នាយករដ្ឋមន្ត្រីដែលបញ្ចប់​ការ​សិក្សា​ត្រឹម​បឋម​សិក្សា និង​ទស្សន​វិជ្ជា​ដែល​លោក​បាន​បន្សល់​ទុក

នាយករដ្ឋមន្ត្រីដែលបញ្ចប់ការសិក្សាត្រឹមបឋមសិក្សា និងទស្សនវិជ្ជាដែលលោកបាន​បន្សល់​ទុក។

ភាគច្រើនអ្នកនយោបាយជប៉ុនសុទ្ធតែមានចំណេះដឹងខ្ពង់ខ្ពស់ យ៉ាងណាមិញ តួអង្គសំខាន់ក្នុងរឿង​នៅ​ថ្ងៃ​នេះ – លោក Tanaka Kakuei – បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​បឋម​សិក្សា​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា លោកនៅតែឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន និងជាប្រមុខរដ្ឋ។

អ្វីដែលជួយឲ្យលោកឈានដល់តំណែងនោះគឺជាការឲ្យតម្លៃមនុស្ស លោកបានបន្សល់ទុកនូវសម្រង់​​​​ពាក្យ​​សម្ដី​​ជា​​ច្រើន​​ដែល​​មិន​ថាថ្នាក់ដឹកនាំ និងអ្នកជំនួញគ្រប់រូបគួរតែចងចាំ។

ការពិគ្រោះយោបល់ និងសញ្ជឹងគិតពីទស្សនៈជីវិតរបស់លោកអាចជួយឲ្យយើងទាំងអស់គ្នាយល់អំពីកត្តាសំខាន់ៗជាច្រើនដែលរួមចំណែកដល់​ភាព​ជោគ​ជ័យ​ក្នុង​អាជីវកម្ម។

សម្រង់ពាក្យសម្ដី និងគំនិតរបស់លោក Tanaka Kakuei ចូរយើងក្រឡេកមកមើលទាំងអស់គ្នាខាង​ក្រោម។

“តើធ្វើយ៉ាងណាទើបធ្វើឲ្យមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សនៅជុំវិញមានសុភមង្គល?”

ពិភពលោកនេះត្រូវបានបង្កើតឡើងដោយទំនាក់ទំនងរវាងមនុស្ស និងមនុស្ស។

មិនថាអ្នកឆ្លាត ឬមានប៉ុណ្ណានោះទេ ប្រសិនបើមិនមានអ្នកដទៃស្រលាញ់ចូលចិត្ត អ្នកមិនអាចធ្វើអ្វីបានឡើយ។ ដូច្នេះហើយ អ្វីដែលសំខាន់បំផុតគឺធ្វើយ៉ាងណាទាក់ទាញចិត្តរបស់មនុស្ស ធ្វើយ៉ាង​​ណា​​ដើម្បី​​ទទួល​​បាន​​ការ​​ជឿ​​ទុក​​ចិត្ត។

មនុស្សដែលរើសអើងអ្នកដទៃដោយផ្អែកលើតំណែង និងឋានៈមិនអាចទទួលបានការជឿទុក​ចិត្ត​នោះ​ទេ។

មិនថាភាគីជានរណាក៏ដោយ កុំមានអំនួត ឬមើលងាយអ្នកដទៃ ចូរយើងនិយាយគ្នាដោយប្រើស្មារតី​តែ​មួយ។

“កាន់តែលេចធ្លោ កាន់តែទទួលការរិះគន់។ កុំខ្វល់នឹងរឿងទាំងនោះ។”

អ្នកនយោបាយប្រាកដជាទទួលការរិះគន់ពីសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ គ្រាន់តែធ្វើខុសបន្តិចបន្តួចអាចនឹងត្រូវប្រទេសទាំងមូលរិះគន់ ប៉ុន្តែ​ប្រសិន​បើ​បន្ត​គិត​ដល់​រឿង​ទាំង​នោះ នឹងមិន​អាច​សម្រេច​បាន​គោល​ដៅ​ធំ​នោះ​ទេ។ ដោយគ្រាន់តែញញឹម ហើយមើល​រំលង​រឿង​ទាំង​នោះ។

នៅពេលដែលអ្នកខឹង ហើយបង្កើតជម្លោះជាមួយនរណាម្នាក់ ទំនាក់ទំនងនោះនឹងកាន់តែតាន​តឹង​ជា​រៀង​រហូត។

“គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះនោះទេ”

ក្នុងជីវិតនេះគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ យើងទាំងអស់គ្នាមានចំណុចខ្វះខាតតិច ឬច្រើន។ អ្វីដែលសំខាន់គឺថាតើយើងអាចស្រឡាញ់អ្នកដទៃទាំងដែលពួកគេមិនល្អឥតខ្ចោះដែរទេ?

ក្តីស្រលាញ់ពិតប្រាកដគឺនៅពេលដែលយើងទទួលយកមនុស្សពិតរបស់ម្នាក់នោះ ហើយស្រឡាញ់ពួកគេ។ នៅពេលនោះទើបយើងអាចនៅជាមួយពួកគេបាន ហើយក៏ជាពេលដែលពួកគេអាចនៅ​ជា​មួយ​យើង​ផង​ដែរ។

“ជួបគ្នា និងធ្វើឲ្យការជួបជុំកាន់តែសប្បាយរីករាយ!”

សព្វថ្ងៃនេះ មនុស្សជាច្រើនគិតថា គ្រាន់តែផ្ញើសារ ឬហៅទូរស័ព្ទក៏អាចផ្លាស់ប្តូរព័ត៌មាន និងដោះស្រាយ​ការ​ងារ​បាន។

សូមបំបាត់គំនិតដែលថាជួបតែមនុស្សដែលអ្នកចូលចិត្ត ឬមានប្រយោជន៍ប៉ុណ្ណោះ។

ការជួបជុំនីមួយៗតែងតែនាំមកនូវព័ត៌មានថ្មីៗ និងជួយឲ្យយើងអាចកែលម្អខ្លួនឯងជាងមុន។ អាច​និយាយ​បាន​ថា បណ្តាញទំនាក់ទំនងគឺជាកំណប់ទ្រព្យ។

ក្រៅពីនេះ ប្រសិនបើបានជួបគ្នា សូមព្យាយាមធ្វើឲ្យការជួបជុំនោះ​ប្រែ​ជា​មាន​តម្លៃ។

បរិយាកាសនឹងបាត់បង់ភាពរីករាយ ប្រសិនបើ​អ្នក​គ្រាន់តែ​អួតអាង ឬ​និយាយ​ម៉ឺងម៉ាត់ពេក។ មិនថារឿងសំខាន់យ៉ាងណានោះទេ នឹងប្រែជាគ្មានន័យ ប្រសិនបើមិនធ្វើឲ្យអ្នកដទៃមានអារម្មណ៍​ចង់​ស្តាប់។

កុំបង្ខំពាក្យសម្ដីរបស់ខ្លួន សូមពិចារណាពីទស្សនៈតម្លៃ ហើយដាក់ខ្លួននៅក្នុងស្ថានភាពរបស់អ្នកស្តាប់​ពេល​សន្ទនា។

“គ្មានអ្វីសំខាន់ជាងក្ដីស្រឡាញ់ និងការអាណិតអាសូរនោះទេ។”

នៅពេលដែលទទួលបានភាពជោគជ័យ កាន់តែមមាញឹក មនុស្សជាច្រើនតែងតែមើលរំលងការចូល​រួម​ពិធី​មង្គល​ការ ឬពិធីបុណ្យសព ដែលជាថ្ងៃសំខាន់របស់មនុស្សនៅជុំវិញ។

ប៉ុន្តែក្នុងជីវិត អ្វីដែលសំខាន់បំផុតគឺក្ដីស្រឡាញ់ និងការអាណិតអាសូរ។ មនុស្សដែលមើលស្រាល​ក្តី​ស្រលាញ់​ពិបាក​នឹង​ទទួល​បានជោគជ័យពិតប្រាកដណាស់។

ដោយសារតែនយោបាយ និងអាជីវកម្មជាពិភពដ៏សាហាវឃោរឃៅ ដូច្នេះ​គួរ​តែ​ឲ្យ​តម្លៃ​លើ​ក្តីស្រឡាញ់ និង​ចិត្ត​សប្បុរស។

“ចងចាំមនុស្សដែលអ្នកបានជួប។”

ចូរយើងចងចាំមុខមាត់ ឈ្មោះ និងការងាររបស់អ្នកដែលយើងបានជួប។

មនុស្ស​កាន់តែ​ជោគជ័យ ពួកគេបែរជាមើលស្រាលវត្តមានរបស់អ្នកដទៃ ប៉ុន្តែនោះជាចំណុចដែល​​មិន​អាច​ទទួល​យក​បាន​ឡើយ។

ត្រូវបានអ្នកដទៃចងចាំ នរណាមិនសប្បាយចិត្ត ប្រសិនបើយើងមានអារម្មណ៍បែបនេះ ពួក​គេ​ក៏មាន​អារម្មណ៍​ដូច្នោះ​ដែរ។

ប្រសិនបើនិយាយថា ដោយសារតែការចងចាំមិនល្អទើបមិនអាចចាំបាន តាមពិតទៅ ដោយ​សារ​តែ​មិន​យក​ចិត្ត​ទុក​ដាក់​ប៉ុណ្ណោះ។

ក្រៅពីសម្រង់ពាក្យសម្តីខាងលើ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Tanaka Kakuei បានបន្សល់ទុក​​នូវ​​សម្រង់ពាក្យ​សម្តី​ល្បីៗ​​ជា​​ច្រើន​​ផ្សេង​​ទៀត ប៉ុន្តែ​សរុប​ទៅ ទស្សន​វិជ្ជា​របស់​លោក​ពិត​ជាសាមញ្ញ​ណាស់។

សព្វថ្ងៃនេះ មានមនុស្សជាច្រើនបន្ទាប់ពីក្លាយជាអ្នកដឹកនាំ បែរជាមើលងាយអ្នកក្រោមបង្គាប់ ឬ​អាជីវកម្ម​តូច​ជាង។

ប៉ុន្តែបើតាមសម្តីរបស់លោក Tanaka ដើម្បីសម្រេចបាននូវភាពជោគជ័យពិតប្រាកដ និងបន្តយូរ​អង្វែង។

មនុស្សត្រូវតែស្រឡាញ់ និងគោរពអ្នកដទៃ មិនថាមានឋានៈអ្វីក៏ដោយ។

សព្វថ្ងៃនេះ មនុស្សរស់នៅប្រកបដោយផាសុកភាព ឱកាសក្លាយជាអ្នកមានកាន់តែងាយស្រួល។ ប្រហែល​នេះជាពេលដែលយើងគួរតែសញ្ជឹងគិតពាក្យសម្តីទាំងនេះ ពាក្យពេចន៍ដ៏មានអត្ថន័យដែល​លោកបានបន្សល់ទុក។ ដើម្បីកែលម្អខ្លួនឯង ហើយ​ក៏​ដើម្បី​បើក​​ឱកាស​​ថ្មី​​សម្រាប់​ខ្លួន​​ឯង​ផង​​ដែរ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: