រកឃើញសាកសពមនុស្សស្រីម្នាក់ក្នុងជញ្ជាំងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅជប៉ុន
រកឃើញសាកសពមនុស្សស្រីម្នាក់ក្នុងជញ្ជាំងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅជប៉ុន។
នៅដើមឆ្នាំ ២០២៦ ប្រជាជនជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះឧក្រិដ្ឋកម្មដ៏គួរឲ្យរន្ធត់មួយដែលបានកើតឡើងនៅ Hokkaido ។
បុរសម្នាក់ត្រូវបានចាប់ខ្លួនពីបទសម្លាប់នារីម្នាក់ ហើយលាក់សាកសពរបស់នាងនៅក្នុងជញ្ជាំង។
តើបច្ចុប្បន្ននេះគំនិតដែលថាជប៉ុនជាប្រទេសដែលមានសុវត្ថិភាពគ្រាន់តែជារឿងអតីតកាលទេមែនទេ?
យើងខ្ញុំនឹងផ្តល់ព័ត៌មានលម្អិតនិយាយពីអ្វីដែលបានកើតឡើង។ ចូរយើងតាមដានទាំងអស់គ្នា។
កន្លែងកើតហេតុគឺរង្គសាលនៅទីក្រុង Hidaka កោះ Hokkaido ។
មុនពេលហេតុការណ៍នេះកើតឡើង ទីនេះគ្រាន់តែជារង្គសាលធម្មតាមួយប៉ុណ្ណោះ ជាកន្លែងដែលតែងតែមានភ្ញៀវមកច្រើន ហើយមិនមានសកម្មភាពមិនធម្មតាអ្វីឡើយ។
សាកសពដែលរកឃើញត្រូវបានគេចាត់ទុកថាជារបស់គិលានុបដ្ឋាយិកាម្នាក់មានអាយុ ២៨ ឆ្នាំ ជាភ្ញៀវប្រចាំហាងនេះ។ ចំណែកឯជនល្មើសជាបុរសម្នាក់អាយុ ៤៩ ឆ្នាំ ដែលជាម្ចាស់ហាង។
កន្លែងដែលប្រទះឃើញសាកសពគឺជាឃ្លាំងផ្ទុកទំនិញដែលនៅជាប់កន្លែងដាក់ក្តារគប់ព្រួញក្នុងរង្គសាល។
សាកសពត្រូវបានលាក់ទុកនៅទីនោះ ហើយគ្របដោយបន្ទះឈើ ដើម្បីធ្វើឲ្យមើលទៅដូចជាជញ្ជាំង។
បន្ទាប់ពីប្រព្រឹត្តបទឧក្រិដ្ឋ និងលាក់បាំងសាកសពរួច ម្ចាស់ហាងនៅតែបន្តបើកអាជីវកម្មធម្មតា ដោយធ្វើដូចជាគ្មានរឿងអ្វីកើតឡើង។
ចំណែកឯភ្ញៀវមិនដឹងរឿងអ្វីទាំងអស់ នៅតែបន្តមកកន្លែងនោះជាញឹកញាប់ ហើយថែមទាំងអង្គុយផឹកស្រានៅចំពោះមុខសាកសពទៀតផង។
បន្ទាប់ពីព័ត៌មានត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម មិនត្រឹមតែប្រជាជនជប៉ុនប៉ុណ្ណោះទេ សូម្បីតែពិភពលោកទាំងមូលសុទ្ធតែមានការភ្ញាក់ផ្អើលចំពោះហេតុកាណ៍នេះ។
ដោយដឹងថា មុននោះដើម្បីទៅឆ្លងឆ្នាំថ្មីជាមួយមិត្តប្រុសរបស់ខ្លួន ជនរងគ្រោះបានចាកចេញពីផ្ទះនៅយប់ថ្ងៃទី ៣១ ខែធ្នូ ហើយក្រោយមកគ្មាននរណាម្នាក់មើលឃើញនាង ឬឮដំណឹងអ្វីទៀតឡើយ។
ព័ត៌មានលម្អិតនៃករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ប៉ុន្តែគេជឿថាបុរសដែលនាងបានលើកឡើងជាបុរសដែលត្រូវបានចាប់ខ្លួន។ ប្រហែលជាជនល្មើស និងជនរងគ្រោះមានជម្លោះអំឡុងពេលនៅជាមួយគ្នា ហើយបុរសនោះបានសម្លាប់នាង។ ក្រោយមក ព្រោះតែមិនដឹងថាត្រូវចាត់ចែងសាកសពយ៉ាងណា ដូច្នេះជនល្មើសបានដាក់ចូលទៅក្នុងជញ្ជាំងដើម្បីលាក់បាំង។
ដោយពិចារណាលើលក្ខណៈនៃអាជីវកម្ម នេះជារង្គសាលមួយដែលស្ថិតនៅកណ្តាលទីក្រុងដ៏មមាញឹក។ ពិតជាពិបាកនឹងយកសាកសពចេញដោយមិនត្រូវគេប្រទះឃើញខ្លាំងណាស់។
ប្រហែលជាជនល្មើសបានវាយប្រហារនាងក្នុងអំឡុងពេលខឹង បន្ទាប់មកមិនដឹងថាត្រូវធ្វើយ៉ាងណា។ ដោយសារតែមិនអាចចាត់ចែងសាកសពដោយកាត់ជាបំណែកតូចៗ នៅទីបំផុតជននោះបានសម្រេចចិត្តលាក់នៅក្នុងជញ្ជាំង។
ប្រហែលជាជននោះក៏ដឹងដែលថា នៅពេលដែលសាកសពរលួយ ក្លិនស្អុយសាយភាយនឹងធ្វើឲ្យអ្នកដទៃប្រទះឃើញ។ ទោះជាយ៉ាងណា ជននោះមិនព្រួយបារម្ភអ្វីនោះទេ ផ្ទុយទៅវិញ ក្នុងអំឡុងពេលនោះ ជនល្មើសនៅតែបន្តបើកហាង និយាយលេងទទួលភ្ញៀវនៅពីមុខសាកសព។
និយាយអញ្ជឹងខ្ញុំក៏ចង់ចែករំលែកបន្ថែមផងដែរថា នៅប្រទេសជប៉ុន ប្រសិនបើសម្លាប់មនុស្សម្នាក់ លើកលែងតែងករណីធ្ងន់ធ្ងរជាពិសេស ជាទូទៅមិនត្រូវប្រហារជីវិតនោះទេ។ មនុស្សមួយចំនួនគ្រាន់តែជាប់ពន្ធនាគារប្រហែល ៥ ឆ្នាំអាចត្រូវបានដោះលែង។
ហេតុការណ៍នេះត្រូវបានកាត់ក្តីយ៉ាងណាមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែតើប្រិយមិត្តអាចនឹងគិតដូចជាខ្ញុំដែរទេ ដោយយល់ឃើញថា ការកាត់ទោសបែបនេះស្រាលពេកហើយសម្រាប់បទឧក្រិដ្ឋឃាតកម្មដែរទេ?
មិនត្រឹមតែជប៉ុនប៉ុណ្ណោះទេ កាលពីពេលថ្មីៗនេះ ចំនួនជនបរទេសដែលប្រព្រឹត្តបទល្មើសក៏កំពុងកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។
បច្ចុប្បន្ននេះ មានពលរដ្ឋជប៉ុនប្រមាណ ១២០ លាននាក់ និងជនបរទេសចំនួន ៤ លាននាក់រស់នៅក្នុងប្រទេសជប៉ុន។
ទោះបីជាចំនួនប្រជាជនមានភាពខុសគ្នាច្រើនក៏ដោយ ប៉ុន្តែចំនួនបទល្មើសដែលប្រព្រឹត្តដោយជនបរទេសគឺខ្ពស់ជាង ១,៧២ ដងបើធៀបនឹងចំនួនដែលប្រព្រឹត្តដោយពលរដ្ឋជប៉ុន។
ទស្សនៈដែលទាក់ទងនឹងប្រទេសជប៉ុន – ជាប្រទេសមួយដែលមានសន្តិភាព និងសុវត្ថិភាព ប្រហែលជាកំពុងក្លាយជារឿងអតីតកាលទៅហើយ។
Abe Kengo
