ប្រាសាទនៅលើភ្នំ Hiei និងលទ្ធផលត្រូវអណ្តាតភ្លើងលេបត្របាក់

ប្រាសាទនៅលើភ្នំ Hiei និងលទ្ធផលត្រូវអណ្តាតភ្លើងលេបត្របាក់។

រឿងនេះកើតឡើងប្រហែលនៅសតវត្សទី ១៥-១៦ នៅលើភ្នំ Hiei ដែលមានទីតាំងស្ថិតនៅចន្លោះទីក្រុង Kyoto និង​ខេត្ត Shiga ។ នៅ​ទី​នោះ​ មាន​វត្ត​ប្រាសាទ​មួយ​មាន​ឈ្មោះ​ថា Enryaku-ji ។

ហើយបន្ទាប់មក ប្រវត្តិសាស្ត្ររបស់វាបានបញ្ចប់ក្រោមសមុទ្រភ្លើង ក្នុងដៃរបស់ Oda Nobunaga – ដែល​ជា​សាមូរ៉ៃ​ដ៏​ល្បី​ម្នាក់​នៅ​សម័យ​នោះ។

ដើមឡើយប្រទេសជប៉ុនកម្រកើតមានសង្គ្រាមសាសនាខ្លាំងណាស់។

ដូច្នេះហើយ តើហេតុអ្វីបានជាប្រាសាទត្រូវភ្លើងឆេះបំផ្លាញទាំងស្រុងយ៉ាងនេះ?

ដំបូងឡើយ ប្រាសាទ Enryaku-ji គ្រាន់តែជាវត្តធម្មតាមួយដូចជាវត្តដទៃទៀតប៉ុណ្ណោះ។

នៅសម័យនោះ វត្តអារាមមិនត្រឹមតែជាកន្លែងគោរពបូជាប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីស្រដៀង​គ្នា​ទៅ​នឹង​រដ្ឋាភិបាល​មូល​ដ្ឋាន​ផង​ដែរ។

ប្រជាជន​ចុះ​ឈ្មោះសំបុត្រ​កំណើត​នៅ​វត្ត ទៅវត្តដើម្បីទទួលបានដំបូន្មាននៅពេលដែលជួបបញ្ហា ហើយក្រោយពេលស្លាប់ក៏ត្រូវបាន​បញ្ចុះ​នៅ​ក្នុង​ទីបញ្ចុះ​សព​របស់​វត្ត​ផង​ដែរ។

វត្តអារាមជាច្រើនថែមទាំងបើក terakoya – ដែលជាថ្នាក់បង្រៀនដំបូងសម្រាប់កុមារ។

ដោយពឹងទៅលើប្រព័ន្ធនេះ ឈានចូលសម័យ Edo ប្រជាជនជប៉ុនប្រហែល ៦០% ចេះអានអក្សរ ដែល​ជា​អត្រាខ្ពស់បំផុតបើប្រៀបធៀបទៅនឹងពិភពលោកនាសម័យនោះ។

គ្រប់យ៉ាងហាក់បីដូចជាដំណើរការ​ទៅ​ដោយ​រលូន​ប្រសិន​បើ Enryaku-ji មិនងាកចេញពីតួនាទីរបស់​ខ្លួន។

វត្តដំណើរការទៅបានដោយផ្អែកលើប្រាក់បរិច្ចាគរបស់ប្រជាជន។ ប៉ុន្តែ Enryaku-ji បែរជាកំណត់​ចំនួនទឹកប្រាក់បរិច្ចាគកាន់តែខ្ពស់ទៅៗ រហូតដល់ថ្នាក់ស្ទើរតែជាការបង្ខិតបង្ខំ។

ដូច្នេះពួកគេបានប្រមូលប្រាក់ ហើយនៅពេលដែលទម្លាប់នឹងចំនួន​ទឹក​ប្រាក់​នោះ ពួក​គេ​​មិន​​អាច​​​ឈប់​​​បាន​​​ឡើយ។

វត្ត Enryaku-ji បានយកប្រាក់ទៅទិញដីនៅគ្រប់ទីកន្លែង បង្កើតកន្លែងត្រួតពិនិត្យនៅតាមផ្លូវដែលសំខាន់ៗ ប្រមូលប្រាក់ធ្វើដំណើរទៅមក ប្រាក់កាន់តែច្រើនឡើង។

មិនយូរប៉ុន្មាន ពួកគេថែមទាំងបានបង្កើតកងកម្លាំងប្រដាប់អាវុធផ្ទាល់ខ្លួន ដោយមានព្រះសង្ឃ​ដែល​ស្រដៀង​ទៅ​នឹង​ក្រុម​កង​ទ័ព។

មិនត្រឹមតែប៉ុណ្ណឹង វត្ត Enryaku-ji បានបញ្ជូនព្រះសង្ឃទៅគ្រប់ទីកន្លែងនៅ​ទូទាំងប្រទេសជប៉ុន ដើម្បី​ឲ្យ​ខ្ចី​ប្រាក់​ក្នុង​អត្រា​ការ​ប្រាក់​ខ្ពស់។

អ្នកដែលមិនព្រមសងបំណុល នឹងមាន “កងទ័ព” ទៅដល់ផ្ទះដើម្បីទារបំណុល។ មិនថាប្រជាជន​ធម្មតា ឬ​អភិជន​នោះ​ទេ មិន​អាច​លើក​លែង​ឲ្យ​នរណ​ម្នាក់​ឡើយ។

អ្វីដែលពួកគេបានធ្វើនៅពេលនោះ មិនខុសអ្វីពីក្រុមសង្គមងងឹតដែលប្រើកេរ្តិ៍សាសនាសម្រាប់​បិទ​បាំង​នោះ​ទេ។

តាមរយៈ​ប្រាក់ និងកម្លាំងបាយ វត្ត Enryaku-ji ថែមទាំង​ដាក់សម្ពាធ​ទៅលើ​ទីក្រុង Kyoto ដោយ​​ជ្រៀត​​ជ្រែក​​យ៉ាង​​ជ្រៅ​​ទៅ​ក្នុង​​រដ្ឋាភិបាល​​កណ្តាល។

គេនិយាយថា មិនត្រឹមតែវណ្ណៈអភិជនប៉ុណ្ណោះទេ សូម្បីតែព្រះចៅអធិរាជផ្ទាល់ក៏មិនអាចប្រឆាំងនឹង​ពួក​គេ​ដោយ​បើក​ចំហរ​នោះ​ដែរ។

គ្រាន់តែជាវត្តមួយប៉ុណ្ណោះ ប៉ុន្តែអំណាចបែរជាលើសពីអំណោចរបស់រាជការទៅទៀត។

បញ្ហាធំបំផុតបានកើតឡើងនៅពេលដែល Nichiren-shu ដែលជានិកាយព្រះពុទ្ធសាសនាថ្មីចាប់ផ្តើមរីកផ្សព្វផ្សាយ។ គោលលទ្ធិរបស់ពួកគេសាមញ្ញណាស់៖ គ្រាន់តែសូត្រគម្ពីរព្រះពុទ្ធសាសនា មនុស្ស​គ្រប់​គ្នា​នឹង​ទទួល​បាន​ការ​ជួយ​សង្គ្រោះ។

សម្រាប់ប្រជាជនធម្មតា នោះជាក្តីសង្ឃឹម។ ប៉ុន្តែ​សម្រាប់​វត្ត Enryaku-ji នោះជាការគំរាមកំហែង​ដោយ​ផ្ទាល់​​ដល់​ផល​ប្រយោជន៍​របស់​ពួក​គេ។

លទ្ធផលគឺព្រះសង្ឃប្រដាប់អាវុធនៅលើភ្នំ Hiei បានវាយប្រហារវត្ត Nichiren និងលំនៅឋានផ្ទាល់ខ្លួន​របស់​ព្រះ​សង្ឃ។

ក្នុងហេតុការណ៍មួយ អគ្គីភ័យបានឆាបឆេះ និងដុតបំផ្លាញជាងមួយភាគបីទីក្រុង Kyoto ។

ចាប់តាំងពីពេលនោះមក ពួកគេលែងជាអង្គភាពសាសនាទៀតហើយ ប៉ុន្តែបានក្លាយទៅជាកងកម្លាំង​ដែល​សាប​ព្រោះ​ភាព​ភ័យ​ខ្លាច។

ក្នុងព្រះពុទ្ធសាសនា តណ្ហាត្រូវបាន​ហាម​ឃាត់​ដាច់​ខាត​ចំពោះ​ព្រះ​សង្ឃ​ដែល​បួស។ ទោះ​ជា​យ៉ាង​ណា ប្រសិន​បើ​មើល​ឃើញ​ស្ត្រីណាម្នាក់ដែល​​ពួក​​គេ​​ចូល​​ចិត្ត ព្រះ​សង្ឃ​នៅ​លើ​ភ្នំ Hiei នឹង​ចាប់​នាងដោយ​បើកជំហរ​ដើម្បី​យក​ទៅ​ធ្វើ​ជា​ប្រពន្ធ ហើយអ្នកខ្លះថែមទាំងមានភរិយាបីបួននាក់ទៀត​ផង។

កម្រិតព្រំដែនសីលធម៌ស្ទើរតែត្រូវបានលុបចោលទាំងស្រុង។

នៅទីបំផុត Enryaku-ji លែងនាំមកនូវផលប្រយោជន៍សម្រាប់នរណាម្នាក់ទៀតហើយ។

ហើយបន្ទាប់មក Oda Nobunaga បានចាត់វិធានការ។

ភ្នំ Hiei ត្រូវលេបត្របាក់ដោយអណ្តាតភ្លើង។

កងកម្លាំងដែលធ្លាប់ធ្វើឲ្យទីក្រុង Kyoto ភ័យខ្លាចបានដួលរលំទាំងស្រុង។

នោះជាលទ្ធផលរបស់អ្នកដែលលោភលន់ បំភ្លេចតួនាទីរបស់ខ្លួន ដើរតាមទ្រព្យសម្បត្តិ និងអំណាច បង្ក​គ្រោះ​ថ្នាក់​ដល់​សង្គម។

មិនថាតាំងពីអតីតកាល ឬបច្ចុប្បន្នកាលនោះទេ។ ប្រាក់ កិត្តិនាម និងអំណាចអាចនឹងធ្វើឲ្យមនុស្ស​ដើរ​ខុស​ផ្លូវ។

ដូច្នេះមុននឹងធ្វើអ្វីមួយ សូម​ពិចារណា​ថា​តើ​យើង​កំពុង​ជ្រើស​រើស​ផ្លូវ និង​ទិស​ដៅ​ដែល​ត្រឹម​ត្រូវដែរ​ទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: