កីឡាករ Murofushi Koji ដែលអ្នកគាំទ្រដាក់រហស្សនាមថា “ហ្គោរីឡា”

កីឡាករ Murofushi Koji ដែលអ្នកគាំទ្រដាក់រហស្សនាមថា “ហ្គោរីឡា” ។

ថ្វីត្បិតតែ មានរូបរាងខាងក្រៅស្អាតសង្ហាក៏ដោយ ប៉ុន្តែ Murofushi Koji – ដែលជាកីឡាករបោះញញួរ​ជន​ជាតិ​ជប៉ុន បែរជាត្រូវបានគេដាក់រហស្សនាមថា “បុរសហ្គោរីឡា” ទៅ​វិញ។

ហេតុអ្វីបានជាគេហៅគាត់ដូច្នេះ? ចូរយើងស្វែងយល់ខ្លឹមសារអត្តបទខាងក្រោមទាំងអស់គ្នា។

“Hammer throw” ឬយើងហៅថា “បោះញញួរ” គឺជាវិញ្ញាសាមួយចំណោមវិញ្ញាសាប្រកួតកីឡាទាំង​បួន ដែល​មាន​ដូច​ជា វិញ្ញាសាបោះថាស បោះបាល់ដែក បោះលំពែង។ ពាក្យ “ញញួរ” ដែលបានប្រើក្នុងអត្តបទថ្ងៃនេះមិនមែនសំដៅលើឧបករណ៍ប្រើប្រាស់នោះទេ។ ក្នុងនោះមានដុំដែកភ្ជាប់ជា​មួយ​ខ្សែ​​ដែក ទំហំ​របស់​បាល់​ខុស​គ្នាអាស្រ័យលើវិញ្ញាសាសម្រាប់បុរស និងស្រ្តី។

តួអង្គសំខាន់ក្នុងអត្តបទថ្ងៃនេះគឺ Murofushi Koji ជាអត្តពលិកម្នាក់ដែលបានយកឈ្នះមេ​ដាយ​មាស​ក្នុង​វិញ្ញាសា​បោះ​ញញួរ។

វិញ្ញាសាបោះញញួរគឺជាកីឡាដែលតម្រូវឲ្យកីឡាករមានរាងកាយធំរឹងមាំ ដូច្នេះហើយ ជនជាតិអាសុីកម្រនឹងទទួលបានចំណាត់ថ្នាក់ខ្ពស់ខ្លាំងណាស់។ នេះជាករណីដំបូងដែលជនជាតិអាស៊ីឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៃវិញ្ញាសានេះ អាចនិយាយបានថា Murofushi Koji បាននាំមកនូវសមិទ្ធិផលដ៏មានមោទនភាពសម្រាប់ប្រជាជនអាស៊ី។

ហេតុតែកីឡាករ Murofushi Koji ត្រូវ​បាន​គេ​ហៅ​ថាហ្គោរីឡាក៏ព្រោះតែកម្លាំង​សាច់ដុំ​ខ្នង​របស់​គាត់។

ជាទូទៅ កម្លាំងសាច់ដុំខ្នងជាមធ្យមរបស់​បុរស​ពេញ​វ័យ​ម្នាក់​ប្រហែល ១៥០-១៦០ គីឡូក្រាម។ យ៉ាង​ណា​មិញ កម្លាំង​សាច់​ដុំ​ខ្នងរបស់អត្តពលិករូប​នេះ​មាន​រហូត​ដល់​ទៅ ៣៨៩ គីឡូក្រាម ដែលកម្លាំងនោះស្មើនឹងសត្វស្វាហ្គោរីឡាមួយក្បាល។

បន្ទាប់មក ចូរយើងក្រឡេកមកមើលប្រវត្តិដ៏អស្ចារ្យរបស់អត្តពលិកម្នាក់នេះទាំងអស់គ្នា។

ទទួលបានជើងឯកវិញ្ញាសាបោះលំពែងជប៉ុនដោយចៃដន្យ

ដោយសារតែចំនួនអត្តពលិកតិចពេក Murofushi បានចូលរួមការប្រកួតបោះលំពែងក្នុងព្រឹត្តិ​ការណ៍​កីឡា​ជាតិ ជាការប្រកួតស្វែងរកអត្តពលិកដែលពូកែបំផុតនៅជប៉ុន ហើយទទួលបានចំណាត់​ថ្នាក់​លេខពីរ។

ហាក់បីដូចជាបន្ទាប់ពីបានឃើញសមិទ្ធិផលនេះ កំពូលអត្តពលិកមួយចំនួនបានបាត់បង់កម្លាំង​ចិត្ត និង​បោះ​បង់។ 

នៅពេលដែលត្រូវបានគេសួរថា ហេតុអ្វីបានជាបងបោះលំពែងបានល្អយ៉ាងនេះ? កីឡាករ Murofushi បាន​ឆ្លើយ​ថា៖

  • “ខ្ញុំហ្វឹកហាត់តាមរយៈការគប់​គ្រួសនៅក្នុងចំណត។”

កីឡាករ Murofushi មិនធ្លាប់ហ្វឹកហាត់ដោយប្រើលំពែង​ពិត​ប្រាកដ​នោះ​ទេ បែរជាអាចយកឈ្នះចំណាត់ថ្នាក់លេខពីរទៅហើយ។ ប្រសិនបើមានពេលហ្វឹកហាត់បោះលំពែង ប្រហែលជាការ​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ​មួយ​មិន​មែន​ជា​រឿង​ពិបាក​នោះ​ទេ។

សមិទ្ធិផលកាលនៅវិទ្យាល័យ

ក្នុង​អំឡុង​ពេល​រៀន​នៅ​វិទ្យាល័យ Murofushi ធ្លាប់ចូលរួមមុខវិជ្ជាកីឡានៅសាលា ក្នុងនោះមានដូច​ជា​កីឡា​បាល់​បោះ។

ក្នុងកីឡាបាល់បោះ “layup” ពោល​គឺជាការលើកបោះបាល់ ជាការ​លើកបោះដែលមានចម្ងាយជិត ហើយ​ភាគ​ច្រើន​អ្នក​លែង​បាល់​បោះ​សុទ្ធ​តែ​អាច​ធ្វើ​បាន។ ប៉ុន្តែផ្ទុយទៅវិញ Murofushi បែរជាមិន​សូវ​ពូកែបោះបាល់ដែលមានគម្លាតជិតទៅវិញ។ សម្រាប់ចំណុចខ្សោយនេះ Murofushi បានសាកសួរគ្រូកីឡាថា តើខ្លួនអាចបោះបាល់តាមរបៀបផ្សេងដែរទេ។ លទ្ធផលបន្ទាប់ពីទទួលបានការយល់ព្រមពីគ្រូកីឡា Murofushi បានលោតបោះបាល់ដោយមិនចាំបាច់រត់នោះទេ។

របៀបបោះបាល់បែបនេះគេហៅថា “dunk shot” ក្នុងភាសាអង់គ្លេស។ Dunk shot (គេហៅថាបោះបាល់បញ្ចូលកន្ត្រក ឬ slam dunk) គឺជាបច្ចេកទេសបោះបញ្ចូលកន្ត្រក ក្នុងនោះកីឡា​ករ​លោត​ឡើង ហើយទះបាល់ចូលកន្ត្រកពីខាងលើ ដោយមិនត្រឹមតែបោះប៉ុណ្ណោះទេ។ វិធីសាស្រ្ត dunk នេះតម្រូវ​ឲ្យ​មាន​កម្លាំង​លោត និង​ភាព​រហ័ស​រហួន។ ដោយដឹងថា អត្តពលិកជន​ជាតិអាមេរិក​តែង​តែ​ប្រើ​របៀប​លោត​បោះ​បែប​នេះ។

បោះបាល់បេស្បលក្នុងល្បឿន ១៣១ គីឡូម៉ែត្រក្នុងមួយម៉ោង

ក្នុងកីឡាបេស្បលអាជីពតែងតែមានពិធីបោះបាល់មុនពេលការប្រកួតផ្លូវការចាប់ផ្តើម។ ក្នុងពិធី​នេះ អ្នកតំណាងនឹងបោះបាល់មួយសម្រាប់បើកពិធី ហើយបន្ទាប់មកការប្រកួតត្រូវបានចាប់​ផ្តើម។

Murofushi មានវត្តមានក្នុងនាមជាអ្នកអនុវត្តពិធីនេះ។ ព្រោះតែមិនធ្លាប់បោះបាល់បេស្បល គាត់​បានប្រើ​បច្ចេកទេសដែលមិនល្អនោះទេ ប៉ុន្តែបែរជាបង្កឲ្យមានការចាប់អារម្មណ៍ ជាមួយ​នឹង​​ល្បឿន​​បាល់ ១៣១ គីឡូម៉ែត្រក្នុង​មួយ​ម៉ោង។ អាច​និយាយ​បាន​ថា​ នេះជាបច្ចេកទេសរបស់អ្នកដែល​មិនមែនជាកីឡាករអាជីព ប៉ុន្តែ​ល្បឿនរបស់​បាល់​មិន​ខុស​ពី​កីឡាករ​បេស្បល​អាជីព​ឡើយ។

ចំពោះការបោះបាល់របស់ Murofushi អត្តពលិកអាជីពផ្សេងទៀតបានត្រឹមញញឹមប៉ុណ្ណោះ ដោយ​មិន​ដឹង​ថាត្រូវនិយាយអ្វីឡើយ។

លោត​ចម្ងាយ​កំណត់ត្រាពិភព​លោក

ដើម្បីផ្លាស់ប្តូរបរិយាកាសបន្ទាប់ពីបោះបាល់ដែក និងបោះញញួរ កីឡាករ Murofushi ស្រាប់​តែ​លោត​ចម្ងាយ​នៅ​នឹង​កន្លែង ហើយ​ទទួល​បាន​លទ្ធផល ៣.៦ ម៉ែត្រ។ 

ខណៈដែលនៅពេលនោះកំណត់ត្រាពិភពលោកសម្រាប់វិញ្ញាសាលោតចម្ងាយគឺ ៣.៤៧ ម៉ែត្រ ចំណែកឯ​​ការ​លោត​ចម្ងាយ​របស់​កីឡាករ Murofushi បែរជាលើសកំណត់ត្រានេះ។

ពូកែរហូតដល់ថ្នាក់ត្រូវដកចេញពីកម្មវិធីទូរទស្សន៍

“Kinniku Banzuke” គឺជាកម្មវិធីទូរទស្សន៍ដ៏ពេញនិយមនៅប្រទេសជប៉ុន ដែលមានគោល​បំណង​ស្វែង​រក​អត្តពលិក​ឆ្នើម​បំផុតនៅលើពិភពលោក។ ដោយធ្លាប់ទទួលបានការអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីនេះ ប៉ុន្តែ​ដោយសារតែជ័យជំនះរបស់ខ្លួន កីឡាករ Murofushi ត្រូវបានដក​ចេញ​​ពី​កម្មវិធី ព្រោះ​​ថា​​អាចនឹងធ្វើឲ្យកម្មវិធីមើលទៅគួរឲ្យធុញទ្រាន់។

តើអ្នកទាំងអស់គ្នាយល់យ៉ាងណាចំពោះកីឡាករ Murofushi រូបនេះ និងសមិទ្ធិផលដ៏អស្ចារ្យរបស់គាត់?

ការបោះញញួរមិនមែនជាកីឡាដែលពេញនិយមនោះទេ ក្នុងករណីបើកីឡាករ Murofushi លេងកីឡា​ផ្សេង​ទៀតដូចជា កីឡា​បេស្បល ឬ​បាល់​បោះ ខ្ញុំ​ជឿ​ថា ជាមួយនឹងសមត្ថភាពរបស់ខ្លួន គាត់អាច​បន្សល់​​ទុក​សមិទ្ធិផល​ជា​ច្រើន ហើយរក​បាន​ប្រាក់​ចំណូលយ៉ាងច្រើនសម្រាប់ខ្លួន។

ទោះបីជា ត្រូវបានគេហៅថាស្វាហ្គោរីឡាក៏ដោយ ប៉ុន្តែកីឡាករ Murofushi បែរជាមានរូបរាងសង្ហា ខុស​​ស្រឡះ​នឹង​រហស្សនាម​របស់​ខ្លួន។

ខ្ញុំ​គិត​ថា​ យើងអាចស្វែងរកអ្នកដែលមានរូបរាងស្រដៀងនឹងស្វាហ្គោរីឡា ប៉ុន្តែរូបរាងសង្ហាដូចនេះ​បែរ​ជា​ត្រូវ​គេ​ហៅ​ថា​ស្វាហ្គោរីឡា ប្រហែល​ជា​មាន​តែ​​គាត់​​​ប៉ុណ្ណោះ។

Abe Kengo

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: