ស្វែងយល់អំពី “ភាសាតាមតំបន់” នៅជប៉ុន

ស្វែងយល់អំពី “ភាសាតាមតំបន់” នៅជប៉ុន។

សួស្តីប្រិយមិត្តអ្នកអានដែលបាន និងកំពុងរៀនភាសាជប៉ុន ហើយ​កំពុងតាមដានខ្លឹមសារអត្តបទ​ខាង​ក្រោម។

ប្រហែលជា​ក្នុង​ចំណោម​ប្រិយ​មិត្ត​ទាំង​អស់​គ្នា នៅតែមានអ្នកខ្លះមានភាពជឿជាក់ចំពោះសមត្ថភាព​និយាយ​ភាសា​ជប៉ុន​របស់​​ខ្លួន។ ប៉ុន្តែនៅថ្ងៃនេះ ខ្ញុំសុំវាយបំបែកភាពជឿជាក់ទាំងនោះ។

ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយថា “ភាសាតាមតំបន់” គឺ​ជា​បម្រែ​បម្រួល​នៃ​ភាសា​ដែល​ប្រើក្នុងតំបន់ភូមិសាស្ត្រ ឬដោយក្រុមមនុស្សជាក់លាក់ណាមួយ។ ដោយ​រួម​បញ្ចូលទាំងលក្ខណៈពិសេសនៃវាក្យសព្ទ វេយ្យាករណ៍ និងការបញ្ចេញសំឡេង ដែលអាចខុស​ពីភាសាស្តង់ដារ ឬភាសាតាមតំបន់ផ្សេងទៀត។

ប្រសិនបើនៅប្រទេសកម្ពុជាមានភាសាតាមតំបន់ ចំណែកឯនៅ​ជប៉ុន​ក៏​មាន​ដែរ។

ភាសាជប៉ុនក៏មានភាសាតាមតំបន់ផងដែរ ថែមទាំង​មាន​លក្ខណៈ​ចម្រុះ​ច្រើន។ រហូតដល់ថ្នាក់អាច​នឹង​ធ្វើ​ឲ្យ​ប្រិយ​មិត្ត​ទាំងអស់គ្នាមានអារម្មណ៍​ស្រឡាំង​​កាំង និង​ចម្លែក​ទាំង​ដែល​ខ្លួនធ្លាប់​រៀន​ភាសា​ជប៉ុន​យូរ​មក​ហើយ​ក៏​ដោយ។

ជាដំបូង ចូរយើងក្រឡេកមកមើលភាសាតាមតំបន់ Tsugaru នៅខេត្ត Aomori (ភាគ​ខាងជើង​ប្រទេស​​ជប៉ុន) តាម​​​តំណ​​​ខាង​​ក្រោម៖

https://www.youtube.com/watch?v=gP3pE35DorQ

ខ្ញុំជាជនជាតិជប៉ុន ប៉ុន្តែខ្ញុំមិនយល់សូម្បីតែមួយពាក្យ…

គេថែមទាំងនិយាយថា សំឡេង​នៃភាសាតាមតំបន់ Tsugaru ស្តាប់ទៅ​ដូច​ជា​ភាសា​បារាំង។ ប្រិយមិត្តដែលចេះភាសាបារាំង សូម​បញ្ជាក់​ប្រាប់​ខ្ញុំ​ខាង​ក្រោម​ផង។

សូមកុំភ្លេចចែករំលែកមតិយោបល់របស់អ្នកទាំងអស់គ្នាខាងក្រោម។

បន្ទាប់មកទៀត នៅភាគខាងត្បូង ចូរយើងស្តាប់ភាសាតាមតំបន់របស់ Okinawa គឺ Uchinaguchi ៖

https://www.youtube.com/watch?v=CXDrBPwKArY

ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់។

ទោះបីជាបានមើលចំណងជើងហើយក៏ដោយ ប៉ុន្តែស្ទើរតែមិនយល់អ្វីទាំងអស់។

មិនត្រឹមតែសំឡេងខុសគ្នាប៉ុណ្ណោះទេ ស្ទើរតែក្លាយជាភាសាផ្សេងទាំងស្រុង។

ប៉ុន្តែប្រិយមិត្តមិនចាំបាច់បារម្ភពេកទេ ព្រោះសូម្បីតែជនជាតិជប៉ុនដូចជាខ្ញុំក៏មិនយល់ ដូច្នេះ​ជន​​បរទេស​​មិន​​យល់​ក៏​ជា​រឿង​ធម្មតា​​ដែរ។

ស្រុកកំណើតរបស់ឪពុកខ្ញុំនៅ Iwate ហើយជីដូនរបស់ខ្ញុំនិយាយ​ភាសា​តាម​តំបន់ធ្ងន់​ខ្លាំងណាស់។ ប្រសិន​បើ​មិនមានឪពុកខ្ញុំបកប្រែ ខ្ញុំមិនអាចនិយាយជាមួយគាត់បានឡើយ។

ហើយក្រោយមកជីដូនរបស់ខ្ញុំបានចែកឋានមុនពេលដែលខ្ញុំយល់ពាក្យទាំងនោះ។

ភាសាតាមតំបន់ទាំងនេះនៅតែត្រូវបានមនុស្សចាស់ប្រើច្រើន រហូតដល់ថ្នាក់មនុស្សមួយចំនួនមិន​អាចនិយាយភាសាជប៉ុនស្តង់ដារបាន។ ទោះបីជាអាចយល់ភាសាជប៉ុនស្តង់ដារក៏ដោយ ប៉ុន្តែពួក​គេ​មិន​អាច​និយាយ​បាន។

ដូច្នេះប្រសិនបើអ្នកមានឱកាសទៅកាន់តំបន់ជនបទជប៉ុន សូមចងចាំចំណុចទាំងនេះ។

នៅប្រទេសជប៉ុន មានពាក្យមួយប្រើសម្រាប់សំដៅទៅលើក្មេងស្រីដែលនិយាយភាសាតាមតំបន់ហៅថា “Hogen Joshi” ។

នៅទីក្រុងតូក្យូ របៀបនិយាយគ្នាដោយប្រើភាសាតាមតំបន់របស់ក្មេងស្រីម្នាក់នេះត្រូវបានចាត់ទុក​ថា​គួរឲ្យស្រលាញ់ និងមានប្រជាប្រិយភាពយ៉ាងខ្លាំង។

ខ្ញុំគិតថា ប្រសិនបើរៀនប៉ុន្មានពាក្យទុកសម្រាប់​ពេល​ធ្វើ​ដំណើរ​កម្សាន្ត​ពិត​ជា​ល្អ​ខ្លាំង​ណាស់។ យ៉ាង​ណា​មិញ គ្រាន់​​តែ​​រៀន​​ដើម្បី​​ភាព​រីក​រាយ​ទៅ​បាន​ហើយ កុំ​​ជ្រុល​​ពេក​​ណា អាច​នឹង​ជះ​ឥទ្ធិពលផ្ទុយ​មក​​វិញ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: