ហេតុ​ការណ៍​ដ៏​អាថ៌កំបាំង​នៅ​ទី​ក្រុង​តូក្យូ – សាក​សព​ស្រាប់​តែ​បាត់​នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស

ហេតុ​ការណ៍ដ៏អាថ៌កំបាំង​នៅ​ទីក្រុង​តូក្យូ – សាក​សព​ស្រាប់​តែ​បាត់​នៅ​ចំពោះ​មុខ​ហ្វូង​មនុស្ស។

តើអាចនឹងទៅរួចដែរទេបើមានមនុស្សម្នាក់ស្លាប់នៅចំពោះមុខហ្វូងមនុស្ស ប៉ុន្តែសាកសពបែរជារកមិនឃើញទៅវិញ?

ស្តាប់ទៅដូចជាមិនគួរឲ្យជឿ ប៉ុន្តែនោះជារឿង​ដែល​គេ​ចាត់​ទុក​ថា​ធ្លាប់​កើត​ឡើង​នៅ​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ១៩៩៦ វេលា​ម៉ោង ៥:២៦ នាទី​ល្ងាច នៅ​ស្ថានីយ៍ Okachimachi (御徒町駅) ក្នុង​ទីក្រុង Tokyo ។

នៅល្ងាចថ្ងៃនោះ ស្ថានីយ៍រថភ្លើងពេញទៅដោយមនុស្សកំពុងរង់ចាំដូចរាល់ដង។

នៅពេលដែលរថភ្លើងចូលមកជិត ស្រាប់តែមានស្ត្រីម្នាក់លោតចុះក្រោមផ្លូវរថភ្លើង។

សំឡេងស្រែកបានបន្លឺឡើងពីមនុស្សដែលមើលឃើញហេតុការណ៍នោះ។

រថភ្លើង​ស្រាប់តែ​ចាប់​ហ្វ្រាំង​យ៉ាង​ប្រញាប់ ប៉ុន្តែ… មិនទាន់។

ស្ថានីយ៍រថភ្លើងទាំងមូលស្ថិតក្នុងស្ថានភាពច្របូកច្របល់។

យោងតាមនីតិវិធីនៅប្រទេសជប៉ុន បុគ្គលិកស្ថានីយ៍បានមកដល់ភ្លាមៗនោះ។ ពួកគេយករបាំងការ​ពារ បិទកន្លែងកើតហេតុដើម្បីដោះស្រាយហេតុការណ៍ និង​ការ​ពារ​កុំ​ឲ្យ​អ្នក​ដំណើរ​មើល​ឃើញ​សាក​​សព។

រថភ្លើងបានឈប់ដំណើរការ។

អ្នកដំណើរចាប់ផ្តើមចុះពីរថភ្លើង ហើយប្រមូលផ្តុំគ្នានៅជុំវិញកន្លែងកើតហេតុ។

មនុស្សគ្រប់គ្នាសុទ្ធតែគិតថាពួកគេអាចនឹងមើលឃើញទិដ្ឋភាពដ៏គួរឲ្យរន្ធត់។

ប៉ុន្តែបន្ទាប់មក… នៅចំពោះមុខពួកគេបែរជាគ្មានអ្វីទាល់តែសោះ។

រកមិនឃើញសាកសព។

មិនមានឈាម។

គ្មានដានអ្វីទាំងអស់។

ប្រៀបដូចជា… មិនធ្លាប់មាននរណាលោតចុះអញ្ជឹង។

រឿងនេះមិនអាចទៅរួចនោះទេ ពីព្រោះមានមនុស្សជាច្រើនបានឃើញស្ត្រីនោះធ្លាក់ចុះ។

បុគ្គលិកត្រួតពិនិត្យផ្នែកខាងក្រោមរថភ្លើង ត្រួតពិនិត្យតាមបណ្តោយផ្លូវរថភ្លើង។ ប៉ុន្តែលទ្ធផលនៅ​តែ​ដដែល រក​មិន​ឃើញ​អ្វី​នោះ​ទេ។

កម្ពស់រវាងស្ថានីយ៍ និងផ្លូវដែកប្រហែលជាមួយម៉ែត្រ ដូច្នេះការដែលប្រញាប់ឡើងមកលើវិញ ជារឿងដែលមិនអាចទៅរួចនោះទេ។ គ្មានវិធីសាស្រ្តីអ្វីអាចធ្វើឲ្យមនុស្សម្នាក់ដែលទើបនឹងធ្លាក់ចុះក្រោក​ឡើង​ភ្លាមៗ​នោះ​ទេ ហើយ​បាត់ខ្លួន​ដោយ​មិន​មាន​នរណ​ដឹង​នោះ​ឡើយ។

បន្ទាប់មក ប៉ូលីសបានយកចម្លើយរបស់អ្នកដែលមើលឃើញនៅកន្លែងកើតហេតុ។

យោងតាមសក្ខីកម្ម ការពណ៌នាអំពីសម្លៀកបំពាក់មានភាពខុសគ្នាបន្តិចបន្តួច ប៉ុន្តែបែរជាមាន​ចំណុចពីរ​ស្រដៀង​​គ្នា​​យ៉ាង​​ចម្លែក។ សាក្សីបាននិយាយថា អ្នកដែលធ្វើអត្តឃាតជាស្ត្រីសក់ខ្លីម្នាក់ ហើយ​ជា​ពិសេស​មាន​កវែង។

មានកវែងមែនទេ?

ជាការពិតណាស់ មានមនុស្សមួយចំនួនមានកវែង ប៉ុន្តែការដែលមានមនុស្សជាច្រើននិយាយស្រដៀងគ្នាដូច្នេះធ្វើឲ្យគេមានការសង្ស័យថា ករបស់នាងវែងខុសធម្មតា។

មនុស្សម្នាក់និយាយស្តាប់ទៅដូចជាធម្មតានោះទេ ប៉ុន្តែបើមានមនុស្សជាច្រើននិយាយវិញ… ប្រហែល​នោះ​មិន​មែន​ជា​ចំណុច​ធម្មតា​ទៀត​ទេ។

គិតមកដល់ពេលនេះ ខែមីនា ឆ្នាំ ២០២៦ ករណីនេះបានផ្អាកការស៊ើបអង្កេត​ទៅ​ហើយ។

មិនអាចកំណត់អត្តសញ្ញាណ។

រកមិនឃើញសាកសព។

សូម្បីតែ… ឈាមមួយតំណក់ក៏គ្មាន។

ដោយសារតែមានសាក្សីច្រើន ដូច្នេះស្ទើរតែប្រាកដណាស់ថាហេតុការណ៍នេះបានកើតឡើង។

តើអាចនឹងទៅរួចដែរទេដែលថានាងបានរត់គេចចេញមុនពេលដែលរថភ្លើងបុកដែរទេ?

អ្នកខ្លះបានលើកឡើងថា ប្រសិនបើដើរតាមបណ្តោយផ្លូវរថភ្លើងអាចនឹងគេចចេញបាន។ ប៉ុន្តែដោយ​សារ​ចម្លើយ​សារ​ភាព​និយាយ​ថា “នាង​ធ្លាក់​ផ្កាប់​ចុះ​មក​ក្រោម” ដូច្នេះ​ការ​ដែល​ក្រោក​ឈរឡើង​​ភ្លាមៗ ហើយរត់គេចខ្លួនបានយ៉ាងល្អឥតខ្ចោះបែបនេះពិបាកនឹងកើតឡើងណាស់។

អ្វីដែលធ្វើឲ្យមនុស្សគ្រប់គ្នាព្រឺសម្បុរជាងនេះទៅទៀតគឺថា នៅពេលនោះ ស្ថានីយ៍រថភ្លើងគួរតែមាន​កាមេរ៉ា​សុវត្ថិភាព ប៉ុន្តែ​វីដេអូ​នោះ​មិន​ធ្លាប់​ត្រូវ​បាន​បង្ហាញ​នោះ​ទេ។

ហេតុអ្វីបានជាដូច្នេះ?

ព្រោះតែក្នុងវីដេអូមានអ្វីដែលមិនគួរមើលឃើញមែនទេ?

ឬអាក្រក់ជាងនេះទៅទៀត​គឺ មិន​ថត​បាន​អ្វីទាំងអស់។

ប្រសិនបើគ្មានអ្វីនៅក្នុងវីដេអូ នោះចម្លើយរបស់សាក្សីហាក់បីដូចជាពិបាកយល់បន្តិច? តើអ្វីដែល​ពួក​គេ​មើល​ឃើញ​នៅ​ចំពោះ​មុខ​ជា​អ្វី?

ទោះជាយ៉ាងណា នោះប្រហែលជាមូលហេតុដែលវីដេអូមិនត្រូវបានបង្ហាញ។

តើ​ស្ត្រី​នោះ​ជា​នរណា?

ហើយចំណុចដែលថា “កវែង” គ្រាន់តែជារឿងចៃដន្យមែនទេ?

ឬនោះមិនមែនជាមនុស្ស… ប៉ុន្តែជាអ្វីម្យ៉ាងដែលមានរូបរាងដូចជាមនុស្ស?

រហូតមកដល់សព្វថ្ងៃ ក្នុងជីវិតនេះនៅមានបាតុភូតចម្លែកៗជាច្រើនកើតឡើង រួមទាំងព្រឹត្តិ​ការណ៍ និង​ហេតុ​ការណ៍​ដែល​វិទ្យា​សាស្ត្រ​សម័យ​ទំនើប​មិន​ទាន់​អាច​ពន្យល់​បាន។

តើអ្នកទាំងអស់គ្នាគិតយ៉ាងណាចំពោះរឿងដ៏ចម្លែកនេះ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: