ប្រជាជនជប៉ុនត្រូវគេក្លែងបន្លំនៅបរទេស – ទាំងដែលការពិតត្រូវបង្កាច់បង្ខូច
ប្រជាជនជប៉ុនត្រូវគេក្លែងបន្លំនៅបរទេស – ទាំងដែលការពិតត្រូវបង្កាច់បង្ខូច។
នៅសហរដ្ឋអាមេរិក អឺរ៉ុប ឬតំបន់មជ្ឈិមបូព៌ា នៅពេលខ្លះយើងឃើញព័ត៌មានដូចជា៖ “ជនជាតិជប៉ុនមានអាកប្បកិរិយាមិនសមរម្យ” ឬ “ភ្ញៀវទេសចរណ៍ជប៉ុនបង្កបញ្ហា” ។
ទោះជាយ៉ាងណា ក្រោយពេលប៉ូលីស ឬសហគមន៍អនឡាញស៊ើបអង្កេត មានករណីមិនតិចទេដែលបង្ហាញថាបុគ្គលបង្កហេតុមិនមែនជាជនជាតិជប៉ុន ប៉ុន្តែជាជនជាតិកូរ៉េ ឬជនជាតិចិនដែលបន្លំខ្លួនជាជនជាតិជប៉ុន។
ចំណុចនេះបង្កផលវិបាកយ៉ាងធំធេង មិនត្រឹមតែសម្រាប់មុខមាត់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងបង្កើតឲ្យមានការរើសអើងមិនពិតចំពោះប្រជាជនស្លូតត្រង់ផងដែរ។
សកម្មភាពដ៏គួរឲ្យអាម៉ាស់មួយចំនួនដែលជនក្លែងបន្លំបានបង្កឡើងនៅក្រៅប្រទេស ដែលបង្កផលប៉ះពាល់ដល់ប្រជាជនជប៉ុន។
ករណីមិនបង់ប្រាក់នៅភោជនីយដ្ឋានមជ្ឈិមបូព៌ា
កាលពីពេលថ្មីៗនេះ ភ្ញៀវទេសចរណ៍ស្រីម្នាក់ដែលអះអាងថាជាជនជាតិជប៉ុនបានបង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីបានបរិភោគអាហារដោយមិនបានបង់ប្រាក់នៅភោជនីយដ្ឋានលំដាប់ខ្ពស់មួយកន្លែងនៅមជ្ឈិមបូព៌ា។ ស្រ្តីម្នាក់នោះអង្គុយចុះពេលកំពុងផ្សាយបន្តផ្ទាល់តាមបណ្តាញសង្គមដោយប្រើទូរស័ព្ទ។ នាងបានធ្វើពុតជាកុម្ម៉ង់ម្ហូប ប៉ុន្តែបរិភោគតែនំប៉័ងដែលឥតគិតថ្លៃប៉ុណ្ណោះ បន្ទាប់មកចាកចេញដោយមិនបានបង់ប្រាក់។
នាងមានចេតនានិយាយភាសាជប៉ុនប៉ុន្មានមាត់ជាមួយបុគ្គលិក ដើម្បីបង្ហាញថាខ្លួនជាជនជាតិជប៉ុន ប៉ុន្តែតាមពិតទៅ នោះគ្រាន់តែជាពាក្យអរគុណ និងសួរសុខទុក្ខមូលដ្ឋានប៉ុណ្ណោះ ដែលមនុស្សជាច្រើនអាចនិយាយបាន ទោះបីជាមិនចេះភាសាជប៉ុនក៏ដោយ។
ទោះបីជាមានចេតនាធ្វើបែបនេះក៏ដោយ នាងនៅតែត្រូវគេចាប់បាននៅពេលដែលកំពុងនិយាយភាសាចិនអំឡុងពេលផ្សាយបន្តផ្ទាល់។ គ្រាន់តែប្រទេសដែលនៅឆ្ងាយពីអាសុី មនុស្សជាច្រើននៅទីនោះពិបាកនឹងបែងចែកច្បាស់លាស់រវាងជនជាតិជប៉ុន ចិន ឬកូរ៉េ។
ករណីបង្រ្កាបបណ្តាញក្រុមពេស្យានៅអាមេរិក
កាលពីមុន នៅសហរដ្ឋអាមេរិកធ្លាប់មានព័ត៌មាននិយាយពីករណីបណ្តាញក្រុមពេស្យាដែលត្រូវបានផ្សព្វផ្សាយថា “គ្រប់គ្រងដោយជនជាតិជប៉ុន” ដែលទាក់ទាញអតិថិជនជាច្រើន ពីព្រោះពួកគេទទួលរងឥទ្ធិពលដោយសារភាពយន្ត។
ប៉ុន្តែនៅពេលដែលបណ្តាញនេះត្រូវបានបង្ក្រាប សមាជិកទាំងអស់មិនមែនជាជនជាតិជប៉ុននោះទេ ប៉ុន្តែជាជនជាតិកូរ៉េ។ ទោះបីជាការពិតត្រូវបានលាតត្រដាងក៏ដោយ ប៉ុន្តែរូបភាពអវិជ្ជមានត្រូវបានវាយតម្លៃទៅលើស្រ្តីជប៉ុនក្រោមក្រសែភ្នែករបស់ប្រជាជននៅទីនោះ។
មិនត្រឹមតែប៉ុណ្ណឹង នៅលើបណ្ដាញសង្គមថែមទាំងមានការណែនាំអំពី “របៀបក្លែងបន្លំធ្វើជាជនជាតិជប៉ុន”
នៅលើបណ្តាញសង្គមរបស់ប្រជាជនចិនធ្លាប់មានវិដេអូខ្លីៗដែលបង្រៀនពីរបៀបធ្វើត្រាប់តាមជនជាតិជប៉ុន ដូចជាការនិយាយស្តី និងទម្លាប់ជាដើម។
មិនត្រឹមតែខ្វះការគួរសមប៉ុណ្ណោះទេ ខ្ញុំគិតថា មនុស្សទាំងនេះខ្វះការគោរពចំពោះខ្លួនឯង និងមោទនភាពជាតិផងដែរ។
ក្រៅពីរឿងរ៉ាវដែលបានរៀបរាប់ខាងលើ នៅមានរឿងរ៉ាវដ៏គួរឲ្យសោកស្តាយជាច្រើន ដែលនិយាយពីសកម្មភាពក្លែងបន្លំជាជនជាតិជប៉ុននៅទូទាំងពិភពលោក។
មិនត្រឹមតែមនុស្សប៉ុណ្ណោះទេ សូម្បីតែផលិតផលក្លែងក្លាយដែលត្រូវបានដាក់ស្លាកថា “ផលិតនៅប្រទេសជប៉ុន” ក៏កំពុងកើនឡើងផងដែរ។
រូបភាពល្អរបស់ប្រជាជនជប៉ុនរហូតមកដល់ពេលនេះមិនមែនកើតឡើងដោយឯកឯងនោះទេ នោះជាលទ្ធផលដែលបង្កើតឡើងជាច្រើនជំនាន់មកហើយ។ ហើយផ្ទុយទៅវិញ កេរ្តិ៍ឈ្មោះអាក្រក់របស់ប្រទេសមួយ ក៏ជាលទ្ធផលដោយសារសកម្មភាពជាក់ស្តែងរបស់មនុស្សមួយចំនួនក្នុងប្រទេសនោះផងដែរ។
ប្រជាជនជប៉ុនក៏មានមនុស្សល្អ មនុស្សអាក្រក់ដែរ ចំណុចនេះមិនអាចបដិសេធបានឡើយ។ ប៉ុន្តែការដែលឆ្លៀតឱកាសយកកេរ្តិ៍ឈ្មោះរបស់ប្រជាជនជប៉ុនទៅបោកប្រាស់ ឬធ្វើរឿងដែលខុសឆ្គង ពិតជាគួរឲ្យថ្កោលទោសខ្លាំងណាស់។ ក្នុងនាមជាជនជាតិជប៉ុនម្នាក់ ខ្ញុំមិនអាចទទួលយក ឬអត់ឱនចំពោះទង្វើខុសឆ្គងនេះបានទេ។
សង្ឃឹមថា មនុស្សគ្រប់គ្នានឹងមានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានព័ត៌មាន និងជៀសវាងព័ត៌មានមិនពិត។
Abe Kengo
