“Otaku” ក្នុងព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោកឆ្នាំ ២០២៥

“Otaku” ក្នុងព្រឹត្តិការណ៍កីឡាអត្តពលកម្មពិភពលោកឆ្នាំ ២០២៥ ។

នៅឆ្នាំ ២០២៥ ការប្រកួតកីឡាអត្តពលកម្មពិភពលោកដែលប្រារព្ធឡើងនៅទីក្រុងតូក្យូ។ នេះជាការ​ប្រកួត​ដើម្បី​ស្វែង​រក​អត្តពលិក​ដែល​ឈាន​មុខ​គេ​លើ​ពិភព​លោក។

ដោយត្រូវបានធ្វើឡើងនៅទីក្រុងតូក្យូ អត្តពលិក “otaku” ជាច្រើន (អ្នកដែលចូលចិត្តវប្បធម៌ anime, manga) មានអារម្មណ៍រំភើបយ៉ាងខ្លាំង។ មិនត្រឹមតែជាការប្រកួតប្រជែង​ល្បឿន​ប៉ុណ្ណោះ​ទេ ប៉ុន្តែការ​ប្រកួតនៅឆ្នាំនេះប្រៀបដូចជាការប្រកួតកម្រិត “otaku” ដោយបានក្លាយជាព្រឹត្តិ​ការណ៍ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​មិន​ធម្មតា។

មុនពេលចាប់ផ្តើម ឬបន្ទាប់ពីការប្រកួតបញ្ចប់ កាមេរ៉ានឹងតម្រង់ឆ្ពោះទៅរកអត្តពលិកទាំងអស់។ នៅ​ពេលដែល​មើល​ឃើញ​កាមេរ៉ាបង្វែរ​មក​រក​ឃើញ​ខ្លួន អត្តពលិកទាំងអស់ធ្វើស្ទីលថតរូប ដែលជាស្ទីលល្បីក្នុង anime ។ មិនដឹងថា ហេតុអ្វីបានជាការពេញនិយមនេះបែរជាល្បីក្នុងព្រឹត្តិ​ការណ៍​នៅ​ឆ្នាំ​នេះ​​ឡើយ។

ក្នុងចំណោមនោះ ឈ្មោះ​ដែល​គួរ​ឲ្យកត់​សម្គាល់​បំផុត​គឺ Noah Lyles ជា​អត្តពលិក​ជនជាតិ​អាមេរិក។ គាត់ជា otaku ពិតប្រាកដមួយរូប មិនត្រឹមតែខ្លួនគាត់ប៉ុណ្ណោះទេ សូម្បីតែអ្នកគាំទ្រក៏ទទួល​ស្គាល់​ចំណុច​នេះ​ផងដែរ។ Noah Lyles ជាអ្នកដែលកំពុងជាប់ចំណាត់ថ្នាក់លេខ ១ លើពិភព​លោក​នៃវិញ្ញាសារត់ចម្ងាយ ១០០ ម៉ែត្រ។ អាចនិយាយម្យ៉ាងទៀតថា គាត់​គឺ​ជា “otaku លឿន​បំផុត​នៅលើ​ពិភព​លោក” ។

ចំពោះភាពលេចធ្លោរបស់ Lyles អត្តពលិកផ្សេងទៀតក៏មិនចាញ់ប៉ុន្មានដែរ។

អ្នកតំណាងម្ចាស់ផ្ទះជប៉ុន Murata Rashid បានបង្ហាញស្ទីលខុសៗគ្នា​ក្នុងវគ្គណែនាំខ្លួនទាំងបីជុំមុន​ពេល​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។

អត្តពលិកស្រីដូចជា Nakajima Hitomi និង Yamamoto Yuma ក៏​បាន​ចូល​រួម​ការ​និយម​នេះដែរ។

ក្នុងវិញ្ញាសាសម្រាប់បុរស អត្តពលិកដែលគេហៅថា “otaku លឿនជាងគេនៅជប៉ុន” – Uzawa Towa – ក៏​បាន​ចូល​រួម​ក្នុង “ការ​ប្រកួត otaku” នេះ​ផង​ដែរ។

ថ្វីត្បិតតែ មានតែអ្នកដែលស្រលាញ់គាំទ្រយ៉ាងខ្លាំងចំពោះ anime ប៉ុណ្ណោះ ទើបយល់អំពីស្ទីលដែល​អត្តពលិក​បាន​បង្ហាញ ប៉ុន្តែបរិយាកាសនៅកន្លែងទស្សនាបែរជារំភើបយ៉ាងខ្លាំង។ ហាក់បី​ដូច​ជា​នៅ​កន្លែង​​ទស្សនា មាន​​អ្នក​​ទស្សនា​​ជា​ច្រើន​គឺ​ជា otaku ម្នាក់​ដែល​បាន​មក​គាំទ្រ។

ត្រឡប់ទៅរកចំណាត់ថ្នាក់ “otaku លឿនបំផុតនៅលើពិភពលោក” – Noah Lyles នៃ​ក្រុម​របស់អាមេរិក។ មិន​ត្រឹម​តែ​ពេល​​ចូល​​រួម​​ព្រឹត្តិការណ៍​​នេះ​​ប៉ុណ្ណោះ​​ទេ សូម្បីតែក្នុងជីវិតប្រចាំថ្ងៃ គាត់​ជា otaku ពិត​ប្រាកដ​មួយ​រូប។

នៅពេលដែលវិចិត្រករ manga ល្បីឈ្មោះម្នាក់ជូនគាត់​រូប​គំនូរ​ដែល​គូរ​ដោយ​ដៃ គាត់​ពិត​ជា​រំភើបយ៉ាង​ខ្លាំង។

ព្រឹត្តិការណ៍លើកនេះក៏មិនមែនជាលើកដំបូងដែលគាត់ធ្វើស្ទីលតាមបែប anime នោះដែរ។ ក្នុងការប្រកួតដែលធ្វើឡើងនៅប្រទេសផ្សេងទៀត គាត់​តែង​តែ​ធ្វើ​ស្ទីល​បែប​នេះ។ ជា​សកម្មភាពដែល​បង្ហាញ​ពី​​ការ​​ស្រឡាញ់​​ចូល​ចិត្ត​យ៉ាង​​ខ្លាំង​​​ចំពោះ​​វប្បធម៌​​ជប៉ុន។

នេះ​ជា​រូបភាពមួយចំនួនដែលបង្ហាញពីស្ទីលរបស់អត្តពលិក។ ប្រសិនបើអាចសម្គាល់ថាស្ទីលនោះស្ថិត​ក្នុង​រឿង anime មួយ​ណា និង​តួអង្គ​នីមួយៗ ប្រាកដ​ណាស់ អ្នក​ក៏​ជា otaku ម្នាក់​ផង​ដែរ។

អត្តពលិកទាំងអស់មើលទៅពិតជារីករាយ និងពោរពេញទៅដោយថាមពល។ ហើយប្រសិនបើចំណុច​នេះ​អាចបំផុសគំនិតជួយឲ្យបុគ្គលដែលមិនមើលអត្តពលកម្ម ចាប់​ផ្តើម​ចាប់​អារម្មណ៍ និង​រីក​រាយ​ជា​មួយ​កីឡា​នេះ ប្រាកដ​ណាស់ អ្នក​ដែល​ស្រលាញ់​ចូល​ចិត្ត​កីឡា ជា​ពិសេស​អត្តពលិកទាំង​អស់​នឹង​សប្បាយ​ចិត្ត ហើយ​ទទួល​បាន​ការ​លើក​ចិត្ត​យ៉ាង​ខ្លាំង។

តើនេះគ្រាន់តែជាបាតុភូតពិសេសនៅទីក្រុងតូក្យូ ឬ​អាច​នឹង​ក្លាយ​ជា​ទម្លាប់​ថ្មី​សម្រាប់​ការប្រកួត​កីឡា​អត្តពលកម្ម​ពិភព​លោក?

យើងទាំងអស់គ្នានឹងចាំមើលថា តើនឹងមានអ្វីកើតឡើងក្នុង​ការ​ប្រកួត​បន្ទាប់។

Abe Kengo

 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: