ការដឹកជញ្ជូនស្រាឲ្យបានត្រឹមត្រូវ – សារៈ​សំខាន់​ក្នុង​ការ​រក្សា​ទុក និង​ការ​ដឹក​ជញ្ជូន​​ក្លាសេ

ការដឹកជញ្ជូនស្រាឲ្យបានត្រឹមត្រូវ – សារៈសំខាន់ក្នុងការរក្សាទុក និងការដឹកជញ្ជូនក្លាសេ។

ក្នុងនាមជាអ្នកដែលយល់ពីវប្បធម៌ និងម្ហូបជប៉ុន អ្នកទាំងអស់គ្នាប្រហែលជាស្គាល់ឈ្មោះ “Nihonshu” ជា​ប្រភេទ​ស្រា​ប្រពៃណី​ជប៉ុនដែលផលិតពីអង្ករទុកឲ្យឡើងជូរ។ នៅបណ្តាប្រទេសមួយ​ចំនួន Nihonshu ថែមទាំងត្រូវបានគេហៅថា ស្រា sake ។

កាលពីពេលថ្មីៗនេះ នៅលើទីផ្សារមានប្រភេទស្រា sake ជប៉ុនកាន់តែច្រើន។ ទោះជាយ៉ាងណា ពេល​ខ្លះ​រស​ជាតិ​ស្រា sake ដែលយើងផឹកបែរជាឈ្ងុយឆ្ងាញ់ដូចជាអ្វីដែលបានរំពឹងទុក។ តើអ្នកធ្លាប់​ឆ្លងកាត់បទបទពិសោធន៍បែបនេះដែរទេ?

ក្នុងករណីបែបនេះ មូលហេតុមិនប្រាកដថាមកពីគុណភាពស្រានោះទេ ប៉ុន្តែជួនកាលស្ថិតលើការគ្រប់គ្រងសីតុណ្ហភាពក្នុងអំឡុងពេលដឹកជញ្ជូន និងរក្សាទុក។

យ៉ាងណាមិញ មិនចាំបាច់បារម្ភចំពោះបញ្ហានេះពេកទេ។ អ្នកគ្រាន់តែយល់ព្រម យើងខ្ញុំអាច​ជួយ​ដឹក​ជញ្ជូន​ស្រា​ជប៉ុន​ដ៏​ឈ្ងុយ​ឆ្ងាញ់ ដោយរក្សារសជាតិដើមរហូតដល់ដៃរបស់លោកអ្នក។

ស្រា sake ងាយប្រតិកម្មនឹងសីតុណ្ហភាពជាង wine ទៅទៀត

យើងទាំងអស់គ្នាដឹងហើយថា នៅសីតុណ្ហភាពខ្ពស់ស្រា wine មិនឆ្ងាញ់នោះទេ ប៉ុន្តែស្រា sake ងាយ​ប្រតិកម្ម​ជាង​នេះ​ទៅ​ទៀត។

សីតុណ្ហភាពរក្សាទុកដែលល្អបំផុតសម្រាប់ស្រា sake គឺក្រោម ៥ អង្សា។ ជាពិសេស នៅពេលដែលសីតុណ្ហភាពលើសពី ២០ អង្សា គុណភាពនឹងកាត់បន្ថយយ៉ាងឆាប់រហ័ស។ ស្រានឹងផ្លាស់ប្តូរពណ៌ទៅ​ជា​ពណ៌​លឿង ឬ​ពណ៌​ត្នោត ហើយក្លិនក្រអូបក៏នឹងផ្លាស់ប្តូរផងដែរ។

ជាពិសេស ប្រភេទស្រា sake ដែលមិនឆ្លងកាត់ការកែច្នៃ ឬបន្ថែមសារធាតុ – ដែលហៅថា “ស្រា​ឆៅ” – ងាយ​នឹង​ខូច ប្រសិន​បើ​សីតុណ្ហភាព​ខ្ពស់។

ក្រៅពីនេះ ប្រភេទស្រា sake មានក្លិនខ្លាំងដែលមនុស្សជាច្រើនចូលចិត្តដូចជា “daiginjo” ងាយនឹងបាត់បង់ក្លិនពិសេស ប្រសិនបើសីតុណ្ហភាពប្រែប្រួល។

