តើប្រជាជនជប៉ុនចូលបន្ទប់ទឹកច្រើនជាងអ្នកដទៃដល់ទៅ ៤ ដងមែនទេ?
តើប្រជាជនជប៉ុនចូលបន្ទប់ទឹកច្រើនជាងអ្នកដទៃដល់ទៅ ៤ ដងមែនទេ?
**ចំណាំ៖ សូមកុំអានខ្លឹមសារអត្តបទនេះពេលកំពុងបរិភោគអាហារ។
ខ្លឹមសារអត្តបទថ្ងៃនេះអាចនឹងមានលក្ខណៈពិបាកនិយាយបន្តិច យ៉ាងណាមិញ ខ្ញុំសុំអនុញ្ញាតចែករំលែករឿងនេះ។ រឿងនិយាយពីបរិមាណលាមករបស់ប្រជាជនជប៉ុន ជាអ្វីដែលបានធ្វើឲ្យជនជាតិអាមេរិកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ជាទូទៅយើងតែងតែគិតថា៖
“លាមកកើតចេញពីអ្វីដែលយើងបរិភោគ ហើយបន្ទាប់មករាងកាយបញ្ចេញចោលក្រោយពេលដែលរំលាយអាហារ។ បរិភោគប៉ុន្មាននឹងបញ្ចេញចោលប៉ុណ្ណឹង មិនថាជនជាតិអ្វីនោះទេ គឺមិនខុសគ្នាប៉ុន្មានឡើយ” ។
ប៉ុន្តែជាក់ស្តែងមិនមែនដូច្នេះនោះទេ។
រឿងដ៏គួរឲ្យចាប់អារម្មណ៍នេះត្រូវបានរកឃើញក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពីរ។
នៅពេលនោះ កងទ័ពជប៉ុនបានយកកោះ Guadalcanal នៅភាគខាងត្បូងប៉ាស៊ីហ្វិកធ្វើជាមូលដ្ឋានរបស់ពួកគេ។ កងទ័ពអាមេរិកបែរជាចង់ដណ្តើមយកកោះនេះ ដូច្នេះពួកគេបានបញ្ជូនចារកម្មទៅយកការណ៍ដើម្បីស៊ើបអង្កេតចំនួនទាហានជប៉ុន។
ទោះជាយ៉ាងណា សម្រាប់ជនជាតិអាមេរិកពិតជាពិបាកបែងចែកមុខរបស់ជនជាតិជប៉ុនខ្លាំងណាស់ ដូច្នេះមិនអាចរាប់ចំនួនទាហានបានទេ។
នៅពេលនោះ ចារកម្មអាមេរិកបានគិតឃើញមធ្យោបាយមួយគឺ ប៉ាន់ប្រមាណចំនួនមនុស្សដោយផ្អែកលើបរិមាណលាមកដែលបញ្ចេញចោល។
អាចនិយាយបានថា… ពិបាកអញ្ចឹងក៏រកនឹកឃើញដែរ។
ចារកម្មបានតាមដានដោយសម្ងាត់បរិមាណលាមកដែលត្រូវបានដឹកជញ្ជូនចេញពីបង្គន់ជារៀងរាល់ថ្ងៃ។
ដោយផ្អែកលើបរិមាណលាមកនោះ ពួកគេបានគណនា និងសន្និដ្ឋានថា មានទាហានជប៉ុនរហូតដល់ ២.០០០ នាក់កំពុងឈរជើងនៅទីនោះ។
ភាគីអាមេរិកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថាមូលដ្ឋានតូចមួយបែរជាអាចផ្ទុកទាហានបានរហូតដល់ ២.០០០ នាក់ ហើយក៏បានពន្យារការវាយប្រហារភ្លាមៗ។
ប៉ុន្តែនៅពេលដែលការពិតត្រូវបានបញ្ជាក់ ចំនួនទាហានជប៉ុននៅទីនោះមិនដល់មួយភាគបួននៃចំនួននោះផង។ ពោលគឺមានចំនួនតិចខ្លាំងណាស់។
ហើយជាការពិតណាស់ បរិមាណលាមកជាមធ្យមរបស់ជនជាតិជប៉ុនម្នាក់នៅពេលនោះច្រើនជាងជនជាតិអាមេរិកបួនដង។
ស្តាប់ទៅដូចជាចម្លែកណាស់ ពីព្រោះជនជាតិអាមេរិកមានមាឌធំជាងជនជាតិជប៉ុន ដូច្នេះពួកគេគួរតែ “បញ្ចេញចោល” ច្រើនជាងទើបត្រូវ។ ប៉ុន្តែការពិតបែរជាផ្ទុយទៅវិញ។
ដូច្នេះហេតុអ្វីបានជាជនជាតិជប៉ុនបែរជាបញ្ចេញចោលច្រើនយ៉ាងនេះ?
មិនមែនដោយសារតែពួកគេមានចេតនាធ្វើដូច្នេះដើម្បីបោកបញ្ឆោតសត្រូវនោះទេ។ ព្រោះបើទោះបីជាចង់ក៏មិនមែនជារឿងដែលអាចធ្វើបាននោះដែរ។
ចម្លើយស្ថិតលើរបបអាហាររបស់ជនជាតិជប៉ុននៅសម័យនោះ។
ប្រជាជនជប៉ុនសព្វថ្ងៃនេះមានរបបអាហារច្រើនសម្បូរបែប ប៉ុន្តែអាហារចម្បងរបស់ជនជាតិជប៉ុននាសម័យសង្គ្រាមមានតែអង្ករ និងបន្លែប៉ុណ្ណោះ។ ទាំងនេះជាអាហារដែលសម្បូរទៅដោយជាតិសរសៃ។
ជាតិសរសៃមានមុខងារប្រមូលផ្តុំកាកសំណល់ក្នុងពោះវៀន ហើយបញ្ចេញចោលក្រោមទម្រង់ជាលាមក។ ដូច្នេះហើយ ភាគច្រើនលាមកដែលប្រមូលផ្តុំក្នុងពោះសុទ្ធតែត្រូវបានបញ្ចេញចោល។
ដូច្នេះប្រសិនបើគិតបញ្ច្រាស់ទៅវិញ មិនដឹងថាក្នុងពោះរបស់ជនជាតិអាមេរិកនាពេលនោះមានលាមកប៉ុន្មាននោះទេ។
លាមកដែលនៅសល់ក្នុងពោះវៀនធំនឹងត្រូវស្រូបយកទឹក ហើយប្រែទៅជារឹង។
ទោះបីជាទីបំផុតនៅតែត្រូវបញ្ចេញចោល ប៉ុន្តែប្រសិនបើវាស្ថិតនៅក្នុងពោះរយៈពេលយូររហូតដល់ប្រែទៅជារឹង ដំណើរការរំលាយនឹងកើតឡើងក្នុងរាងកាយ។ ដែលបង្កើតទៅជាឧស្ម័ន ស្បែកស្រអាប់ និងមិនល្អសម្រាប់សុខភាពនោះទេ។
សម្រាប់អ្នកដែលកំពុងអានអត្តបទនេះ ប្រសិនបើធម្មតាអ្នកបរិភោគតែសាច់ ហើយមិនចូលចិត្តបន្លែ តើអ្នកទាំងអស់គ្នានៅតែបញ្ចេញចោលជារៀងរាល់ថ្ងៃជាមួយនឹងបរិមាណលាមកសមស្របដែរទេ?
សូមយកចិត្តទុកដាក់ចំពោះរបបអាហារ ដោយរួមបញ្ចូលបន្លែបៃតង និងផ្លែឈើឲ្យបានច្រើន ដើម្បីរក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ។
Abe Kengo
