រសជាតិពិសេសនៃប្រភេទសាច់គោ wagyu នីមួយៗ
រសជាតិពិសេសនៃប្រភេទសាច់គោ wagyu នីមួយៗ។
ទោះបីជាពេញនិយមនៅតាមបណ្តាប្រទេសជាច្រើន ប៉ុន្តែតើអ្នកទាំងអស់គ្នាដឹងទេថា តាមពិតទៅ wagyu មានច្រើនប្រភេទខុសៗគ្នាដែរទេ?
មិនមែនមានតែសាច់គោ Kobe ទើបជា wagyu នោះទេ។
អាស្រ័យលើទីកន្លែងនាំចេញ វិធីសាស្រ្តចិញ្ចឹមមានភាពខុសគ្នា ពូជគោក៏ខុសគ្នាដែរ ដូច្នេះរសជាតិមានភាពខុសគ្នាយ៉ាងច្បាស់។
តើរស់ជាតិសាច់ wagyu មួយណាដែលប្រិយមិត្តទាំងអស់គ្នាចូលចិត្ត និងចង់ភ្លក់?
ម្យ៉ាងវិញទៀត ខ្ញុំសូមចែករំលែកអំពីរបៀបបរិភោគសាច់ដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ ដូច្នេះសូមតាមដានរហូតដល់ចប់ទាំងអស់គ្នា។
សាច់គោ Kobe
ប្រភេទសាច់គោ wagyu ដែលល្បីបំផុតនៅលើពិភពលោកគឺសាច់គោ Kobe ។
សរសៃរខ្លាញ់ពណ៌សដែលលាយឡំជាមួយនឹងសាច់ពណ៌ក្រហម មិនត្រឹមតែឆ្ងាញ់ ថែមទាំងរក្សាបាននូវរសជាតិឆ្ងាញ់របស់សាច់ផងដែរ។
សាច់គោ Kobe សមនឹងបរិភោគបែបតាម steak ខ្លាំងណាស់។
សាច់គោ Omi
បើប្រៀបធៀបទៅនឹងសាច់គោ Kobe សាច់គោ Omi មានខ្លាញ់ច្រើនជាង។
រសជាតិសាច់ឈ្ងុយឆ្ងាញ់ សាកសមនឹងបរិភោគតាមបែប yakiniku ឬ sukiyaki ។
សាច់គោ Matsusaka
សាច់គោប្រភេទនេះមានខ្លាញ់ច្រើនជាងសាច់គោ Omi ទៅទៀត ដែលធ្វើឲ្យអ្នកបរិភោគមានអារម្មណ៍ថាសាច់ហាក់បីដូចជារលាយក្នុងមាត់។
នៅពេលដែលអាំង គួរតែអាំងស្រទាប់ខាងក្រៅបន្តិចប៉ុណ្ណោះ មិនគួរអាំងឆ្អិនពេកនោះទេ ដូច្នេះសាច់នឹងលែងមានរស់ជាតិឆ្ងាញ់។
សាច់គោ Hida
ដោយសារតែត្រូវបានចិញ្ចឹមនៅក្នុងបរិស្ថានធម្មជាតិ ចិញ្ចឹមដោយប្រើទឹកស្អាត ត្រជាក់ និងចំណីភាគច្រើនជាចំបើងស្រូវ សាច់គោ Hida មានរសជាតិឆ្ងាញ់តាមបែបធម្មជាតិ និងត្រូវបានចាត់ទុកជាប្រភេទសាច់លំដាប់ខ្ពស់។
សាច់គោ Maesawa
ត្រូវបានប្រៀបប្រដូចទៅនឹងស្នាដៃសិល្បៈ សាច់គោ Maesawa ធ្លាប់បានយកឈ្នះរង្វាន់ខ្ពស់បំផុតចំនួនប្រាំមួយដងក្នុងការប្រកួតនៅប្រទេសជប៉ុន។
ពូជគោប្រភេទនេះត្រូវបានចិញ្ចឹមនៅខេត្ត Iwate មិនត្រឹមតែគុណភាពសាច់ ជាតិខ្លាញ់ និងរសជាតិសុទ្ធតែត្រូវបានវាយតម្លៃថាមានគុណភាពខ្ពស់។
ទោះបីជាមានប្រវត្តិចិញ្ចឹមសត្វខ្លីជាងបើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត ប៉ុន្តែច្បាស់ណាស់នេះជាសមិទ្ធផលដ៏គួរឲ្យកោតសរសើរ ដែលបានមកពីការខិតខំប្រឹងប្រែង ការចិញ្ចឹមសត្វរបស់កសិករនៅតំបន់នេះ។
ក្រៅពីប្រភេទសាច់ដែលបានរៀបរាប់ខាងលើ នៅមានប្រភេទសាច់ wagyu ជាច្រើនផ្សេងទៀតដូចជា Miyazaki, Saga, Yonezawa, Sendai…។
ក្រៅពីប្រទេសជប៉ុន សាច់គោ wagyu ក៏ត្រូវបានផលិតនៅក្នុងប្រទេសមួយចំនួនទៀតផងដែរ។
ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ អំប្រ៊ីយ៉ុងគោ wagyu ត្រូវបានបញ្ជូនទៅប្រទេសអូស្ត្រាលីតាមរយៈសហរដ្ឋអាមេរិក។
ទោះបីជាមានហ្សែនដូចគ្នាក៏ដោយ ប៉ុន្តែដោយសារបរិស្ថាន និងវិធីសាស្រ្តចិញ្ចឹមមានភាពខុសគ្នា ដូច្នេះគុណភាព និងរសជាតិនៅតែខុសគ្នាយ៉ាងច្បាស់។
ហើយចុងក្រោយ គឺជាគន្លឹះដ៏មានប្រយោជន៍មួយចំនួនសម្រាប់ប្រិយមិត្តទាំងអស់គ្នាដែលចូលចិត្តទទួលទានសាច់គោ wagyu ។
នៅប្រទេសជប៉ុនបរិមាណគោ wagyu ដែលត្រូវបានអនុញ្ញាតនាំចេញពីជារៀងរាល់ឆ្នាំមានកំណត់។
ដូច្នេះហើយ មានសត្វគោជាច្រើនក្បាលត្រូវបានចិញ្ចឹមតាមស្តង់ដារ ប៉ុន្តែមិនត្រូវបានដាក់ស្លាកសញ្ញាផ្លូវការនោះទេ បន្ទាប់មកត្រូវបានលក់នៅលើទីផ្សារក្នុងតម្លៃទាបជាង។
ឧទាហរណ៍៖ សាច់គោដែលចិញ្ចឹមតាមស្តង់ដារ Maesawa អាចនឹងត្រូវបានលក់ដោយប្រើឈ្មោះថា Esashi beef, Iwate Minami beef, ឬ Iwate Oshu beef ។
ទោះបីជាមិនមានឈ្មោះយីហោក៏ដោយ ប៉ុន្តែគុណភាពនៅតែមានកម្រិតខ្ពស់ មិនខុសអ្វីពីសាច់ដែលមានម៉ាកយីហោនោះទេ។
ប្រសិនបើទៅលេងប្រទេសជប៉ុន អ្នកទាំងអស់គ្នាអាចសាកល្បងស្វែងរកប្រភេទទាំងនេះនៅតាមហាង yakiniku ក្នុងតំបន់ ហើយរីករាយជាមួយនឹងអាហារដ៏ឈ្ងុយឆ្ងាញ់។
Abe Kengo