មិនត្រឹមតែក្នុងអំឡុងពេលរក្សាទុកប៉ុណ្ណោះទេ សូម្បីតែក្នុងអំឡុងពេលដឹកជញ្ជូនក៏ពោរពេញទៅ​ដោយ​ហានិភ័យ​ផង​ដែរ។

ប្រសិនបើយើងរក្សាទុកនៅនឹងកន្លែង យើងអាចគ្រប់គ្រងគុណភាពបានយ៉ាងងាយស្រួល។ ទោះ​ជា​យ៉ាង​ណា ក្នុង​អំឡុង​ពេល​ដឹក​ជញ្ជូន យើងមិនអាចគ្រប់គ្រងសីតុណ្ហភាពបានទេ។

អ្នកទាំងអស់គ្នាសាកស្រមៃមើល៖

ស្រា sake ​ត្រូវ​បានដាក់ចូលកុងតឺន័រ ហើយ​ដឹកជញ្ជូនក្រោមអាកាសធាតុក្តៅខ្លាំង ការខូចខាតជារឿងដែលមិនអាចជៀសផុតឡើយ។ ទោះបីជាត្រូវបានធ្វើឲ្យត្រជាក់នៅហាងក៏ដោយ ស្រាដែល​ខូច​មិន​អាច​ត្រឡប់​ដូច​ដើម​នោះ​ទេ។

យើងខ្ញុំ SG Sagawa Vietnam បានចាប់ផ្តើមដឹកជញ្ជូនផលិតផលដោយប្រើឡានដឹកទំនិញក្លា​សេ​ទៅ​​កាន់​​តំបន់​​ជា​​​ច្រើន​​​នៅ​ទូទាំង​ប្រទេស​វៀត​ណាម។ ហើយជាការពិតណាស់ យើងក៏អាច​ដឹក​ជញ្ជូនបែបនេះពីប្រទេសជប៉ុនទៅកាន់ប្រទេសវៀតណាមផងដែរ។ ម្យ៉ាងវិញទៀត យើងខ្ញុំនឹង​នាំ​យក​ស្រា sake ពិសេសមកដល់ដៃរបស់អ្នកទាំងអស់គ្នា ជាមួយនឹងសីតុណ្ហភាពដ៏ល្អបំផុត​ក្នុង​អំឡុង​ពេល​ដឹកជញ្ជូន។

មិន​ត្រឹម​តែ​ស្រាប៉ុណ្ណោះទេ ប្រភេទអាហារ​ផ្សេង​​ទៀត​ដូច​ជា បន្លែ សាច់​ស្រស់ និង​ត្រី​ក៏​អាច​ដឹក​ជញ្ជូន​​ពី​​ប្រទេស​​ជប៉ុន​​តាម​ទម្រង់បែ​នេះ​ផងដែរ។

ការធ្វើអាជីវកម្មផលិតផលក្លាសេ​ប្រើ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ពី​ប្រទេស​ជប៉ុន ហើយ​ក៏ធ្វើ​ឲ្យ​អាជីវកម្ម​​របស់​លោក​អ្នក​នាំ​មុខ​គូប្រជែងផងដែរ។

បច្ចេកវិទ្យាអាហារក្លាសេរបស់ជប៉ុនត្រូវបានអភិវឌ្ឍយ៉ាងខ្លាំង ដូច្នេះយើងអាចចម្អិនអាហារឆ្ងាញ់ៗ​បាន​យ៉ាង​ងាយ។ ឥឡូវ​នេះ អ្នក​ប្រើ​ប្រាស់​លែង​​ព្រួយ​​បារម្ភ​​ចំពោះ​​សុវត្ថិភាព និង​គុណ​​ភាព​ទៀត​​ហើយ។

នេះជាជំហានមួយថ្មី។

សូមអនុញ្ញាតឲ្យយើងខ្ញុំជួយដល់អ្នកទាំងអស់គ្នានាំយកផលិតផលដែលមានគុណភាព​ទៅ​ដល់ដៃប្រិយ​មិត្ត​អ្នក​ប្រើ​ប្រាស់។

SG Sagawa Vietnam

https://scanqr.to/bbfaed90

សូមអរគុណ!

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: