ជំងឺ​មហា​រីក​អាច​ព្យាបាល​បាន ប្រសិន​បើ​រក​ឃើញ និង​ព្យាបាល​ទាន់​ពេល​វេលា រាង​កាយ​​មាន​សុខ​ភាព​ល្អ​ជា​មួយ​នឹង SQOL KANAZAWA

ជំងឺមហារីកអាចព្យាបាលបាន ប្រសិនបើរកឃើញ និងព្យាបាលទាន់ពេលវេលា

រាងកាយមានសុខភាពល្អជាមួយនឹង SQOL KANAZAWA ។

តើអ្នកទាំងអស់គ្នាកំពុងតែមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្តមែន​ដែរទេ?

សព្វថ្ងៃនេះ មិនត្រឹមតែជំងឺមហារីកប៉ុណ្ណោះទេ នៅមានជំងឺជាច្រើនផ្សេងទៀតធ្វើឲ្យយើងទាំងអស់​គ្នា​មាន​ការ​ព្រួយ​បារម្ភ។ ចំពោះ​ជំងឺ​ទាំង​អស់​នេះ ការរកឃើញ និងព្យាបាលទាន់ពេលវេលាជាកត្តា​ដែលសំខាន់ខ្លាំងណាស់។

ដើម្បីធ្វើដូច្នេះបាន ត្រូវតែត្រួតពិនិត្យសុខភាពជាប្រចាំដោយប្រើឧបករណ៍វេជ្ជសាស្ត្រដែលមានភាព​ជាក់​លាក់​ខ្ពស់ ដើម្បី​រក​​ឃើញ​ជំងឺ​មុន​ពេល​វា​ក្លាយ​ជា​បញ្ហា​ធ្ងន់​ធ្ងរ។

នៅប្រទេសជប៉ុន មានមន្ទីរពេទ្យមួយមានជំនាញខាងផ្នែកពិនិត្យសុខភាពដោយប្រើបច្ចេក​វិទ្យា​ទំនើប​បំផុត នោះ​គឺ​មន្ទីរ​ពេទ្យ SQOL KANAZAWA ។

ដោយមានជំនាញខាងផ្នែកត្រួតពិនិត្យសុខភាព ដូច្នេះមន្ទីរពេទ្យអាចផ្តោតទៅលើការពិនិត្យ និង​ការ​ធ្វើ​តេស្ត ដោយ​មិន​មាន​ការ​រំខាន​ព្រោះ​តែ​ករណី​​សង្គ្រោះ​​បន្ទាន់ ឬ​​កាល​វិភាគ​ព្យាបាលផ្សេង​ទៀត​ឡើយ។

នៅគ្លីនិក អ្នកនឹងទទួលបានការពិនិត្យរាងកាយយ៉ាងហ្មត់ចត់។ ប្រសិនបើរកឃើញថាចាំបាច់ត្រូវ​ព្យាបាល យើង​ខ្ញុំ​នឹង​ណែ​នាំ​លោកអ្នកទៅកាន់មន្ទីរពេទ្យ​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​នៅប្រទេស​ជប៉ុន ដូច្នេះ​អ្នក​ទាំង​អស់​គ្នា​អាច​ទុក​ចិត្ត​បាន។

ក្រៅពីសុខភាពផ្លូវកាយ សុខភាពផ្លូវចិត្តក៏ជាកត្តាសំខាន់មួយផងដែរ។

មិនថាយើងជានរណា ធ្វើការងារអ្វី ឬរស់នៅទីណាក៏ដោយ សម្ពាធ និងភាពតានតឹងក្នុងជីវិតជារឿង​ដែល​មិន​អាច​ជៀស​ផុត​នៅ​ក្នុង​សង្គម​សព្វ​ថ្ងៃ​នេះ។

ភាពតានតឹងគឺជាឫសគល់នៃជំងឺជាច្រើន ដូច្នេះហើយ សុវត្ថិភាពផ្លូវចិត្តដើរតួនាទីយ៉ាងសំខាន់ចំពោះ​ការ​ថែរក្សា​សុខ​ភាព​ទូទៅ។

SQOL KANAZAWA មានទីតាំងស្ថិតនៅទីក្រុង Kanazawa ខេត្ត Ishikawa ។

ប្រសិនបើអ្នកទាំងអស់គ្នាធ្លាប់ទៅកាន់ប្រទេសជប៉ុន តើអ្នកទាំងអស់គ្នាធ្លាប់ទៅលេង Kanazawa ដែរ​ទេ?

ក្នុងរដូវកាលនេះ Kanazawa ល្បីនឹងមុខម្ហូបក្តាមស្រស់ឆ្ងាញ់ ហើយនៅពេលដែលរដូវរងាមកដល់ នៅទីនេះត្រូវ​បាន​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រិល​គ្រប់​ទី​កន្លែង។

មិនមានមនុស្សច្រើនដូចជាទីក្រុងតូក្យូនោះទេ Kanazawa មានលក្ខណៈបុរាណ និងស្ងប់ស្ងាត់ ដែល​ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​អាច​បន្ធូរ​អារម្មណ៍។

ក្នុងខ្លឹមសារអត្តបទថ្ងៃនេះ យើងខ្ញុំសូមណែនាំដល់ប្រិយមិត្តទាំងអស់គ្នាកន្លែងដ៏ល្បីមួយនៅ Kanazawa – តំបន់ Higashi Chaya ។

ទីនេះជាកន្លែងមួយដែលនៅតែរក្សាបាននូវទេសភាពបុរាណរបស់ Kanazawa ។ នៅទីក្រុងបុរាណនេះ អ្នកទាំងអស់គ្នាអាចសាកល្បងស្លៀកឈុត kimono ដើរលេងតាមដងផ្លូវដែលក្រាលដោយថ្ម រីក​រាយ​ជា​មួយ​មុខ​ម្ហូប​ក្នុង​តំបន់ និង​ទិញ​ឥវ៉ាន់​សិប្បកម្ម​ប្រពៃណី។

ក្រៅពីនេះ ថែមទាំងទទួលបានបទពិសោធន៍នៃស្លឹកមាស ពិធីតែ បន្ធូរអារម្មណ៍ និងបទពិសោធន៍​យ៉ាង​ពេញ​លេញ​នៃ​វប្បធម៌​ជប៉ុន។

តំបន់ផ្លូវ Higashi Chaya នៅ​ពេល​យប់​ពិត​ជា​ស្អាត​ខ្លាំង​ណាស់ ស័ក្តិ​សម​បំផុត​សម្រាប់​ការ​ថត​រូប។

នៅពេលថ្ងៃ កន្លែងនេះមានភ្ញៀវទេសចរណ៍ច្រើនកុះករ ប៉ុន្តែនៅពេលយប់ ដង​ផ្លូវ​ប្រែ​ជា​ស្ងប់ស្ងាត់។

គ្រាន់តែដើរក្នុងបរិយាកាសនោះ យើងនឹងមានអារម្មណ៍ថាស្មារតីរបស់យើងទទួលបានការព្យាបាល ហើយ​អារម្មណ៍​នោះ​មិន​មែន​ជា​ការ​បំភាន់​នោះ​ទេ។

ដើម្បីរក្សាស្នាមញញឹនៅលើផ្ទៃមុខ ចូរយើងរក្សាចិត្ត និងរាងកាយរបស់យើងឲ្យមានសុខភាពល្អចាប់ពីថ្ងៃនេះតទៅ។

TABIKOBO VIETNAM ផ្តល់សេវាពិគ្រោះយោបល់ជាភាសាវៀតណាមចំពោះដំណើរកម្សាន្ត Kanazawa និង​សេវាកម្មត្រួតពិនិត្យសុខ​ភាព​នៅ SQOL KANAZAWA ។

សូមទំនាក់ទំនងមកកាន់យើងខ្ញុំដើម្បីទទួលបានជំនួយ និងការប្រឹក្សាលម្អិត។

សូមអរគុណ!

https://sqol.or.jp

https://vn.tabikobo.com/vi/

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: