ក្រឡេក​មក​មើល​ជប៉ុន​កាល​ពី ១៥០ ឆ្នាំ​មុន​តាម​រយៈ​រូប​ភាព​មួយ​ចំនួន

ក្រឡេកមកមើលជប៉ុនកាលពី ១៥០ ឆ្នាំ​មុន​តាម​រយៈ​រូបភាព​មួយ​ចំនួន។

សម័យកាល Edo ជាសម័យកាលចុងក្រោយរបស់សាមូរ៉ៃ ប្រទេសជប៉ុនបានអនុវត្ត​គោល​នយោ​បាយ​បដិសេធស្ទើរតែទាំងស្រុងទំនាក់ទំនងក្រៅប្រទេស។ ប៉ុន្តែនៅពេលដែលចូលដល់សម័យ​កាល Meiji ព្រះ​ចៅ​អធិរាជ​កាន់អំណោច បច្ចេកវិទ្យាលោកខាងលិចជាច្រើនត្រូវបាននាំចូលប្រទេស​ជប៉ុន។

ក្នុងចំណោមនោះមានដូចជាបច្ចេកវិទ្យាថតរូប។

រូបថតដែលថតដោយ Kanamaru Genzo (金丸源三) ដែលបានថតនៅសម័យនោះត្រូវបានធ្វើឡើង​វិញ​ដោយ​ប្រើ​បច្ចេក​វិទ្យា​ទំនើប និង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ។

តើប្រទេសជប៉ុនកាលពី ១៥០ ឆ្នាំមុនមើលទៅបែបណា? អាចនឹងដូចអ្វីដែលយើងគិតដែរទេ?

រទេះរុញ

 

ឥឡូវនេះរទេះរុញដែលប្រើកម្លាំងមនុស្សច្រើនតែឃើញនៅកន្លែងទេសចរណ៍ប៉ុណ្ណោះ ប៉ុន្តែនៅសម័យ Edo មធ្យោបាយ​ធ្វើ​ដំណើរ​នេះ​ពេញ​និយម និង​មាន​ច្រើន​ដូច​ជា​តាក់​ស៊ី​សព្វ​ថ្ងៃ​នេះ​ដែរ។

ស្រ្តីស្ពាយកូនពីក្រោយ

រូបភាពសាមូរ៉ៃ

 

ហាងលក់ក្រណាត់

នេះជាកន្លែងលក់ kimono និង​សម្លៀក​បំពាក់​ប្រពៃណី​ជប៉ុន។

ស្រ្តីពីរនាក់ផឹកតែ

ផ្លូវក្នុងស្រុក

ថ្វីត្បិតតែ ធ្លាប់ឆ្លងកាត់គ្រោះមហន្តរាយ​ធម្មជាតិ​បំផ្លិច​បំផ្លាញ ហើយ​បន្ទាប់​មក​ត្រូវ​បាន​ដុតបំផ្លាញ​ទាំង​ស្រុងក្រោមអណ្តាត​ភ្លើង​សង្រ្គាម។ ទោះជាយ៉ាងណា អំឡុងពេល ១៥០ ឆ្នាំ​បាន​កន្លង​ផុត​ទៅ ប្រទេសជប៉ុនបានជំនះការលំបាកជាច្រើនដើម្បីអភិវឌ្ឍទៅជាទីក្រុងទំនើប និងមានឥទ្ធិពល​ដូច​សព្វ​ថ្ងៃ​នេះ។

អំឡុងពេល ១៥០ ឆ្នាំខាងមុខទៀត តើទីក្រុងដែលយើងកំពុងរស់នៅនឹងទៅជាយ៉ាងណា? មានការផ្លាស់ប្តូរអ្វីខ្លះ? ខ្ញុំមានអារម្មណ៍រំភើប​យ៉ាង​ខ្លាំង​​នៅ​​ពេល​​ដែល​​គិត​​ដល់​​រឿង​​នេះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: