សម្រង់ភាសាជប៉ុនដែលនិយាយពីស្រាបៀរ
សម្រង់ភាសាជប៉ុនដែលនិយាយពីស្រាបៀរ។
ស្រដៀងនឹងហាងស្រាបៀរនៅកម្ពុជាដែរ នៅប្រទេសជប៉ុន “izakaya” ជាកន្លែងដែលគ្រប់គ្នាអាចជួបជុំក្រោយពេលដែលចេញពីធ្វើការ ដើម្បីរីករាយជាមួយភេសជ្ជៈមានជាតិអាល់កុល និងអាហារសម្រន់មួយចំនួន។
យើងអាចស្វែងរក izakaya បានយ៉ាងងាយនៅតាមដងផ្លូវប្រទេសជប៉ុន។ នៅទីនោះមានមុខម្ហូប និងភេសជ្ជៈជាច្រើនត្រូវបានលក់ក្នុងតម្លៃថោក មាន izakaya ស្រដៀងគ្នាជាច្រើន ដូច្នេះដើម្បីបង្កើតភាពលេចធ្លោគឺជារឿងពិសេសមួយ។
ក្នុងចំណោមនោះមានហាង izakaya មួយបានផ្តើមគំនិតបោះពុម្ពសម្រង់ពាក្យដ៏គួរឲ្យចាប់អារម្មណ៍នៅលើកែវស្រាបៀរសម្រាប់ភ្ញៀវ។
រឿងដ៏កំប្លែងនេះបានធ្វើឲ្យភ្ញៀវស្ទើរតែទាំងអស់ក្នុងហាងអស់សំណើច។ ចូរយើងក្រឡេកមកមើលអត្តបទខាងក្រោមទាំងអស់គ្នា។
“酒は体に悪いと本に書いてあったので、
読書をやめた”
ការបកប្រែ៖
“អានកាសែតឃើញថាស្រាបៀរប៉ះពាល់ដល់សុខភាព
ខ្លាចពេកទើបខ្ញុំឈប់អានកាសែតតទៅទៀត” ។
ប្រហែលជាមិនត្រឹមតែនៅប្រទេសជប៉ុនប៉ុណ្ណោះទេ នេះជារឿងកំប្លែងដែលយុវជនតែងតែលើកមកនិយាយ។
“俺はキムタクにはなれないが、
キムタクも俺になれない”
ការបកប្រែ៖
“ខ្ញុំមិនអាចក្លាយជា Kimutaku បានទេ
ហើយ Kimutaku ក៏មិនអាចក្លាយជាខ្ញុំបានដែរ” ។
ពាក្យ Kimutaku ត្រង់ចំណុចនេះសំដៅលើ Kimura Takuya – ជាតារាប្រុសសញ្ជាតិជប៉ុន។
យើងប្រហែលជាមិនពូកែដូចជានរណាម្នាក់ ប៉ុន្តែពេលខ្លះអ្នកដែលឆ្នើមបែរជាមានអារម្មណ៍ថាច្រណែននឹងជីវិតសាមញ្ញរបស់មនុស្សម្នាក់។ ដូច្នេះចូរយើងមានគំនិតវិជ្ជមាន និងសុទិដ្ឋិនិយម កុំអន់ចិត្តនឹងខ្លួនឯង។
“夫”を逆さにすると¥になる。
頑張れ、夫”
ការបកប្រែ៖
ប្រសិនបើដាក់បញ្ច្រាសអក្សរ ‘夫’ (ប្តី) នឹងក្លាយជា ¥ ។
ខំប្រឹងឡើងលោកប្តី!”
ក្នុងនោះ ¥ ជានិមិត្តសញ្ញាប្រាក់យ៉េនជប៉ុន ពាក្យ “ប្តី” ក្នុងអក្សរ Han សរសេរថា 夫 ដាក់បញ្ច្រាសអក្សរ 夫 នោះអក្សរស្រដៀងនឹង ¥ ។
នេះជាប្រយោគកំប្លែងសម្រាប់បុរសជាប្តី ដែលជាទូទៅនិយាយបែបកំប្លែងថា ប្តីជាតំណាងនៃប្រាក់ ដែលជាប្រភពទុនដ៏សំខាន់សម្រាប់ប្រពន្ធ គ្រាន់តែមានប្តី បងប្អូនស្រ្តីលែងបារម្ភរឿងរកប្រាក់ទៀតហើយ។
“俺はもう絶対にギャンブルなんかしないんだ。
賭けてもいいぜ。”
ការបកប្រែ៖
“ខ្ញុំសូមស្បថថា ខ្ញុំនឹងមិនលេងល្បែងទៀតឡើយ។
ភ្នាល់សាកមើល!”
ញៀនល្បែងស៊ីសងចោលមិនបានទេ ទើបតែស្បថសន្យាថាឈប់ភ្នាល់តទៅទៀត ស្រាប់តែមានបំណងចង់បន្តទៀតទៅហើយ។ រត់មិនរួចនោះទេ។
“眠れない夜もあるのだから、
起きれない朝も許してほしい”
ការបកប្រែ៖
“យប់ខ្លះខ្ញុំគេងមិនលក់
ដូច្នេះសូមអភ័យទោសនៅពេលព្រឹកដែលខ្ញុំក្រោកមិនរួច”
ជាលេសមួយដ៏ល្អឥតខ្ចោះសម្រាប់ការយឺតយ៉ាវ។
ប៉ុន្តែ… គ្មាននរណាម្នាក់អត់ទោសនោះទេ។
យប់មិនគេងមិនដឹងថាពិតអត់ទេ ប៉ុន្តែនៅចំពោះមុខឃើញថា គេងមិនព្រមភ្ញាក់ព្រោះតែខ្ជិល។
“酒じゃなくて、自分に酔ってない?”
ការបកប្រែ៖
“មិនមែនមកពីស្រានោះទេ…”
ប៉ុន្តែកំពុងស្រវឹងខ្លួនឯងទេដឹង?
ព្រោះតែខ្លួនស្រវឹងខ្លួនឯងទេដឹង ព្រោះថាផឹកស្រាបៀរតែប៉ុន្មានកែវ មិនធ្វើឲ្យខ្លួនស្រវឹងបានទេ។ សូមកុំនិយាយថាខ្ញុំស្រវឹង។
“酒が人間をだめにするんじゃない。
人間はもともとだめだ
ということを教えてくれるものだ”
ការបកប្រែ៖
“គ្រឿងស្រវឹងមិនធ្វើឲ្យមនុស្សកាន់តែអាក្រក់នោះទេ
គ្រឿងស្រវឹងគ្រាន់តែធ្វើឲ្យយើងមើលឃើញសារធាតុអាក្រក់ប៉ុណ្ណោះ
ដែលពីមុនមកយើងមិនធ្លាប់បង្ហាញឲ្យឃើញ។”
ជាសម្រង់ពាក្យដែលនិយាយពីទស្សនវិជ្ជា។
ទោះបីជាមិនប្រាកដថាមួយណាល្អក៏ដោយ ប៉ុន្តែខ្ញុំផ្ទាល់មានអារម្មណ៍ថាសំណាង ហើយក៏មានមោទនភាពព្រោះតែអាកប្បកិរិយារបស់ខ្លួនមិនត្រូវប៉ះពាល់ដោយសារគ្រឿងស្រវឹង។
“酒は喜びを倍にし、
悲しみを半分にしてくれる”
ការបកប្រែ៖
“ស្រាបៀរជួយបង្កើតភាពរីករាយ ហើយក៏ចែករំលែកទុក្ខព្រួយផងដែរ” ។
ជាចុងក្រោយ នេះជាសម្រង់ពាក្យដែលខ្ញុំចូលចិត្តបំផុត។
គេនិយាយថា ពាក្យដែលស្មោះបំផុតគឺជាពាក្យសម្តីរបស់មនុស្សស្រវឹង។ មានរឿងដែលលាក់ទុកក្នុងចិត្តជាយូរណាស់មកហើយ ព្រោះតែផឹកស្រាទើបមានភាពក្លាហាននិយាយចេញ។
ម្យ៉ាងវិញទៀត ភាពសប្បាយរីករាយនឹងកើនឡើង នៅពេលដែលបានជួបជុំជាមួយមិត្តភក្តិយល់ចិត្តផឹកស្រាបៀរ។
សម្រង់ពាក្យដែលនិយាយពីស្រាបៀរទាំងនេះ ខ្លះមានលក្ខណៈកំប្លែង ខ្លះទៀតមានលក្ខណៈជ្រាលជ្រៅ។ សង្ឃឹមថា តាមរយៈសម្រង់ពាក្យទាំងនេះប្រិយមិត្តនឹងយល់ថាគួរឲ្យចាប់អារម្មណ៍ និងកាន់តែរីករាយបន្ទាប់ពីបញ្ចប់ការងារ។
សព្វថ្ងៃនេះ នៅប្រទេសកម្ពុជាមានកន្លែងជាច្រើនលក់អាហារឆ្ងាញ់ៗ និងភេសជ្ជៈចម្រុះ។ ដើម្បីប្រកួតប្រជែងក្នុងបរិយាកាសបែបនេះ ខ្ញុំគិតថាការច្នៃប្រឌិត និងគំនិតប្លែកៗពិតជាសំខាន់ណាស់។
ប្រសិនបើសម្រង់ពាក្យទាំងនេះត្រូវបានបោះពុម្ពនៅលើកែវស្រាបៀរ ហើយលើកចេញមកឲ្យភ្ញៀវ ខ្ញុំគិតថា ភ្ញៀវប្រាកដជាមានអារម្មណ៍គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ហើយអាចនឹងថតរូបទុកមើល ចែករំលែកនៅលើបណ្តាញសង្គម។
ខ្ញុំជឿថា ចំណុចនេះអាចជាគំនិតល្អ ឬជួយឲ្យអ្នកដទៃស្គាល់ហាងរបស់អ្នក។ សង្ឃឹមថា អត្តបទនេះនឹងក្លាយជាខ្លឹមសារដែលមានប្រយោជន៍សម្រាប់អាជីវកម្មរបស់លោកអ្នក។
Abe Kengo