អាថ៌កំបាំងនៃដំបងរាជ្យ​លើ​កំពូល​ភ្នំ​ដែល​មិន​ធ្លាប់​មាន​មនុស្ស​ឈាន​ជើង​ទៅ​ដល់​នៅ​ប្រទេស​ជប៉ុន

អាថ៌កំបាំង​នៃ​ដំបងរាជ្យ​លើ​កំពូល​ភ្នំ​ដែល​មិន​ធ្លាប់​មាន​មនុស្ស​ឈាន​ជើង​ទៅ​ដល់​នៅ​ប្រទេស​ជប៉ុន។

ហ្វូជីគឺជាភ្នំដែលខ្ពស់បំផុតនៅក្នុងប្រទេសជប៉ុន យ៉ាងណាមិញ នេះនៅតែជាភ្នំដែលសូម្បីតែមនុស្ស​ធម្មតា​ក៏​មិន​អាច​ឡើង​បាន​ដែរ។

ដូច្នេះតើភ្នំមួយណាដែលមានឧបសគ្គបំផុតនៅប្រទេសជប៉ុន?

ភ្នំដែលត្រូវបានរំលឹកដល់គឺភ្នំ Tsurugi (剣岳) ។

រឿងតំណាលថា នៅទីនេះមានដំបងរាជ្យ​បុរាណមួយត្រូវ​បាន​ដោត​នៅ​លើកំពូលភ្នំ ទាំងដែលមិន​ទាន់​មាន​នរណា​​ម្នាក់​​ឡើង​​ដល់​​កំពូល​​ភ្នំ​​នោះ​ទេ។

តើដំបង​រាជ្យ​នោះជាអ្វី?

ចូរយើងស្វែងយល់ពីអាថ៌កំបាំងនៃប្រវត្តិសាស្ត្រជប៉ុនក្នុងខ្លឹមសារអត្តបទខាងក្រោម។

ភ្នំ Tsurugi គឺជាភ្នំមួយក្នុងចំណោមជួរភ្នំ Alps នៅភាគខាងជើង ដែលជាជួរភ្នំមួយនៅភាគកណ្តាល​ប្រទេស​ជប៉ុន។

ជាមួយនឹងច្រាំងថ្មចោទដ៏មុតស្រួច ជម្រាលចោត និងព្រិលធ្លាក់ក្រាស់ ភ្នំនេះត្រូវបានចាត់ទុក​ថា​ជា​ភ្នំ​មួយ​ក្នុង​ចំណោមភ្នំដែលពិបាកឡើងបំផុតនៅក្នុងប្រទេសជប៉ុន។

ក្នុងអំឡុងពេលឡើងភ្នំ ស្ថានភាពបាក់ច្រាំងថ្មចោទកើតឡើងជាញឹកញាប់។

ហើយលើកដំបូងដែលមនុស្សត្រូវបានកត់សម្គាល់ថាឡើងដល់កំពូលភ្នំនេះគឺនៅឆ្នាំ ១៩០៧ ។

ដែលត្រូវបានគេចាត់ទុកថា មិនធ្លាប់មាននរណាម្នាក់ឡើងភ្នំនេះពីមុនមកនោះទេ។ ប៉ុន្តែបន្ទាប់​មក…

មនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលដំបងរាជ្យមួយត្រូវបានគេរកឃើញ​ថា​ដោត​ជាប់​​នៅ​​លើ​​កំពូល​​ភ្នំ។

ដូច្នេះតើនរណាបានឈានជើងទៅដល់ទីនោះ ហើយបន្សល់ទុកដំបងរាជ្យមួយនោះ?

ដើម្បីស្រាយអាថ៌កំបាំងនេះ គេចាប់ផ្តើមធ្វើការកំណត់អាយុកាល ហើយលទ្ធផលបានបង្ហាញថាដំបងរាជ្យ​​នេះ​មាន​អាយុ​កាល​ជាង ១.០០០ ឆ្នាំ​មក​ហើយ។ 

ចំណុចនេះមានន័យថាប្រហែលជាមាននរណាម្នាក់បានឡើងដល់កំពូលភ្នំដ៏គ្រោះថ្នាក់នេះកាលពីជាង ១.០០០ ឆ្នាំ មុន​មែន​ទេ?

នៅក្នុងសម័យកាលដែលមិនទាន់មានឧបករណ៍ឡើងភ្នំទំនើប សេចក្តីសន្និដ្ឋាន​ត្រូវបានដាក់ចេញ នោះ​ជា​រឿង​ដែល​មិន​អាច​ទៅ​រួច​នោះ​ទេ។

ប្រសិនបើដូច្នោះមែន ហេតុអ្វីបានជាដំបងរាជ្យនៅលើកំពូលភ្នំ?

ក្រឡេកទៅមើលរូបរាង ដំបងរាជ្យនេះមានលក្ខណៈស្រដៀងនឹងដំបងដែល yamabushi – ព្រះសង្ឃ​បួសយ៉ាងលំបាកនៅលើភ្នំ – ធ្លាប់បានប្រើ។

ទោះជាយ៉ាងណា ព្រះសង្ឃទាំងនេះគ្រាន់តែយាងឡើងលើភ្នំដើម្បីបួសប៉ុណ្ណោះ មិនមែនមានបំណង​យក​ឈ្នះកំពូលភ្នំនេះនោះទេ។ ហើយព្រះសង្ឃទាំងនេះក៏មិនមានឧបករណ៍ណាមួយសម្រាប់ឡើង​ដល់​កំពូល​ភ្នំ​ដ៏​គ្រោះ​ថ្នាក់​បែប​នេះ​ដែរ។

ដូច្នេះនៅទីបំផុតតើនរណាជាអ្នកបន្សល់ទុកដំបងរាជ្យ​នៅកន្លែងនេះ?

ជាដំបូង យើងនឹងនិយាយពីអត្តន័យរបស់ដំបងរាជ្យ?

ជប៉ុនជាប្រទេសដែលមានប្រពៃណីគោរពចំពោះធម្មជាតិ។

មនុស្សបុរាណជឿថា អាទិទេពគង់នៅលើភ្នំ ជាពិសេសកំពូលភ្នំត្រូវបានចាត់ទុកជាកន្លែងដែល​ពិសិដ្ឋ​បំផុត។ ទីកន្លែងដែលមនុស្សមិនងាយទៅដល់​កាន់​តែ​ពិសិដ្ឋ​ទៅ​ទៀត។

ដំបងរាជ្យ​មានអត្តន័យពីរ។

ចំណុចទីមួយវាត្រូវបានប្រើសម្រាប់កោះហៅអាទិទេព។

ចំណុចទីពីរគឺខណ្ឌសីមា កត់សម្គាល់កន្លែងដែលពិសិដ្ឋ ខណ្ឌដាច់នឹងពិភពរបស់មនុស្ស។

ជប៉ុនជាប្រទេសមួយដែលមានភ្នំភ្លើងច្រើន។

ទោះបីជាមានផ្ទៃដីត្រឹមតែ ០,២៥% នៃផ្ទៃដីពិភពលោកក៏ដោយ ប៉ុន្តែជាកន្លែងដែលប្រមូលផ្តុំទៅដោយ​ភ្នំភ្លើងសកម្មចំនួន ៧% នៅលើពិភពលោក។

ជួរភ្នំភាគខាងជើង – ជាកន្លែងដែលមានភ្នំ Tsurugi – ក៏មានភ្នំភ្លើងផងដែរ។ ហើយតាំងពីសម័យ​បុរាណ ភ្នំភ្លើងតែងតែជាកម្លាំងធម្មជាតិដ៏ខ្លាំងបំផុតដែលធ្វើឲ្យមនុស្សភ័យខ្លាច។

ប្រសិនបើដំបងរាជ្យ​​ត្រូវ​បាន​ដោត​ជាប់លើកំពូលភ្នំ​ប្រៀបដូចជាខណ្ឌសីមាសម្រាប់បង្ក្រាបកម្លាំងទាំង​នោះ ដូច្នេះអាចពន្យល់ពីអត្តន័យរបស់វាបានហើយ។

ទោះបីជាឆ្លងកាត់ការស្រាវជ្រាវជាច្រើន រហូតមកដល់សព្វថ្ងៃនេះ នៅតែមិនទាន់មានចម្លើយច្បាស់​​លាស់​ណា​មួយ​ដែល​ពន្យល់​ពី​ប្រភព​ដើម​នៃ​ដំបងរាជ្យ​​លើ​កំពូល​ភ្នំ Tsurugi នៅឡើយទេ។

តើនេះអាចជាវត្ថុដ៏ពិសិដ្ឋដែលអាទិទេពបានដាក់នៅលើកំពូលភ្នំដើម្បីការពារប្រទេសជប៉ុនដែរទេ?

ឬប្រហែលជាដោយសារតែកម្លាំងអាថ៌កំបាំងណាមួយដែលកំពុងមានវត្តមានរហូតមកដល់សព្វ​ថ្ងៃ​នេះ ទាំង​ដែល​វិទ្យាសាស្រ្ត​​មិន​​ទាន់​​អាច​​បក​​ស្រាយ​​បាន?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: