendo ក៏មានភាពម៉ឺងម៉ាត់ និងធ្វើសកម្មភាពដោយ​មាន​ការ​តាំង​ចិត្ត​យ៉ាង​មុត​មាំ​ផង​ដែរ។

ដោយល្បីថាមានផ្នែកច្បាប់ “ដ៏គួរឲ្យញញើត” ប្រសិនបើធ្វើឲ្យ Nintendo ខឹងសម្បារ មិនថាភាគីជានរណានោះទេ ប្រាកដជាទទួលបានលទ្ធផលដែលជូរចត់។

នៅពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump អនុវត្តគោលនយោបាយបង្កើនពន្ធនាំចូល ភាគច្រើនអាជីវកម្មសុទ្ធតែបង្ខំចិត្តដំឡើងថ្លៃផលិតផលនៅសហរដ្ឋអាមេរិក។

ប៉ុន្តែ Nintendo បែរជាទទួលយកបន្ទុកពន្ធនោះទៅវិញ ព្រមខាតបង់ដើម្បីលក់ផលិតផលថ្មីរបស់​ខ្លួន – Nintendo Switch 2 – ជា​មួយ​នឹង​តម្លៃ​មិន​ប្រែ​ប្រួល​ដើម្បី​ការ​ពារ​អ្នក​ប្រើ​ប្រាស់។

ប៉ុន្មានខែក្រោយមក នៅសហរដ្ឋអាមេរិក មានការជជែកវែកញែកនិយាយពីគោលនយោបាយពន្ធគយដែលប្រធានាធិបតី Trump ដាក់ចេញគឺខុសច្បាប់។

ដោយឆ្លៀតឱកាសនេះ Nintendo បានទាមទារឲ្យសហរដ្ឋអាមេរិកប្រគល់ប្រាក់ទាំងអស់វិញជា​មួយ​នឹង​ការ​ប្រាក់។

Nintendo បានអះអាងថា ការខាតបង់ដែលពួកគេទទួលរងដោយសារតែគោលនយោបាយពន្ធខុស​ច្បាប់ ពួកគេមិនអាចទទួលយករឿងនេះបានទេ ហើយប្តេជ្ញាចិត្តតស៊ូដើម្បីទាមទារផលប្រយោជន៍​រហូត​ដល់​ទីបញ្ចប់។

Sony ប្រឈមមុខនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងត្បូងបានអនុវត្តគោលនយោបាយលើកលែងពន្ធពិសេសដើម្បីទាក់ទាញអាជីវកម្ម​បរទេស។ ដោយទាញយកអត្ថប្រយោជន៍ពីគោលនយោបាយនេះ Sony បានវិនិយោគប្រាក់យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។

អំឡុងពេល ៣០ ឆ្នាំមកនេះ Sony បានសាងសង់រោងចក្រ បណ្តុះបណ្តាលបុគ្គលិក និងថែមទាំងបាន​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ​ទៀត​ផង។

ទោះជាយ៉ាងណា ក្នុងបរិបទស្ថានភាពសេដ្ឋកិច្ចកាន់តែលំបាក រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តប្រមូលពន្ធជាប់ជំពាក់ពីមុន។ តួលេខនេះមានចំនួនរហូតដល់រាប់រយពាន់លានវ៉ុន។

ប្រសិនបើកូរ៉េខាងត្បូងចង់ផ្លាស់ប្តូរ និងដាក់ពន្ធនាពេលអនាគតមិន​ពិបាក​យល់​នោះទេ។ ប៉ុន្តែការប្រមូលពន្ធជាប់ជំពាក់ពីមុន ទោះបីជាសកម្មភាពពីមុនទាំងអស់ស្របច្បាប់ក៏ដោយ សម្រាប់ Sony នេះ​មិនខុសអ្វីពីការក្បត់ដោយជំហរនោះទេ។

ទោះជាយ៉ាងណា ក្រោយពេល ៧២ ម៉ោងបន្ទាប់ពីចេញសេចក្តីសម្រេចនេះ ភាគី​ដែល​រង​ការ​ខាតបង់គឺ​កូរ៉េ​ខាង​ត្បូង។ ទស្សនៈរបស់កូរ៉េខាងត្បូងគឺថា ខណៈពេលដែលពួកគេបានផ្តល់ជំនួយ ឥឡូវនេះ Sony បែរជាតបស្នងដោយការក្បត់ ជាមួយនឹងសកម្មភាពដកចេញពីប្រទេសនេះ។

ក្រុមហ៊ុន Sony បានប្រកាសដកខ្លួនចេញពីប្រទេសកូរ៉េខាងត្បូង ដែលធ្វើឲ្យកម្មកររាប់ម៉ឺននាក់គ្មានការងារធ្វើត្រឹមរយៈពេលមួយយប់។

ការសម្រេចចិត្តដែលធ្វើឡើងដោយភាគីកូរ៉េខាងត្បូង ឥឡូវនេះបានរុញច្រានពួកគេឲ្យធ្លាក់ចូលទៅក្នុងស្ថានភាពកាន់តែអាក្រក់ទៅៗ ប្រៀបបីដូចជាជីកផ្នូរសម្រាប់ខ្លួនឯង។

ករណីនេះទំនងជាអូសបន្លាយរយៈពេលយូរ ដែលអាចបណ្តាលឲ្យមានការប្តឹងតវ៉ា។ ហើយស្ថាន​ភាព​អាច​នឹងកាន់តែស្មុគស្មាញជាងករណីរបស់ក្រុមហ៊ុន Nintendo នៅសហរដ្ឋអាមេរិកទៅ​ទៀត។

ការដែលរដ្ឋាភិបាលនៃបណ្តាប្រទេសទាំងអស់ផ្តល់អាទិភាពចំពោះផលប្រយោជន៍ជាតិគឺជារឿងដែល​អាច​យល់​បាន។

យ៉ាងណាមិញ ភាគីអាជីវកម្មជប៉ុន ទោះបីជាតែងតែរក្សាជំហរស្ងប់ស្ងាត់ក៏ដោយ ឥឡូវនេះប្រឈម​នឹង​ការ​បង្ខិត​បង្ខំ​ក៏​កំពុង​ឆ្លើយ​តប​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត។

ក្រោយពេលដកខ្លួនចេញពីប្រទេសកូរ៉េខាងត្បូង តើក្រុមហ៊ុន Sony នឹងប្តូរទិសដៅទៅណា? ប្រទេស​ជប៉ុន ឬប្រទេសអាស៊ីអាគ្នេយ៍ដូចជាវៀតណាម កម្ពុជា?

នេះអាចជាឱកាសមួយសម្រាប់ប្រទេសដែលចេះទាញយកអត្ថប្រយោជន៍។ ហើយគន្លឹះស្ថិតលើ​គោល​នយោបាយ​ដែល​រដ្ឋាភិបាល​ដាក់ចេញដើម្បី​ទាក់​ទាញ​សាជីវកម្ម​នេះ។

មិនថាធម្មតាស្ងប់ស្ងាត់យ៉ាងណានោះទេ នៅពេលដែលអាជីវកម្មមួយចំនួនត្រូវប​ង្ខិតបង្ខំអាចនឹង​តតាំង​យ៉ាង​រឹង​មាំ ដែលបណ្តាលឲ្យកើតមានបញ្ហាធ្ងន់ធ្ងរ មិនអាចត្រឡប់វិញបាន។

ប្រហែលជាមិនត្រឹមតែអាជីវកម្មប៉ុណ្ណោះទេ សូម្បីតែក្នុងជីវិតប្រចាំថ្ងៃក៏ដូច្នេះដែរ។ មនុស្សដែលស្លូតបូត នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បង្ខំ​ដល់​កម្រិត ទើប​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ខ្លាច​បំផុត។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: