តើអ្វីដែលជនជាតិជប៉ុនខ្លាចជាជាងរញ្ជួយ​ដីទៅទៀត?

តើអ្វីដែលជនជាតិជប៉ុនខ្លាចជាជាងរញ្ជួយ​ដីទៅទៀត?

ជប៉ុនជាប្រទេសដែលតែងតែកើតមានរញ្ជួយដីញឹកញាប់។ ប្រសិនបើរាប់ទាំងរញ្ជួយ​ដីតូចអាចនិយាយ​បាន​ថា នៅ​ប្រទេស​ជប៉ុន​គ្មាន​កន្លែង​ណា​ដែល​មិន​ធ្លាប់​កើត​មាន​រញ្ជួយដី​នោះ​ទេ។

ដោយសារតែរញ្ជួយដីកើតឡើងញឹកញាប់ ដូច្នេះទើបវិធានការណ៍ទប់ស្កាត់ដូចជាលំនៅដ្ឋាន ផ្លូវ​ថ្នល់ និងមធ្យោបាយដឹកជញ្ជូនសុទ្ធតែត្រូវបានត្រៀមយ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត។

ប្រជាជនជប៉ុនស្ទើរតែមិនមានប្រតិកម្មអ្វីចំពោះរញ្ជួយដីបន្តិចបន្តួចនោះទេ។

សូម្បីតែពេលដែលផ្ទះរង្គោះរង្គើក៏ដោយ ពួកគេគ្រាន់តែនិយាយថា៖ “តើផ្ទះកំពុងតែរង្គោះរង្គើ​មែន​​ទេ?”

មានភាពស្ងប់ស្ងាត់រហូតដល់ថ្នាក់ធ្វើឲ្យជនបរទេសមានអារម្មណ៍ភ្ញាក់ផ្អើល។

នៅឆ្នាំ ២០២៥ នៅប្រទេសមីយ៉ាន់ម៉ាកើតមានរញ្ជួយដីខ្លាំង។

មិនត្រឹមតែប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះទេ សូម្បីតែទីក្រុងបាងកក (ប្រទេសថៃ) ក៏កើតមាន​រញ្ជួយដី​ខ្លាំង ហើយ​ស្ថិត​ក្នុង​ស្ថាន​ភាព​វឹក​វរ​ផង​ដែរ។

ទោះជាយ៉ាងណា ជនជាតិជប៉ុនដែលកំពុងមានវត្តមាននៅទីនោះបែរជាមានសភាពស្ងប់ស្ងាត់ទៅ​វិញ។

ត្រូវហើយ សូម្បីតែរញ្ជួយដីក៏មិនអាចធ្វើឲ្យជនជាតិជប៉ុនភ័យខ្លាចនោះដែរ។ ក្លាហានយ៉ាងនេះ ប៉ុន្តែ​មាន​រឿង​មួយ​បែរ​ជា​ធ្វើ​ឲ្យ​ពួក​គេ​រត់​​ភ្លាមៗ​ទៅ​វិញ។

ដែលនោះគឺជា… ភ្លៀង។

ប្រសិនបើអ្នកកំពុងតែនៅខាងក្រៅ ស្រាប់តែមេឃធ្លាក់ភ្លៀងបន្តិច តើអ្នកទាំងអស់គ្នានឹងធ្វើយ៉ាង​ណា?

មនុស្សជាច្រើនប្រហែលជាមិនខ្វល់នោះទេ ហើយបន្តដំណើរទៅមុខទៀត មែនទេ? ព្រោះភ្លៀងធ្លាក់​បន្តិច​បន្តួច​ប៉ុណ្ណោះ។

ប៉ុន្តែប្រជាជនជប៉ុនបែរជាខុសគ្នាទៅវិញ គ្រាន់​តែ​ភ្លៀង​រលឹម​ប៉ុណ្ណោះ ជន​ជាតិ​ជប៉ុន​រត់​ទៅ​​ហើយ ទាំងដែលរញ្ជូយដីកើតឡើងមិនរត់ផង។

ការព្យាករណ៍អាកាសធាតុនៅប្រទេសជប៉ុនមានកម្រិតត្រឹមត្រូវខ្ពស់ ហើយជាទូទៅគឺត្រូវ។ ហើយ​បើ​ទោះបីជាអត្រាមេឃភ្លៀងត្រឹម ០% ក៏ដោយ នៅតែមានមនុស្សជាច្រើនយកឆ័ត្រតាមដាក់ក្នុង​ការ​បូប។

នៅតាមទីក្រុង ក្នុងហាងលក់ទំនិញតែងតែមានលក់ឆ័ត្រប្លាស្ទិកដែលប្រើម្តង។

ហើយគ្រាន់តែមេឃចាប់ផ្តើមរលឹមបន្តិច នោះប្រជាជនជប៉ុននឹងភ័យ​ស្លន់ស្លោរត់ភ្លាមៗ។

ខ្ញុំក៏ជាជនជាតិជប៉ុនដែរ ប៉ុន្តែខ្ញុំ​មិន​ដូច​ជា​ជន​ជាតិ​ជប៉ុន​ដទៃ​ទៀត​ឡើយ ខ្ញុំ​បែរ​ជា​ស្អប់​កាន់ឆ័ត្រ។ ដូច្នេះ​ជា​ទូទៅ​ខ្ញុំ​មិន​ខ្វល់​ពី​ភ្លៀង​នោះ​ទេ ហើយ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត សើម​បន្តិច​ក៏​មិនអីដែរ។

មិនខ្លាចរញ្ជួយដី បែរជាខ្លាចភ្លៀងមែនទេ? ពិតជាគួរឲ្យចាប់អារម្មណ៍ និងធ្វើឲ្យអ្នកដទៃឆ្ងល់ចំពោះ​ប្រទេស​នេះ​ខ្លាំង​ណាស់។

មានសម្មតិកម្មជាច្រើនត្រូវបានលើកឡើង ក្នុងនោះមានអ្នកខ្លះយល់ថា ដោយសារតែជនជាតិជប៉ុនស្លៀកពាក់ស្អាតបាតចេញទៅក្រៅ ដូច្នេះពួកគេច្បាស់ជាមិនចង់ឲ្យសម្លៀកបំពាក់ ឬសក់​សើម​នោះ​ទេ។

ប៉ុន្តែតាមពិតទៅ ខ្ញុំឃើញថា សូម្បីតែអ្នកដែលមិនស្លៀកពាក់ស្អាត ឬសមរម្យក៏ដោយ នៅតែខ្លាច​ភ្លៀង​ដូច​អ្នក​ដទៃ​ទៀត​ដែរ។

បែរជាមានសម្មតិកម្មផ្សេងទៀតបង្ហាញថា ចំណុចនេះដោយសារតែរងឥទ្ធិពលពី anime ។

ក្នុងរឿង anime ជប៉ុន នៅពេលដែលត្រូវទឹកភ្លៀង អត្រាកើតជំងឺផ្តាសាយ ហើយដួលសន្លប់មានកម្រិត​ខ្ពស់។

តាមពិតទៅ មិនមែនមានន័យថាជនជាតិជប៉ុនខ្លាចផ្តាសាយខ្លាំងដូច្នេះនោះទេ ប៉ុន្តែក្នុងរឿង anime មាន​ឈុត​ឆាក​បែប​នេះ ដូច្នេះ​យ៉ាង​ហោច​ណាស់​មនុស្ស​នឹង​ទទួល​រង​ឥទ្ធិពល​នេះ។

ពិតជាចម្លែកណាស់ នៅពេលដែលប្រជាជនជប៉ុនភាគច្រើនមានទំនុកចិត្តលើសមត្ថភាពទប់​ទល់​នឹង​រញ្ជួយដី ប៉ុន្តែ​បែរ​ជា​ខ្លាច​ភ្លៀង។

ចុះអ្នកទាំងអស់គ្នាវិញ?

រវាងភ្លៀង និងរញ្ជួយដី តើមួយណាធ្វើឲ្យអ្នកទាំងអស់គ្នាខ្លាចជាង?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: