វប្បធម៌ “Kawaii” របស់ជប៉ុននៅតែបន្ត​អភិវឌ្ឍ​ជា​និច្ច

វប្បធម៌ “Kawaii” របស់ជប៉ុននៅតែបន្តអភិវឌ្ឍជានិច្ច។

តើអ្នកដឹងទេថាពាក្យ “Kawaii” ត្រូវបានដាក់បញ្ចូលក្នុង​វចនានុក្រម​អង់គ្លេស​ដែរទេ?

ត្រូវហើយ “Kawaii” គឺជាពាក្យដែលមានប្រភពមកពីប្រទេសជប៉ុន និង​កំពុង​ក្លាយ​ជា​ភាសាទូទៅ​របស់​ពិភព​លោក។

នៅប្រទេសជប៉ុន គេអាចធ្វើឲ្យគ្រប់យ៉ាងប្រែជាគួរឲ្យស្រលាញ់។ ដែលមានដូចជាសម្ភារៈប្រើប្រាស់ គ្រឿង​លម្អ និង​សូម្បី​តែ​ម្ហូប​អាហារ​ផង​ដែរ។ ប៉ុន្តែខុសពីអ្វីដែលអ្នកទាំងអស់គ្នាគិត វត្ថុទាំងនោះមិន​មែន​ធ្វើ​ដោយ​ដៃ​នោះ​ទេ ប៉ុន្តែ​ជា​ផលិតផល​ដែល​ផលិត​បរិមាណ​ច្រើន ហើយ​ដាក់​លក់នៅ​លើ​ទីផ្សារ។

វត្ថុទាំងនោះគួរឲ្យស្រលាញ់រហូតដល់ថ្នាក់ យើងមិននឹកស្មានថាត្រូវបានផលិតក្នុងបរិមាណច្រើននោះទេ។ ចូរយើងមកស្វែងយល់អំពីវប្បធម៌ Kawaii និងស្វែងយល់បន្ថែមតាមរយៈ​ខ្លឹម​សារអត្តបទ​ខាង​ក្រោម។

នេះ​ជា​រូបភាព​នំដូណាត់​ដែល​មាន​រាង​ដូច Hello Kitty ដែល​ជា​តួអង្គ​ប្រឌិត​ដ៏​ល្បី​របស់ Sanrio ។

គួរឲ្យស្រលាញ់រហូតដល់ថ្នាក់… មិនដឹងថាត្រូវខាំកន្លែងណានោះទេ។

ប្រសិនបើយកទៅផ្ទះប្រាកដជាបារម្ភថានំអាចនឹងខូចទ្រង់ទ្រាយ។

ហើយនេះគឺជា wagashi (នំប្រពៃណីជប៉ុន) ។

របស់ដ៏គួរឲ្យស្រលាញ់ដែលអ្នកកំពុងមើលឃើញសុទ្ធតែជានំ​ដែល​​អាច​​បរិភោគ​​បាន។

Wagashi ជាប្រភេទនំប្រពៃណីដែលមានជាយូរមកហើយ ដូច្នេះមិនសូវជាទាក់ទាញយុវវ័យ​នោះ​ទេ ប៉ុន្តែ​​ជា​​មួយ​​នឹង​​រូប​​រាង​​បែប​​នេះ យុវវ័យ​​អាច​​នឹង​​នាំ​​គ្នា​​ទិញ​​ជា​​មិន​​ខាន។

ហើយនេះជានំដូណាត់ដែលត្រូវបានបំផុសគំនិតដោយ Shima enaga – ជាប្រភេទសត្វចាបកន្ទុយ​វែង​ដ៏​គួរ​ឲ្យ​ស្រលាញ់​នៅ Hokkaido ។ Shima enaga ថែម​ទាំង​ត្រូវ​បាន​គេ​ហៅ​ថា “ទេពអប្សរព្រិល” ដោយសារតែរូបរាងដ៏គួរឲ្យស្រលាញ់ និងរោមពណ៌សដូចជាព្រិល។ មនុស្សជាច្រើនប្រាកដ​ជា​ស្រលាញ់​ចូល​ចិត្ត​រូប​រាង​ដ៏គួរ​ឲ្យ​ស្រលាញ់​នេះ ជា​ពិសេស​មនុស្ស​ស្រី។

រូបភាពនៅខាងឆ្វេងគឺជាសត្វស្លាបពិត ចំណែកឯរូបភាពនៅខាងស្តាំគឺជានំដូណាត់។

សូមរំលឹកម្តងទៀតថា៖ នៅខាងឆ្វេងមិនមែនជាអាហារនោះទេ។

នៅប្រទេសជប៉ុន ពួកគេថែមទាំងមានលក់នំ cupcake ទន្សាយ​ដ៏​គួរ​ឲ្យ​ស្រលាញ់​បែប​នេះ​។

នៅប្រទេសជប៉ុនមានហាងជាង ៨០០ កន្លែង និងមានជាង ១០០០ ហាងនៅក្រៅប្រទេស។ ដូច្នេះ​ហើយ ប្រហែល​​ជា​​មាន​​នំ​ខេក​​ទន្សាយ​​រាប់​​ពាន់​​នំ​​​ត្រូវ​​បាន​​ផលិត​​ជា​​រៀង​​រាល់​​ថ្ងៃ។

នំទាំងនេះត្រូវបានផលិតក្នុងបរិមាណច្រើន ប៉ុន្តែគួរឲ្យស្រលាញ់ខ្លាំងណាស់។ 

បន្ទាប់មកគឺនំ​ខូគី​រូបរាងសត្វ មានលក្ខណៈចម្រុះ រស់រវើក និង​ល្អិត​ល្អន់​គ្រប់​ចំណុច។

បន្ទាប់មកទៀតគឺការ៉េមដែលមានរូបរាងសត្វដ៏គួរឲ្យស្រលាញ់។

នៅពេលដែលអ្នកទាំងអស់គ្នាមើលឃើញរូបរាងដ៏គួរឲ្យស្រលាញ់ទាំងនេះ តើ​អ្នក​ទាំង​អស់​គ្នា​ដាច់ចិត្ត​បរិភោគ​ដែរ​ទេ?

ហើយដូចដែលខ្ញុំបាននិយាយ ផលិតផលទាំងនេះមិនមែនជាសិប្បកម្មពិសេសនោះទេ ប៉ុន្តែជាទំនិញ​ពាណិជ្ជកម្ម ដែល​ផលិត និង​មាន​លក់​នៅ​លើ​ទីផ្សារ​យ៉ាង​ច្រើន។

យើងអាចមើលឃើញថាវប្បធម៌ Kawaii របស់ជប៉ុនកំពុងរីកចម្រើន និងឆ្ពោះទៅមុខ។

តើអ្នកចង់សាកល្បងធ្វើនំដ៏គួរឲ្យស្រលាញ់ទាំងនេះដែរទេ?

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: