តើលោកអ្នក​កំពុង​តែ​​ស្វែង​រក​​កន្លែង​ពិនិត្យ​សុខ​ភាព​ដែល​ត្រឹម​ត្រូវ​មែន​ដែរ​ទេ?

តើលោកអ្នកកំពុងតែ​ស្វែង​រក​កន្លែងពិនិត្យសុខភាពដែលត្រឹមត្រូវមែនដែរទេ?

ទោះបីជាជឿជាក់ថា រាងកាយរបស់ខ្លួនមានសុខភាពល្អប៉ុណ្ណាក៏ដោយ ប៉ុន្តែតាមពិតទៅ នៅពេលដែលឈានចូលអាយុ ៣០ ឆ្នាំ គ្រប់គ្នានឹងចាប់ផ្តើមមានការផ្លាស់ប្តូរក្នុងរាងកាយ ដែលសូម្បី​តែ​ខ្លួន​​ឯង​​ក៏​​មិន​​ដឹង​​នោះ​​ដែរ។

យើងគិតថា ខ្លួនមានសុខភាពល្អ ប៉ុន្តែចំណុចនោះមិនមានន័យថារាងកាយមិនមានបញ្ហានោះទេ។ តាម​ពិត​ទៅ រាង​កាយ​របស់​យើង​នៅ​តែ​មាន​ការផ្លាស់ប្តូរយ៉ាងស្ងៀមស្ងាត់ទៅតាមពេលវេលា។

មធ្យោបាយដែលមានប្រសិទ្ធភាពបំផុតដើម្បីការពារសុខភាពរបស់ខ្លួន គឺត្រូវពិនិត្យសុខភាពជាប្រចាំ ដើម្បី​រក​មើល​ជំងឺ​បើ​សិន​ជា​មាន និង​ព្យាបាល​ឲ្យ​ទាន់​ពេល​វេលា។

សូម្បីតែជំងឺមហារីក ជាជំងឺដែលធ្លាប់ត្រូវបានគេគិតថាមិនអាចព្យាបាលបាន ឥឡូវនេះ ក៏អាចព្យាបាលបានដែរ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​ទាន់​ពេល​វេលា។

បញ្ហាត្រង់ថា ជំងឺមហារីកច្រើនតែពិបាករកឃើញណាស់នៅដំណាក់កាលដំបូង។

ប្រហែលជាមនុស្សជាច្រើននឹងគិតថា ការពិនិត្យសុខភាពនៅកន្លែងណាក៏ដូចគ្នាដែរ ប៉ុន្តែជាក់ស្តែង មិន​មែន​ដូច្នេះ​នោះ​ទេ។

ការប្រែប្រួលបន្តិចបន្តួចក្នុងរាងកាយពិបាករកឃើញណាស់។ ដើម្បីពិនិត្យរកមើលជំងឺ ត្រូវមានជំនួយពីឧបករណ៍ទំនើបៗ អ្នកបច្ចេកទេស វេជ្ជបណ្ឌិតដែលមានជំនាញខ្ពស់ និង​មិន​មើល​រំលងចំណុច​​លម្អិត​​ណា​​មួយ​​នោះ​​ឡើយ។

និយាយពីចំណុចទាំងនេះ ប្រទេសជប៉ុនមានឧបករណ៍វេជ្ជសាស្ត្រទំនើបឈានមុខគេនៅលើពិភព​លោក និងក្រុមអ្នកជំនាញដ៏ប្រុងប្រយ័ត្នបំផុត ដែលល្បីថាមានសមត្ថភាពរកឃើញភាពមិនប្រក្រតីតូច​បំផុត​ក្នុង​រាង​កាយ។

ប្រសិនបើអ្នកកំពុងតែមើលស្រាលបញ្ហាពិនិត្យសុខភាព ឬគ្រាន់តែពិនិត្យឲ្យតែមាន ដូច្នេះអ្នកទាំងអស់គ្នាគួរតែពិចារណាឡើងវិញ។ ពីព្រោះអនាគតគ្រួសារ ភាពជោគជ័យក្នុងការងារ និងអ្វីគ្រប់យ៉ាងដែលអ្នកឲ្យតម្លៃសុទ្ធតែអាស្រ័យលើសុខភាពរបស់អ្នក។ ប្រសិនបើមិនមានសុខភាព មានន័យថាអ្នកអាចនឹងបាត់បង់គ្រប់យ៉ាង។ ខណៈពេលដែលយើងគ្រាន់តែពិនិត្យសុខភាពទូទៅម្តងក្នុងមួយឆ្នាំ ដែលអាចជួយឲ្យយើងមានអារម្មណ៍ទុកចិត្តរីករាយនឹងជីវិត ការងារ និងចំណាយពេលសម្រាប់ក្រុមគ្រួសារ។

យើងខ្ញុំ គ្លីនិក SQOL KANAZAWA ជឿជាក់ថា យើងខ្ញុំជាគ្លីនិកដែលមានជំនាញក្នុងការពិនិត្យសុខភាព ជាមួយនឹងឧបករណ៍ទំនើបៗ និងក្រុមវេជ្ជបណ្ឌិតឈានមុខគេ។ ដោយមានជំនាញរបស់អ្នកជំនាញ យើងខ្ញុំអាច​ធ្វើ​តេស្ត​ឯកទេស​យ៉ាង​យក​ចិត្តទុក និង​មាន​ប្រសិទ្ធភាព​ខ្ពស់បំផុត។

យើងខ្ញុំសូមណែនាំឧបករណ៍មួយក្នុងចំណោមឧបករណ៍ទំនើបដែលកំពុងត្រូវបានប្រើប្រាស់នៅគ្លីនិក។ គឺម៉ាស៊ីនអ៊ុលត្រាសោន FUJIFILM ARIETTA650 DeepInsight SE ។

ដូចដែលអ្នកបានដឹងហើយថា អ៊ុលត្រាសោន គឺជាវិធីសាស្ត្រដែលប្រើរលកសំឡេងដើម្បីថតរូបភាពនៅខាងក្នុងរាងកាយ។ ហើយម៉ាស៊ីនអ៊ុលត្រាសោននេះ ទោះបីជាស្ថិតនៅក្នុងម៉ាសុីនតូចក៏ដោយ ប៉ុន្តែត្រូវបានរួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យាអ៊ុលត្រាសោនទំនើបបំផុតរបស់ជប៉ុន។

ចូរយើងទាំងអស់គ្នាក្រឡេកមកមើលរូបភាពអ៊ុលត្រាសោនខាងក្រោម៖

ទោះបីជាយើងមិនចេះមើលរូបភាពអ៊ុលត្រាសោនក៏ដោយ ក៏មិនពិបាកនឹងកត់សម្គាល់ពីគុណភាព​​របស់​​រូប​ថត និង​ចំណុច​លម្អិត​ផង​ដែរ។

ឧបករណ៍នេះអាចបង្ហាញភាពមិនប្រក្រតីយ៉ាងច្បាស់ដែលម៉ាស៊ីនចាស់មិនអាចរកឃើញ។ គុណភាពរបស់រូបភាពច្បាស់រហូតដល់ថ្នាក់ដូចជាយើងកំពុងសម្លឹងមើលរាងកាយដោយផ្ទាល់ ដោយមិនមែនតាមរយៈម៉ាស៊ីននោះទេ។

អ៊ុលត្រាសោនត្រូវបានធ្វើឡើងនៅលើផ្ទៃស្បែក មិនឈឺចាប់ មិនធ្វើឲ្យពិបាកទ្រាំ ឬសម្ពាធណា​មួយ​លើ​រាង​កាយ​ឡើយ។ ទោះជាយ៉ាងណា ឧបករណ៍នេះនៅតែអាចរកឃើញកោសិកាមហារីកថ្លើម ដុំសាច់នៅក្នុងរាងកាយ គ្រួសក្នុងថង់ទឹកប្រមាត់ ដុំពក ភាពមិនប្រក្រតីនៅក្នុងក្រពះ លំពែង ស្បូន… និងការប្រែប្រួលតូចៗជាច្រើនទៀត។

ហើយសំខាន់ជាងនេះទៅទៀត នៅទីនេះ រូបភាពអ៊ុលត្រាសោនទាំងនេះត្រូវបានអាន និងវិភាគដោយអ្នកបច្ចេកទេស និងវេជ្ជបណ្ឌិតជប៉ុនដែលមានបទពិសោធន៍ ល្បីឈ្មោះ ដោយមិនមើលរំលង​ចំណុច​លម្អិត​ណា​មួយ​ឡើយ។

SQOL KANAZAWA ស្ថិតនៅទីក្រុង Kanazawa ខេត្ត Ishikawa ។

ប្រសិនបើអ្នកកំពុងតែស្ទាក់ស្ទើរព្រោះគិតថា នេះជាកន្លែងដែលនៅឆ្ងាយ ដូច្នេះយើងខ្ញុំសូមណែ​នាំ​ឲ្យ​អ្នក​គួរ​តែ​ពិចារណា​ឡើង​វិញ។

ដោយសារតែ Kanazawa ត្រូវបានចាត់ទុកជាទីក្រុងដ៏ស្រស់ស្អាតបំផុត ជាមួយនឹងសម្រស់ប្រពៃណី​​​ជប៉ុន​​តាំង​​ពី​​សម័យ​​បុរាណ។ ជាកន្លែងដែលមានដងផ្លូវបុរាណស្រស់ស្អាត ម្ហូបល្បីៗ ជាពិសេសអាហារសមុទ្រស្រស់ៗដែលចាប់បានពីសមុទ្រជប៉ុន។ ក្រៅ​ពី​នេះ ឥឡូវ​នេះ​ជា​រដូវក្តាមយក្ស ដែល​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត។

ពិតជាល្អខ្លាំងណាស់ ប្រសិនបើអាចរួមបញ្ចូលដំណើរកម្សាន្តជាមួយមនុស្សជាទីស្រលាញ់ និងការពិនិត្យសុខភាពរាងកាយទាំងមូល។ ជាកន្លែងដែលរក្សាបាននូវសម្រស់ប្រពៃណីបុរាណ។

SQOL KANAZAWA

https://sqol.or.jp/

ផ្តល់ជំនួយសម្រាប់ការកក់ដំណើរកម្សាន្ត និងផែនការធ្វើដំណើរដោយ TABIKOBO VIETNAM ។

សូមទំនាក់ទំនងមកកាន់យើងខ្ញុំ ដើម្បីទទួលបានការពិគ្រោះយោបល់យ៉ាងងាយស្រួល និងឆាប់រហ័ស។

https://vn.tabikobo.com/vi/

សូមអរគុណ។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: