ស្ថានភាពតានតឹងរវាងប្រទេសជប៉ុន និងចិន
ស្ថានភាពតានតឹងរវាងប្រទេសជប៉ុន និងចិន។
បច្ចុប្បន្ននេះ អាចនិយាយបានថា ទំនាក់ទំនងរវាងប្រទេសជប៉ុន និងចិនកំពុងតែអាក្រក់ទៅៗ។ តើមូលហេតុអ្វីដែលបណ្តាលឲ្យកើតមានស្ថានភាពតានតឹងរវាងប្រទេសទាំងពីរ? ហើយស្ថានភាពបច្ចុប្បន្នកំពុងតែតានតឹងដល់កម្រិតណា? ចូរយើងតាមដានខ្លឹមសារអត្តបទខាងក្រោមទាំងអស់គ្នា។
បញ្ហាទាំងអស់បានចាប់ផ្តើមជាមួយនឹងការពិភាក្សានៅក្នុងសភាជប៉ុន។ ដើមឡើយ នេះជាកិច្ចប្រជុំមួយដែលពិភាក្សាអំពីថវិកា ប៉ុន្តែបែរជាមានសំណួរមួយដែលមិនទាក់ទងនឹងថវិកាត្រូវបានលើកឡើងដោយភាគីចិនថា៖
- “ប្រសិនបើចិនវាយប្រហារតៃវ៉ាន់ តើជប៉ុននឹងធ្វើអ្វី?”
ឆ្លើយតបទៅនឹងសំណួរនេះ លោកស្រី Takaichi Sanae ដែលជានាយករដ្ឋមន្ត្រីស្រីដំបូងគេរបស់ជប៉ុន បានឆ្លើយយ៉ាងប្រុងប្រយ័ត្នថា៖
- “អាស្រ័យលើស្ថានភាពជាក់ស្តែងនីមួយៗ ការឆ្លើយតបនឹងខុសគ្នា ប៉ុន្តែក្នុងករណីមួយចំនួន ប្រទេសជប៉ុនអាចប្រឈមមុខនឹងគ្រោះថ្នាក់។”
ប្រសិនបើប្រទេសជប៉ុនធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ ដែលមានន័យថាកងកម្លាំងស្វ័យការពារជប៉ុនអាចនឹងត្រូវដាក់ពង្រាយកងទ័ពដើម្បីការពារប្រទេស។
ចំពោះសេចក្តីថ្លែងការណ៍នេះ ភាគីប្រទេសចិនមានប្រតិកម្មយ៉ាងខ្លាំង។ ប្រទេសចិនបានទាមទារឲ្យជប៉ុនសុំទោស និងបញ្ជាក់ឡើងវិញ ប៉ុន្តែប្រទេសជប៉ុនមិនបានឆ្លើយតបឡើយ។
បន្ទាប់មក ភាគីប្រទេសចិនបន្តបង្កើនភាពតានតឹង។ ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុង Osaka បានប្រកាសនៅលើបណ្តាញសង្គមថា៖
- “ក្បាលរត់ចូលដោយខ្លួនឯងមានតែកាត់ប៉ុណ្ណោះ។”
ប្រយោគនេះអាចនឹងយល់បានថាជាការគំរាមកំហែងធ្វើឃាតនាយករដ្ឋមន្ត្រីជប៉ុន។
មិនត្រឹមតែប៉ុណ្ណឹង រដ្ឋាភិបាលចិនថែមទាំងបានណែនាំឲ្យប្រជាជនកាត់បន្ថយការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដែលបណ្តាលឲ្យជើងហោះហើរជាបន្តបន្ទាប់រវាងប្រទេសទាំងពីរត្រូវលុបចោល។
ហាក់បីដូចជាពួកគេកំពុងព្យាយាមបង្កការខូចខាតដល់ប្រទេសជប៉ុន ប៉ុន្តែជាក់ស្តែងបែរជាមិនមានប្រសិទ្ធភាពដូចដែលពួកគេគិតនោះទេ។
មូលហេតុដោយសារតែនៅពេលដែលជនជាតិចិនទៅកាន់ប្រទេសជប៉ុន ពួកគេតែងតែប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ចិន ជួលមគ្គុទ្ទេសក៍ទេសចរណ៍ចិននៅប្រទេសជប៉ុន ស្នាក់នៅសណ្ឋាគារចិន និងទិញទំនិញនៅតាមហាងដែលគ្រប់គ្រងដោយជនជាតិចិន។
នៅទីបំផុត ភាគីប្រទេសចិន និងប្រជាជនចិនដែលរស់នៅក្នុងប្រទេសជប៉ុនទើបជាអ្នកដែលជួបនឹងបញ្ហាច្រើនបំផុត។
បន្ទាប់មកទៀត ប្រទេសចិនបានប្រើប្រាស់បញ្ហាវិទ្យុសកម្មជាលេសដើម្បីហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុន។ ប៉ុន្តែវិធានការនេះក៏មិនសូវជាមានប្រសិទ្ធភាពនោះដែរ។
ដោយសារតែបន្ទាប់ពីគ្រោះថ្នាក់រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ពីមុន ប្រទេសចិនធ្លាប់មានប្រតិកម្មយ៉ាងខ្លាំង ហើយបដិសេធការនាំចូល ដែលបណ្តាលឲ្យជប៉ុនជម្រុញការនាំចេញទៅកាន់សហរដ្ឋអាមេរិក វៀតណាម និងតំបន់ជាច្រើនទៀត។ ដូច្នេះហើយ ការហាមឃាត់នេះស្ទើរតែមិនមានផលប៉ះពាល់នោះទេ។
ក្រោយមក ប្រទេសចិននៅតែបន្តដាក់ចេញវិធានការថ្មី ពោលគឺបញ្ឈប់ការសម្តែងទាំងអស់របស់តារាជប៉ុននៅក្នុងប្រទេសចិន។
ទោះជាយ៉ាងណា សកម្មភាពនេះបែរជាបណ្តាលឲ្យកើតមានប្រតិកម្មផ្ទុយមកវិញ ហើយការរិះគន់បានចាប់ផ្តើមលេចឡើងពីប្រជាជននៅក្នុងប្រទេស។
តារាចម្រៀងស្រីជនជាតិជប៉ុន Hamasaki Ayumi ត្រូវបានស្នើឲ្យលុបចោលការសម្តែងមុនមួយថ្ងៃប៉ុណ្ណោះ។ ទោះជាយ៉ាងណា ព្រោះតែចង់អរគុណចំពោះក្រុមរៀបចំនៅប្រទេសជប៉ុន និងចិន នាងបានសម្រេចចិត្តសម្តែងដោយគ្មានទស្សនិកជន ហើយបន្ទាប់មកត្រឡប់ទៅប្រទេសជប៉ុនវិញ។
សកម្មភាពរបស់នាងទទួលបានការសរសើរជាច្រើន។
នៅពេលនោះ បណ្តាប្រទេសផ្សេងទៀតក៏ចាប់ផ្តើមលើកឡើងផងដែរ។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថានឹងទម្លាក់គ្រាប់បែកទៅលើទីក្រុងប៉េកាំង ប្រសិនបើចិនវាយប្រហារប្រទេសជប៉ុន។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសជប៉ុនក៏បានសង្កត់ធ្ងន់ផងដែរថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តការពារប្រទេសជប៉ុន។
ប្រឈមនឹងការហាមឃាត់នាំចូលរបស់ប្រទេសចិន រដ្ឋាភិបាលតៃវ៉ាន់បានចែករំលែករូបថតមុខម្ហូបស៊ូស៊ីជប៉ុននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយសរសេរថា៖
- “ប្រសិនបើចិនធ្វើដូច្នេះ ចូរយើងទាំងអស់គ្នាទៅកាន់ប្រទេសជប៉ុន ហើយបរិភោគអាហារសមុទ្ររបស់ជប៉ុនឲ្យបានច្រើន!”
កាលពីមុន នៅពេលដែលប្រទេសចិនស្រាប់តែហាមឃាត់ការនាំចូលម្នាស់តៃវ៉ាន់ ជប៉ុនជាប្រទេសដែលបានទិញយ៉ាងច្រើនដើម្បីគាំទ្រ ហើយនេះជាវិធីសាស្រ្តដែលពួកគេតបស្នងគុណទាំងនោះ។
ទន្ទឹមនឹងនោះ ប្រទេសចិនមិនអាចបញ្ជាក់ពីសេចក្តីថ្លែងការណ៍របស់ខ្លួនឡើយ។
ជាដំបូង ពួកគេបានទាក់ទងទៅកាន់សហរដ្ឋអាមេរិក ប៉ុន្តែស្ថានភាពមិនផ្លាស់ប្តូរនោះទេ។
នៅពេលដែលទាក់ទងទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេស ភាគីអង់គ្លេសបានឆ្លើយតបថានឹងស្តាប់ ប៉ុន្តែមិនអាចយល់ស្របនឹងគោលនយោបាយដែលប្រទេសចិនបានដាក់ចេញនោះទេ។
នៅលើបណ្តាញសង្គម ប្រទេសចិននៅតែបន្តបង្ហោះខ្លឹមសាររិះគន់ប្រទេសជប៉ុន។ ជាការឆ្លើយតប ជប៉ុនបានប្រកាសផ្អាកការទិញមូលបត្ររដ្ឋាភិបាលចិនដោយគ្មានកំណត់ ដែលខ្លួនបានទិញក្នុងបរិមាណច្រើនជារៀងរាល់ឆ្នាំ។
អ្នកប្រើប្រាសអុីនធឺណេតនៅជប៉ុនថែមទាំងបានកែរូបភាព និងអត្តបទវាយប្រហាររបស់ចិនទៅជាខ្លឹមសារបែបកំប្លែង ហើយចែករំលែកលើបណ្តាញសង្គមផងដែរ។
ប្រទេសចិនបានទាមទារឲ្យជប៉ុនបញ្ឈប់សកម្មភាពទាំងនេះ ប៉ុន្តែប្រទេសជប៉ុនបានបដិសេធដោយផ្អែកលើហេតុផលថា ពលរដ្ឋជប៉ុនមានសេរីភាពក្នុងការបញ្ចេញមតិ។
ហាក់បីដូចជាប្រទេសចិនកំពុងធ្លាក់ក្នុងស្ថានភាពកាន់តែមិនអំណោយផល។ តើស្ថានការណ៍បន្ទាប់នឹងទៅជាយ៉ាងណា?
ច្បាប់របស់រដ្ឋាភិបាលជប៉ុនមិនអនុញ្ញាតឲ្យជប៉ុនចាប់ផ្តើមសង្គ្រាមនោះទេ ហើយបច្ចុប្បន្នប្រទេសនេះក៏មិនមានបំណងធ្វើសង្គ្រាមនោះដែរ។
យើងគ្រាន់តែអាចសង្ឃឹមថា ប្រទេសចិននឹងមិនធ្វើសកម្មភាពដោយមិនគិតទុកមុន ហើយបន្តតាមដានស្ថានការណ៍នៅពេលខាងមុខ។
Abe Kengo
