ភាពខុសគ្នារវាង CT និង MRI – មានជំងឺមួយចំនួនដែលការស្កេន CT មិនអាចរកឃើញនោះទេ
ភាពខុសគ្នារវាង CT និង MRI – មានជំងឺមួយចំនួនដែលការស្កេន CT មិនអាចរកឃើញនោះទេ។
តើអ្នកទាំងអស់គ្នាឧស្សាហ៍ទៅពិនិត្យសុខភាពជាប្រចាំដែរទេ?
ប្រសិនបើអ្នកទាំងអស់គ្នាតែងតែគិតថា រាងកាយរបស់ខ្លួនមានសុខភាពល្អ ហើយមើលរំលងបញ្ហាត្រួតពិនិត្យសុខភាព ខ្ញុំប្រាកដថាដល់ពេលដែលអ្នកទាំងអស់គួរតែផ្លាស់ប្តូរផ្នត់គំនិតនោះហើយ។ យើងមានមនុស្សជាទីស្រលាញ់នៅក្បែរខ្លួន មិត្តរួមការងារ មានអ្វីៗជាច្រើនដែលត្រូវការពារ ហើយយើងមិនមែនរស់នៅសម្រាប់តែខ្លួនឯងនោះទេ។ ដូច្នេះហើយ ស្ថានភាពសុខភាពជារឿងដែលសំខាន់បំផុត។
បច្ចុប្បន្នមានមូលហេតុចម្បងចំនួន ៣ ដែលបណ្តាលឲ្យមនុស្សស្លាប់គឺជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺសរសៃឈាមបេះដូង និងជំងឺមហារីក។
ជំងឺទាំងនេះសុទ្ធតែជាជំងឺដែលប្រសិនបើរកឃើញ និងព្យាបាលទាន់ពេលវេលាពិតជាមានសារៈសំខាន់ខ្លាំងណាស់។
ឥឡូវនេះ គេជឿថា ៩០% នៃករណីមហារីកអាចព្យាបាលបានប្រសិនបើរកឃើញទាន់ពេលវេលា។ ដែលលែងជាជំងឺ “មិនអាចព្យាបាលបាន” ដូចពីមុនទៀតហើយ។
បន្ទាប់ពីយល់ពីចំណុចទាំងនេះ ចំណុចសំខាន់បន្ទាប់ដែលយើងត្រូវពិចារណាគឺពិនិត្យសុខភាពជាប្រចាំ។
ប្រសិនបើអ្នកទាំងអស់កំពុងគិតថា ពិនិត្យសុខភាពនៅកន្លែងណាក៏ដូចគ្នាដែរ ចំណុចនេះជាកំហុសដ៏ធំមួយ។
ខ្ញុំនឹងបង្ហាញពីចំណុចខុសគ្នាធំៗចំនួនបីសម្រាប់យើងទាំងអស់គ្នាពិចារណា៖
១. ភាពខុសគ្នារវាងឧបករណ៍
ជាទូទៅ CT និង MRI តែងតែត្រូវបានគេគិតថាជាឧបករណ៍ស្រដៀងគ្នា ប៉ុន្តែគោលដៅប្រើប្រាស់ជាក់ស្តែងខុសគ្នាទាំងស្រុង។
- ការស្កេន CT មានគុណសម្បត្តិគឺលឿន សមស្របសម្រាប់ផ្នែករាងកាយដែលនៅស្ងៀម។
ទោះជាយ៉ាងណា តំបន់ដែលហ៊ុំព័ទ្ធដោយឆ្អឹងកាំរស្មីអុិចពិបាកនឹងចូលដល់ នៅពេលនោះ MRI ត្រូវបានប្រើសម្រាប់កំណត់ចំណុចទាំងនេះ។
- ការស្កេន MRI ចំណុចពិសេសគឺអាចពិនិត្យមើលតំបន់ដូចជាខួរក្បាល ឆ្អឹងខ្នង ជាកន្លែងដែលព័ទ្ធជុំវិញដោយឆ្អឹង។
ក្រៅពីនេះ MRI ថែមទាំងមានសមត្ថភាពវិភាគលម្អិតលក្ខណៈសម្បត្តិ រចនាសម្ព័ន្ធ និងការប្រែប្រួលនៃជាលិកា សរីរាង្គ ដែលជួយវាយតម្លៃស្ថានភាពជំងឺត្រឹមត្រូវ។ ចំណុចនេះសំខាន់យ៉ាងខ្លាំងសម្រាប់ខួរក្បាល និងខួរឆ្អឹងខ្នង ជាកន្លែងដែលត្រូវការព័ត៌មានច្រើនដើម្បីធ្វើការវាយតម្លៃត្រឹមត្រូវ។
ជាទូទៅត្រូវបានបែងចែកដូចខាងក្រោម៖
- ការស្កេន CT ត្រូវបានប្រើសម្រាប់ពិនិត្យសួត សរសៃឈាមធំ សរសៃឈាមបេះដូង ថ្លើម…
- ការស្កេន MRI ត្រូវបានប្រើសម្រាប់ពិនិត្យខួរក្បាល ឆ្អឹងខ្នង…
ឧបករណ៍ស្កេន CT និង MRI កាន់តែទំនើប រូបភាពកាន់តែច្បាស់ ដូច្នេះអាចរកឃើញរោគសញ្ញាដែលតូចបំផុត។
នៅ SQOL Kanazawa យើងប្រើប្រាស់ទាំងម៉ាស៊ីន CT និង MRI ជំនាន់ទំនើបបំផុត។
២. បច្ចេកទេសអានរូបភាព (ការវិនិច្ឆ័យរូបភាព)
ការស្កេន CT និង MRI គ្រាន់តែជាម៉ាស៊ីនថតរូបភាពប៉ុណ្ណោះ។ ទិន្នន័យបន្ទាប់ពីស្កេនត្រូវការមនុស្សអាន និងវិភាគដើម្បីកំណត់ថាមានជំងឺឬអត់។
ប្រសិនបើរំលងជំហាននេះ នោះការស្កេនហាក់បីដូចជាគ្មានន័យនោះទេ។
Sqoal Kanazawa ជាមជ្ឈមណ្ឌលដែលមានជំនាញខាងពិនិត្យសុខភាព មិនមានការព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យនោះទេ ដូច្នេះមិនត្រូវរំខានដោយករណីសង្គ្រោះបន្ទាន់ឡើយ។ ហេតុនេះវេជ្ជបណ្ឌិតអាចផ្តោតអារម្មណ៍ទៅលើបកស្រាយរូបភាពកាំរស្មីអុិច។
រូបភាពត្រូវបានវិភាគដោយក្រុមអ្នកជំនាញដែលមានបទពិសោធន៍ យើងខ្ញុំធានាថាមិនរំលងសូម្បីតែចំណុចដែលតូចបំផុត។
៣. បរិយាកាសបន្ធូរអារម្មណ៍
ភាពតានតឹងគឺជាកត្តាមួយក្នុងចំណោមកត្តាមូលដ្ឋានដែលបណ្តាលឲ្យកើតជំងឺជាច្រើន។
មិនត្រឹមតែបរិយាកាសនៅខាងក្នុងគ្លីនិកប៉ុណ្ណោះទេ សូម្បីតែទីតាំងនៃមណ្ឌលសុខភាពក៏សំខាន់ណាស់ដែរ។
ភាគច្រើនអ្នកដែលទៅពិនិត្យសុខភាពជាប្រចាំជាអ្នកដែលមិនធ្លាប់រកឃើញជំងឺពីមុនមក។ ដូច្នេះហើយ ជាមួយនឹងស្មារតីរបស់មនុស្សម្នាក់ដែលមានសុខភាពល្អ ដោយបានគ្រោងទុកដំណើរកម្សាន្ត ហើយក៏ចង់ឆ្លៀតឳកាសនោះរីករាយនឹងពេលវេលាសម្រាកបន្ធូរអារម្មណ៍ផងដែរ។
SQOL Kanazawa មានទីតាំងនៅក្នុងទីក្រុង Kanazawa ខេត្ត Ishikawa ប្រទេសជប៉ុន។
នេះជាទីក្រុងដែលត្រូវបានគេស្គាល់ថាមានភាពទាក់ទាញបែបប្រពៃណី ដែលត្រូវបានអភិរក្សរហូតមកដល់សព្វថ្ងៃនេះ។ ម្ហូបអាហារនៅទីនេះល្បីដោយសារអាហារសមុទ្រស្រស់ ហើយឥឡូវនេះជារដូវដែលមានក្តាមឆ្ងាញ់បំផុត។
មិនត្រឹមតែប៉ុណ្ណឹង បច្ចុប្បន្ននេះនៅ Ishikawa កំពុងធ្លាក់ព្រិល។ ទេសភាពរដូវរងាដ៏ស្រស់ស្អាត ជាមួយនឹងផ្កាព្រិលធ្លាក់គ្រប់ទីកន្លែង។
ដើម្បីសុខភាពកាន់តែល្អប្រសើរជាងមុន។
ដើម្បីជីវិតដែលកាន់តែមានសុភមង្គលជាងមុន។
យើងខ្ញុំនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីជួយឲ្យអ្នកទាំងអស់គ្នាទទួលបានសុខភាពល្អ និងតែងតែញញឹមជានិច្ចតាមរយៈសេវាកម្មពិនិត្យសុខភាពដែលមានគុណភាពខ្ពស់។
យើងខ្ញុំក៏អាចជួយអ្នកទាំងអស់គ្នាដាក់ពាក្យសុំទិដ្ឋាការផងដែរ។ សូមទាក់ទងមកកាន់យើងខ្ញុំតាមរយៈព័ត៌មានខាងក្រោម៖
Tabikobo Vietnam
