ការអនុវត្តខាងវិស័យដឹកជញ្ជូនរបស់ជប៉ុន
ការអនុវត្តខាងវិស័យដឹកជញ្ជូនរបស់ជប៉ុន។
ក្នុងនាមជាអ្នកដែលស្គាល់វប្បធម៌ជប៉ុន ប្រិយមិត្តទាំងអស់គ្នាប្រាកដជាដឹងច្បាស់អំពីវប្បធម៌ទទួលភ្ញៀវយ៉ាងយកចិត្តទុកដាក់របស់ប្រទេសនេះ។
ប្រសិនបើជំនាញវិជ្ជាជីវៈ និងការយកចិត្តទុកដាក់របស់បុគ្គលិកនៅភោជនីយដ្ឋាន សណ្ឋាគារជប៉ុនទទួលបានការវាយតម្លៃខ្ពស់នៅលើពិភពលោក ចំណែកឯសេវាកម្មដឹកជញ្ជូននៅទីនេះក៏ទទួលបានការសរសើរជាច្រើនផងដេរ ដែលបង្ហាញឲ្យឃើញតាមរយៈអារម្មណ៍ពេញចិត្តពីអតិថិជន។
នៅ SG Sagawa Vietnam យើងកំពុងពង្រីកប្រតិបត្តិការដឹកជញ្ជូននៅក្នុងប្រទេសវៀតណាម និងអនុវត្តការដឹកជញ្ជូនប្រកបដោយការយកចិត្តទុកដាក់ រួសរាយរាក់ទាក់ចំពោះភ្ញៀវ ដើម្បីនាំមកឲ្យអតិថិជនរបស់យើងនូវសេវាកម្មដឹកជញ្ជូនដ៏ល្អបំផុត។
សូមក្រឡេកមើលការអនុវត្តទូទៅមួយចំនួនរបស់ជប៉ុនដែលយើងកំពុងអនុវត្តខាងផ្នែកដឹកជញ្ជូន។
មិនទុកទំនិញចោលនៅពេលដែលមិនទាន់ប្រគល់ដល់ដៃអតិថិជននោះទេ
តើអ្នកធ្លាប់ប្រទះស្ថានភាពដែលស្រោមសំបុត្រ និងឯកសារត្រូវបានទុកនៅច្រកចូលក្រុមហ៊ុនក្នុងថ្ងៃឈប់សម្រាក នៅពេលដែលគ្មាននរណាម្នាក់នៅការិយាល័យទទួលដែរទេ?
នៅកន្លែងជាច្រើនលើពិភពលោក រួមទាំងប្រទេសវៀតណាមផងដែរ សម្រាប់ការបោះពុម្ពផ្សាយដោយឥតគិតថ្លៃ ជាទូទៅបុគ្គលិកដឹកជញ្ជូនមិនសូវយកចិត្តទុកដាក់ចំពោះការដឹកជញ្ជូនដល់ដៃនោះទេ។ ប៉ុន្តែតាមស្តង់ដារជប៉ុន ចំណុចនេះមិនអាចទទួលយកបានឡើយ។
មុនពេលដែលទំនិញត្រូវបានដឹកជញ្ជូនទៅដល់ យើងតែងតែទាក់ទងទៅកាន់អតិថិជនមុន កំណត់ពេលវេលាច្បាស់លាស់ ដើម្បីធានាថាទំនិញ និងកញ្ចប់ប្រៃសណីយត្រូវបានបញ្ជូនដល់ដៃអ្នកទទួល។
មិនថាទំនិញដឹកជញ្ជូនជាអ្វីក៏ដោយ ចំនួនប៉ុន្មាន តម្លៃប៉ុណ្ណា តួនាទីរបស់យើងខ្ញុំគឺដឹកជញ្ជូនដោយសុវត្ថិភាព ប្រាកដថាប្រគល់ដល់ដៃរបស់អ្នកទទួល។
ថែរក្សាកញ្ចប់ទំនិញ ទោះបីជាប្រអប់ខាងក្រៅក៏ដោយ
តើអ្នកទាំងអស់គ្នាធ្លាប់ទទួលទំនិញក្នុងស្ថានភាពប្រអប់ខាងក្រៅកំពិតដែរទេ?
ទោះបីជានិយាយថា ប្រអប់ខាងក្រៅកំពិតបន្តិចក៏មិនប៉ះពាល់ដល់ផលិតផលខាងក្នុងក៏ដោយ ប៉ុន្តែជាក់ស្តែងការដឹកជញ្ជូនដែលមិនយកចិត្តទុកដាក់អាចនឹងធ្វើឲ្យទំនិញខូចខាត។
សម្រាប់យើងខ្ញុំ សូម្បីតែប្រអប់ខាងក្រៅក៏ជាផ្នែកមួយនៃទំនិញសំខាន់ផងដែរ។
មិនមែនគ្រាន់តែដឹកជញ្ជូនដល់កន្លែងឲ្យតែបានៗនោះទេ ការដឹកជញ្ជូនទំនិញ និងរក្សាសភាពដើមក៏ជាការអនុវត្តរបស់ជប៉ុនផងដែរ។
នៅ SG Sagawa Vietnam យើងរៀបចំសម្ភារៈវេចខ្ចប់ និងប្រអប់កាតុងដើម្បីការពារកញ្ចប់ទំនិញសម្រាប់ដឹកជញ្ជូន។
មិនមើលងាយកញ្ចប់ទំនិញខាងក្រៅនោះទេ ចំណុចនេះជួយឲ្យបុគ្គលិកទាំងអស់យកចិត្តទុកដាក់ចំពោះកញ្ចប់នីមួយៗ ហើយភាពរីករាយរបស់អតិថិជននៅពេលទទួលបានទំនិញក៏ច្រើនឡើងដែរ។
ធានាថាទំនិញត្រជាក់ត្រូវបានក្លាសេ
ដោយសារសីតុណ្ហភាពមានទំនិញជាច្រើនប្រភេទងាយនឹងប៉ះពាល់ដល់គុណភាព ឧទាហរណ៍៖ អាហារ ឱសថ គ្រឿងសំអាង ។ល។
គំនិតដែលថា “ដោយសារតែទីតាំងដឹកជញ្ជូននៅជិត ដូច្នេះគ្រាន់តែរៀបចំដឹកជញ្ជូនទំនិញលឿនទៅបានហើយ” ចំណុចនេះមិនស្ថិតក្នុងស្តង់ដារដឹកជញ្ជូនរបស់ក្រុមហ៊ុនយើងខ្ញុំនោះទេ។ ផ្ទុយទៅវិញ យើងរក្សាសីតុណ្ហភាពត្រឹមត្រូវក្នុងអំឡុងពេលដឹកជញ្ជូនកញ្ចប់ទំនិញនីមួយៗ ដើម្បីធានាគុណភាពផលិតផល។ ដើម្បីធ្វើដូច្នេះបាន ក្រុមហ៊ុន SG Sagawa Vietnam បានប្រើប្រាស់ឡានក្លាសេ ដោយធានាបានលក្ខខណ្ឌ “ទំនិញក្លាសេត្រូវរក្សាឲ្យត្រជាក់ក្នុងអំឡុងពេលដឹកជញ្ជូន” ។
យើងកំពុងពង្រីកទម្រង់នៃការដឹកជញ្ជូននេះនៅទូទាំងប្រទេសវៀតណាម។
ការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ជប៉ុន មិនថាចំណុចលម្អិតដែលអតិថិជនមិនចាប់អារម្មណ៍ក៏ដោយ។ យើងមិនមែនអួតចំពោះចំណុចនេះនោះទេ គ្រាន់តែកំពុងខំប្រឹងអស់ពីសមត្ថភាពប៉ុណ្ណោះ ផ្សព្វផ្សាយវប្បធម៌នេះ។
ខាងផ្នែកដឹកជញ្ជូន ចំណុចតូចតាចទាំងនេះពិបាកនឹងកត់សម្គាល់ឃើញណាស់ ប៉ុន្តែចំណុចទាំងនេះជួយឲ្យអតិថិជនកាន់តែពេញចិត្ត។
ទំនិញ អំណោយ ឬឯកសារសំខាន់ៗដែលបានផ្ញើបង្កប់ទៅដោយក្តីស្រលាញ់។ តួនាទីរបស់យើងខ្ញុំគឺទទួលខុសត្រូវដឹកជញ្ជូនទំនិញ និងប្រគល់ដល់ដៃរបស់អ្នកទទួលតាមស្តង់ដាររបស់ជប៉ុន។
ជាមួយនឹងសេវាកម្មយ៉ាងយកចិត្តទុកដាក់ យើងខ្ញុំជឿជាក់ថាអាចនាំមកនូវអារម្មណ៍ពេញចិត្ត។
សូមទំនាក់ទំនងមកកាន់យើងខ្ញុំដើម្បីទទួលបានការប្រឹក្សា បទពិសោធន៍សេវាកម្មដឹកជញ្ជូនតាមស្តង់ដារ និងការគិតគូររបស់យើងខ្ញុំដែលលោកអ្នកអាចជឿទុកចិត្តបាន។
SG Sagawa Vietnam
សូមអរគុណ