មូលហេតុដែលឆ្កែបង្វិលខ្លួននៅពេលដែលវាជុះ និង​ចំណុច​ចៃដន្យ​ក្នុងប្រាសាទ​​​ទីសក្ការៈ​បូជា​ស៊ីនតូ

មូលហេតុដែលឆ្កែបង្វិលខ្លួននៅពេលដែលវាជុះ និងចំណុចចៃដន្យក្នុងប្រាសាទទីសក្ការៈបូជាស៊ីនតូ។

ប្រសិនបើអ្នកទាំងអស់គ្នាធ្លាប់ឃើញសត្វឆ្កែបង្វិលខ្លួនមុនពេលដែលវាជុះ តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុ​អ្វី​បាន​ជា​ពួក​វា​ធ្វើ​ដូច្នេះ​ដែរ​ទេ?

ទោះបីជាមិនយល់ពីមូលហេតុក៏ដោយ ប៉ុន្តែមនុស្សជាច្រើនប្រហែលជាបានឃើញសកម្មភាពនោះ។

គេជឿថានេះជាសញ្ញាមួយដែលបង្ហាញថាសត្វឆ្កែកំពុងស្វែងរកទិសខាងជើង។ ហើយភាគច្រើនសត្វ​ឆ្កែ​សុទ្ធ​តែ​រក​ឃើញ​ទិស​​ខាង​​ជើង​​ បន្ទាប់​​មក​ទើប​​អាច “បន្ធូរ​អារម្មណ៍” ។

ហើយចំណុចដ៏គួរឲ្យចាប់អារម្មណ៍មួយត្រង់ថាប្រាសាទទីសក្ការៈបូជាស៊ីនតូនៅជប៉ុនទាំងអស់សុទ្ធ​តែ​ត្រូវបានសាងសង់ឡើងសម្រាប់ពេលដែលបួងសួងមនុស្សបែរមុខទៅទិសខាងជើង។

ហេតុអ្វីបានជាទិសខាងជើងមានសារៈសំខាន់ចំពោះសារពាង្គកាយមានជីវិតដូច្នេះ?

ចូរយើងស្វែងយល់ឲ្យកាន់តែច្បាស់អំពីសកម្មភាពបង្វិលខ្លួននៅពេលដែលសត្វឆ្កែជុះ និងចំណុចស្រដៀងគ្នានៃទិសដៅបួងសួងតាមរយៈអត្តបទខាងក្រោមនេះ។

ប្រហែលជាដោយសារតែងឿងឆ្ងល់ពីមូលហេតុដែលសត្វឆ្កែបង្វិលខ្លួននៅពេលដែលវាជុះ អ្នកប្រាជ្ញ​អាល្លឺម៉ង់​ម្នាក់​បានសង្កេតមើលចលនារបស់សត្វឆ្កែអំឡុងពេលដែលវាជុះរហូតដល់ទៅ ៣.០០០ ដង ហើយ​បាន​បង្ហាញ​ពី​លទ្ធផល​ស្រាវ​ជ្រាវ​យ៉ាង​ច្បាស់។

លទ្ធផលបានបង្ហាញថា៖ ភាគច្រើនសត្វឆ្កែសុទ្ធតែស្វែងរកទិសខាងជើងបន្ទាប់មកទើបវាជុះ។

ទោះជាយ៉ាងណា ក៏មានករណីខ្លះដែលពួកវាមិនអាចរកឃើញទិសខាងជើងបានដែរ។ ចំណុចនេះកើតឡើងនៅពេលដែលបរិស្ថានជុំវិញទទួលឥទ្ធិពលដោយសាររលកអេឡិចត្រូម៉ាញ៉េទិច។

ឧទាហរណ៍ដូចជានៅជិតខ្សែភ្លើងវ៉ុលខ្ពស់ ឬឧបករណ៍ដែលបញ្ចេញរលកអេឡិចត្រូម៉ាញ៉េទិក។

ជាពិសេសនៅតំបន់ទីក្រុង ជាកន្លែងដែលមានប្រភពរលកអេឡិចត្រូម៉ាញ៉េទិកច្រើន សមត្ថភាព “កំណត់​ទិស​ដៅ” នេះ​ងាយ​នឹង​ត្រូវ​រំខាន។

មិនត្រឹមតែសត្វឆ្កែប៉ុណ្ណោះទេ ប៉ុន្តែមនុស្សយើងក៏ដូចគ្នាដែរ។

នៅក្នុងឆ្អឹងខ្នងរបស់មនុស្ស (និងសត្វដែលមានឆ្អឹងខ្នង) មានចរន្តអគ្គិសនីរត់កាត់។ វាដំណើរការ​ដូច​ជា​ខ្សែ​អគ្គិសនី។

នៅពេលដែលចរន្តអគ្គិសនីរត់ឆ្លងកាត់ខ្សែចម្លង ជុំវិញនោះនឹងបង្កើតបានជាដែនម៉ាញេទិក។ ដែន​ម៉ាញេទិក​នេះ​ត្រូវ​បានគេចាត់ទុកថាដើរតួនាទីដូចជាត្រីវិស័យជីវសាស្រ្ត។

ប៉ុន្តែប្រសិនបើមានរលកអេឡិចត្រូម៉ាញ៉េទិកខ្លាំងនៅជិត ដែនម៉ាញ៉េទិកនេះនឹងត្រូវរំខាន ដែលធ្វើឲ្យ​ការ​កំណត់​ទិស​ខាង​ជើងមានការ​លំបាក។

តាមពិតទៅ បាតុភូតនេះមិនត្រឹមតែកើតឡើងចំពោះសត្វឆ្កែប៉ុណ្ណោះទេ។

តើអ្នកទាំងអស់គ្នាធ្លាប់កត់សម្គាល់ឃើញថាសត្វស៊ីស្មៅជាច្រើនដូចជាគោតែងតែបែរមុខទៅ​ទិស​​ដៅតែមួយនៅពេលដែលវាសុីស្មៅដែរទេ? គេនិយាយថាពួកវាក៏បែរមុខទៅទិសខាងជើងដែរ។

នៅលើវាលស្មៅដ៏ធំទូលាយ បែរទៅទិសខាងណាក៏អាចសុីស្មៅបានដែរ ប៉ុន្តែពួកវានៅតែបែរទៅ​ទិស​ដៅ​តែ​មួយ។

និយាយពីប្រាសាទទីសក្ការៈបូជាស៊ីនតូរបស់ជប៉ុន នៅ​ភាគ​ខាង​ត្បូង​ប្រាសាទ​តែង​តែ​មាន​ច្រកទ្វារ torii ។ ចូល​​តាម​​ច្រក​​ទ្វារ​​នេះ ហើយ​ឈរ​បួង​សួង នោះយើងនឹងបែរមុខទៅទិសខាងជើង។

ហេតុអ្វីគឺជាទិសខាងជើង?

រហូតមកដល់បច្ចុប្បន្ននេះ នៅតែមិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយទាក់ទងនឹងបាតុភូត​នេះទេ ហើយក៏មិនមានសម្មតិកម្មដែលគួរឲ្យជឿជាក់ណាមួយត្រូវបានដាក់ចេញផង​ដែរ។

ទោះជាយ៉ាងណា ទាំងនេះគឺជាបាតុភូតពិតដែលកំពុងកើតឡើង ដូច្នេះមិនអាចចាត់ទុកថាជាការ​ស្រមើ​ស្រមៃ​បាន​ទេ ហើយភាគរយដែលកើតមានក៏ខ្ពស់មិនអាចនិយាយថានេះគ្រាន់តែជារឿង​ចៃដន្យ​នោះ​ទេ។

ប្រាកដជាមានអត្តន័យណាមួយនៅពីក្រោយសកម្មភាពទាំងនេះ។

ហើយនៅតែមិនទាន់មានការពន្យល់ណាមួយបកស្រាយពីមូលហេតុដែលជនជាតិជប៉ុនបុរាណរចនា​ប្រាសាទទីសក្ការៈបូជាស៊ីនតូដើម្បីឲ្យមនុស្សបែរមុខទៅទិសខាងជើងនៅពេលដែលបួងសួងនោះ​ទេ។ ទាំងនេះនៅតែជាអាថ៌កំបាំងដែលមិនទាន់មានការបកស្រាយ។

ប្រសិនបើនៅតែមិនទាន់ជឿទុកចិត្ត លើកក្រោយនៅពេលដែលអ្នកដើរលេងជាមួយសត្វឆ្កែដ៏គួរឲ្យ​ស្រលាញ់​របស់​ខ្លួន ប្រិយមិត្តអាចបើកត្រីវិស័យនៅលើទូរស័ព្ទមើល ហើយ​ពិនិត្យ​មើល​ដោយខ្លួន​ឯង។

ទោះបីជាមិនដឹងច្បាស់ពីមូលហេតុក៏ដោយ ប៉ុន្តែចាស់បុរាណមានពាក្យថា “មានជំនឿ មានការគោរព មានបុណ្យ មានបាប” ដូច្នេះប្រហែលជាយើងអាចសាកល្បងធ្វើតាមប្រជាជនជប៉ុន លើ​ក្រោយ​នៅពេលដែលបួងសួង សូមសាកល្បងបែរមុខទៅទិសខាងជើង​ ប្រហែលជាអាចទទួលបាន​​សំណាង​​ល្អ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: