នៅជប៉ុនតើ “សេរីភាពនៃការបញ្ចេញមតិយោបល់” មានដែរទេ?
នៅជប៉ុនតើ “សេរីភាពនៃការបញ្ចេញមតិយោបល់” មានដែរទេ?
ប្រសិនបើខ្ញុំនិយាយថា ប្រទេសជប៉ុនមិនមានសេរីភាពក្នុងការបញ្ចេញមតិយោបល់នោះទេ តើប្រិយមិត្តជឿដែរទេ?
យោងតាមអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF) ក្នុងតារាងចំណាត់ថ្នាក់សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ ២០២៥ ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ ៦០ ក្នុងចំណោម ១៨០ ប្រទេស។
ក្នុងចំណោមប្រទេសអភិវឌ្ឍ G7 ជប៉ុនហៀបនឹងជាប់ចំណាត់ថ្នាក់ចុងក្រោយ។
ដូច្នេះហើយ តើមានរឿងអ្វីកំពុងកើតឡើងនៅប្រទេសជប៉ុន?
ជាដំបូង បញ្ហាដែលសំខាន់បំផុតត្រូវនិយាយពី ការរាយការណ៍ដោយលម្អៀងដែលហៅថា “old media” – ស្ថានីយ៍ទូរទស្សន៍ និងកាសែតប្រពៃណី។
ក្នុងពិភពនយោបាយ និងមន្ត្រីរាជការ មានមនុស្សមួយចំនួនផ្តោតសំខាន់លើការការពារតំណែង និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនប៉ុណ្ណោះ។ មនុស្សទាំងនេះមិនចង់ផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ននោះទេ។
ដោយឆ្លៀតឱកាសនោះ មានករណីជាច្រើនត្រូវបានចាត់ទុកថា បានធ្លាក់ក្នុងស្ថានភាពត្រូវចិនបញ្ជាដោយសម្ងាត់។
មនុស្សនៅក្នុង “old media” មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងបុគ្គលទាំងនោះ កំពុងចូលរួមរាយការណ៍ដោយលម្អៀងក្នុងគោលបំណងរារាំងនាយករដ្ឋមន្ត្រី Takaichi – ជាអ្នកដែលកំពុងខិតខំប្រឹងប្រែងជម្រុញកំណែទម្រង់។
ពួកគេបានប្រកាសពាក្យសម្តីដូចខាងក្រោម៖
- “ប្រសិនបើនៅតែបន្តបែបនេះ ប្រទេសជប៉ុននឹងដួលរលំ!”
ពួកគេបន្តអំពាវនាវឲ្យមានការដំឡើងពន្ធ។ ប៉ុន្តែជាក់ស្តែង ជប៉ុនជាប្រទេសដែលផ្តល់ប្រាក់កម្ចីច្រើនជាងគេនៅលើពិភពលោក។
ម្យ៉ាងវិញទៀត ភាគច្រើនបំណុលសាធារណៈ (មូលបត្ររដ្ឋាភិបាល) ក៏ត្រូវបានកាន់កាប់ក្នុងស្រុកផងដែរ។ នេះជាស្ថានភាពខុសគ្នាទាំងស្រុងបើប្រៀបធៀបទៅនឹងបញ្ហារបស់បណ្តាប្រទេសផ្សេងទៀត។
ទោះបីជាពន្ធជាមធ្យមបច្ចុប្បន្នជិតស្មើនឹងពាក់កណ្តាលនៃប្រាក់ចំណូលទៅហើយ ពួកគេនៅតែបន្តបញ្ជាក់ថាចាំបាច់ត្រូវដំឡើងពន្ធបន្ថែមទៀត។
ប្រាក់ពន្ធដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានបែងចែកទៅឲ្យអាជីវកម្មនានាក្រោមទម្រង់ខុសៗគ្នា ឬហូរចូលអង្គការដែលគ្មានន័យ ដោយក្លាយជាកន្លែងទទួលមន្ត្រីរាជការបន្ទាប់ពីចូលនិវត្តន៍ជាមួយនឹងអត្ថប្រយោជន៍ខ្ពស់។
ដើម្បីបំបែករចនាសម្ព័ន្ធនោះ និងជួយឲ្យជប៉ុនត្រឡប់ទៅរកទិសដៅត្រឹមត្រូវឡើងវិញ នាយករដ្ឋមន្ត្រី Takaichi កំពុងចាត់វិធានការ។ ហេតុដូច្នេះ មនុស្សទាំងនោះយល់ឃើញថាត្រូវផ្តួលលោកស្រីមិនថាប្រើមធ្យោបាយអ្វីនោះទេ ហើយតែងតែចេញផ្សាយព័ត៌មានដែលមិនអំណោយផលសម្រាប់នាយករដ្ឋមន្ត្រី។
ឆ្លើយតបទៅនឹងព័ត៌មាននេះ នៅលើបណ្តាញសង្គម ប្រជាពលរដ្ឋធម្មតាកំពុងលើកឡើងពីការជំទាស់។ តាមរយៈវេទិកាបណ្តាញសង្គម អ្នកប្រើប្រាស់ខិតខំប្រឹងប្រែងលាតត្រដាងការពិត ផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវដល់សាធារណជន។ ទោះជាយ៉ាងណា រដ្ឋាភិបាលជប៉ុនបែរជារកមធ្យោបាយបិទគណនីទាំងនេះ។
ទាក់ទងនឹងចំនួនសំណើសុំលុបអត្តបទពីភាគីរដ្ឋាភិបាលដែលបានផ្ញើទៅកាន់ X (ពីមុនហៅថា Twitter) ប្រទេសជប៉ុននាំមុខគេលើពិភពលោក ច្រើនជាងបណ្តាប្រទេសផ្សេងទៀត។
ប្រហែលជាពាក់កណ្តាលសំណើសុំលុបអត្តបទសរុបរបស់រដ្ឋាភិបាលនៅទូទាំងពិភពលោកមកពីប្រទេសជប៉ុន។
ជាការពិតណាស់ ក្នុងចំណោមអត្តបទដែលត្រូវបានស្នើឲ្យលុបចេញអាចនឹងមានទាំងគណនីដែលផ្សព្វផ្សាយព័ត៌មានមិនពិត។ ទោះជាយ៉ាងណា ការដែលមានចំនួនរហូតដល់ទៅពាក់កណ្តាលនៅលើពិភពលោក ច្បាស់ណាស់ជាស្ថានភាពដែលមិនធម្មតា។
ហើយទោះបីជាត្រូវបានលុបចេញក៏ដោយ ខ្លឹមសារដែលរិះគន់ “old media” នៅតែបន្តកើនឡើង។ ព្រោះតែមិនអាចលុបចោលទាំងអស់ ពួកគេចាប់ផ្តើមធ្វើពុតជាពលរដ្ឋធម្មតា និងបន្តផ្សព្វផ្សាយព័ត៌មានលម្អៀងនៅលើបណ្តាញសង្គម។
ទោះបីជាទទួលបានការរិះគន់ជាច្រើនពីអ្នកប្រើប្រាស់ក្នុង comment ពួកគេនៅតែមិនបញ្ឈប់។
ស្ថានភាពផ្សព្វផ្សាយដោយលម្អៀងរបស់ “old media” កាន់តែធ្ងន់ធ្ងរឡើងៗ រហូតដល់ថ្នាក់នាយករដ្ឋមន្ត្រី Takaichi បានចាប់ផ្តើមចាត់វិធានការធ្វើអន្តរាគមន៍។
ស្ថានីយ៍ទូរទស្សន៍ជាតិ NHK បានទទួលការរិះគន់ព្រោះតែមានចេតនាកែសម្រួលសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រី ឬផ្សព្វផ្សាយព័ត៌មានដែលមានទំនោរបន្ទោសជប៉ុនទាក់ទងនឹងបញ្ហាតានតឹងជាមួយប្រទេសចិន – ខ្លឹមសារដែលត្រូវបានចាត់ទុកថាមិនសមស្របផ្សព្វផ្សាយនៅលើស្ថានីយ៍ទូរទស្សន៍ជាតិ។
បច្ចុប្បន្ននេះ រដ្ឋាភិបាលជប៉ុនកំពុងពិភាក្សាយ៉ាងម៉ត់ចត់វិធានការចាត់ចែងចំពោះ “old media” រួមទាំង NHK យ៉ាងណានាពេលអនាគត។
បច្ចុប្បន្នជប៉ុនកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅរកទម្រង់ដែលត្រឹមត្រូវជាងមុន។
ទោះជាយ៉ាងណា សម្រាប់ប្រជាពលរដ្ឋ និងជាពិសេសប្រជាជនជប៉ុន ការរារាំងដល់ការអភិវឌ្ឍប្រទេសមិនមែនជាអ្វីដែលគួរតែធ្វើនោះទេ មិនថាឥឡូវនេះ ឬនៅពេលណាក៏ដោយ។
ការប្រឈមរវាង “old media” និងអ្នកប្រើប្រាស់បណ្តាញសង្គមនឹងទៅជាយ៉ាងណា?
នៅប្រទេសជប៉ុន ការបោះឆ្នោតដ៏ធំមួយនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ។
យុវជនកាលពីមុនមិនចាប់អារម្មណ៍នឹងនយោបាយ ហើយក៏មិនទៅបោះឆ្នោតនោះដែរ សព្វថ្ងៃតាមរយៈបណ្តាញសង្គមអាចនឹងមានអារម្មណ៍ខឹងសម្បារ ហើយចាប់ផ្តើមចូលរួមក្នុងការបោះឆ្នោត។
នេះជាលំហូរដ៏ខ្លាំងក្លាដែលមិនអាចបញ្ឈប់បាន។
សង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសដ៏ល្អមួយដើម្បីបង្ហាញពីខ្លឹមសារទៅកាន់ពិភពលោកទាំងមូលថា គំនិតដែលថា “ឲ្យតែខ្លួនមានប្រយោជន៍ទៅបានហើយ” មិនអាចស្ថិតស្ថេរបានយូរឡើយ។
Abe Kengo
