Hello Kitty – ការរួមបញ្ចូលដ៏ល្អឥតខ្ចោះ
Hello Kitty – ការរួមបញ្ចូលដ៏ល្អឥតខ្ចោះ។
ខ្ញុំជឿថា ប្រិយមិត្តអ្នកអានទាំងអស់គ្នា ជាពិសេសមិត្តនារីដែលនៅក្មេងប្រាកដជាចូលចិត្តតុក្កតា Hello Kitty មែនទេ?
ស្រដៀងនឹងតួអង្គក្នុងពិភព Disney ផ្សេងទៀតដែរ Hello Kitty គឺជាតួអង្គប្រឌិតដែលទទួលបានការស្រលាញ់ចូលចិត្តនៅទូទាំងពិភពលោក។ ប៉ុន្តែមានចំណុចមួយបង្ហាញថាតួអង្គនេះខុសពីតួអង្គផ្សេងទៀត នោះគឺ Hello Kitty អាចរួមបញ្ចូលជាមួយនឹងតួអង្គទាំងអស់។
រហូតមកដល់ពេលនេះ តួអង្គ Hello Kitty ធ្លាប់មានការរួមបញ្ចូលដ៏ពិសេស ក្នុងនោះមានករណីមួយចំនួនធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល។ អ្វីដែលពិសេស គម្រោងសហការទាំងអស់សុទ្ធតែជាគម្រោងដែលត្រូវបានអនុញ្ញាតជាផ្លូវការ។
ចូរយើងក្រឡេកមកមើលការសហការដ៏គួរឲ្យចាប់អារម្មណ៍របស់តួអង្គ Hello Kitty ជាមួយនឹង JAPO តាមរយៈខ្លឹមសារអត្តបទខាងក្រោម។
ការរួមបញ្ចូលគ្នាជាមួយនឹង Gundam
ជាការសហការដែលមិនអាចនឹកស្មានជាមួយនឹង Gundam – ក៏ជាតំណាងដ៏លេចធ្លោរបស់ប្រទេសជប៉ុនផងដែរ។
តួអង្គមនុស្សយន្ត និងកូនឆ្មាដ៏គួរឲ្យស្រលាញ់ តើតួអង្គទាំងពីរអាចនឹងសហការគ្នាប្រយុទ្ធដែរទេ?
ការរួមបញ្ចូលគ្នាជាមួយនឹង X JAPAN
ការសហការជាមួយក្រុមតន្រ្តីចម្រៀងរ៉ុកជប៉ុនដ៏ល្បីល្បាញ។
តួអង្គ Hello Kitty ស្ទីលបទចម្រៀងរ៉ុក? ប្រៀបដូចជារឿងកំប្លែង។
ការរួមបញ្ចូលគ្នាជាមួយនឹង Hatsune Miku
តារាចម្រៀងនិម្មិតរូបនេះល្បីឈ្មោះខ្លាំងណាស់ អ្នកអាចនឹងមើលឃើញការ cosplay របស់នាងនៅគ្រប់ទីកន្លែង។
ហើយឥឡូវនេះ Hello Kitty ក៏កំពុង “ច្រៀង” ជាមួយ Miku ផងដែរ។
តើតួអង្គ Hello Kitty ក្លាយជាតាចាស់ យាយចាស់ហើយមែនទេ?
ទម្រង់ Hello Kitty មើលទៅចាស់ជ្រីវជ្រួញដែលមិននឹកស្មានដល់។
ការរួមបញ្ចូលគ្នាជាមួយនឹង EVANGELION
គឺជារឿងគំនូរជីវចលដែលស្ទើរតែគ្រប់គ្នាសុទ្ធតែស្គាល់។
Hello Kitty ចូលទៅកាន់ពិភពដ៏ងងឹតនៃ Evangelion – មើលទៅក៏សមម្យ៉ាងដែរ។
ការរួមបញ្ចូលគ្នាជាមួយនឹង Marimo
Marimo គឺជាសារាយរាងមូលនៅក្នុងបឹងមួយចំនួននៅកោះ Hokkaido ។
ជាមួយនឹងទម្រង់តួអង្គ Hello Kitty… មុខពណ៌បៃតងដូចជាខ្មោចមែនទេ?
ប្រហែលជាមានតែតួអង្គ Kitty ប៉ុណ្ណោះ ដែលលេងដល់កម្រិតនេះ។
អាចនិយាយបានថា ក្នុងចំណោមតួអង្គទាំងអស់របស់ Disney តួអង្គ Hello Kitty ជាតួអង្គដែលកម្ររកបាន។
ជាមួយនឹងការរួមបញ្ចូល “ដ៏អស្ចារ្យ” មិនកំណត់តាមស្តង់ដារអ្វីទាំងអស់ Hello Kitty បង្ហាញឲ្យឃើញពីភាពទាក់ទាញយ៉ាងពិសេស។
ដោយផ្អែកលើស្មារតីសហការរបស់ក្រុមហ៊ុន Sanrio ជាម្ចាស់របស់ Hello Kitty ទើបតួអង្គនេះអាចឈានដល់កម្រិតបែបនេះ ហើយបង្កើនផលចំណេញអាជីវកម្ម។
ក្រៅពីនេះ នៅមានចំណុចដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតត្រង់ថា Hello Kitty មិនមានមាត់ទេ។
ចំណុចនេះមិនមែនដោយសារតែគេភ្លេចបន្ថែមមាត់ក្នុងការរចនានោះទេ ប៉ុន្តែបង្កប់អត្តន័យពិសេសនោះគឺ៖
“និយាយនរណាក៏និយាយបាន អ្វីដែលសំខាន់គឺសកម្មភាព។”
ក្រៅពី Hello Kitty ក្នុងពិភពរបស់ Sanrio នៅមានតួអង្គជាច្រើនផ្សេងទៀត ដែលពោរពេញទៅដោយក្តីស្រលាញ់ និងចំណុចល្អៗ។ JAPO នឹងបន្តចែករំលែកប្រាប់អ្នកទាំងអស់គ្នាក្នុងអត្តបទលើកក្រោយ។
Abe Kengo