ឳកាសធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនដោយឥតគិតថ្លៃសម្រាប់ប្រិយមិត្តដែល​ស្រលាញ់គាំទ្រ JAPO

ឳកាសធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនដោយឥតគិតថ្លៃសម្រាប់ប្រិយមិត្តដែលស្រលាញ់គាំទ្រ JAPO ។

សួស្តីប្រិយមិត្តទាំងអស់គ្នា គោលដៅដំណើរកម្សាន្តរបស់យើងលើកនេះគឺ Kanazawa – ជាទីក្រុងដែល​មាន​លក្ខណៈ​បុរាណ និង​ទំនើប​រួម​បញ្ចូល​គ្នា។

ស្ថិតនៅខេត្ត Ishikawa ទីក្រុង Kanazawa ដែលល្បីជាមួយនឹងស៊ូស៊ីស្រស់ឆ្ងាញ់ ទេសភាពស្រស់ស្អាត សិប្បកម្ម​ប្រពៃណី ស្ករ​គ្រាប់ និង​នំឆ្ងាញ់ៗ​​ជា​​ច្រើន​​ផ្សេង​ទៀត។

ប៉ុន្មានឆ្នាំថ្មីៗនេះ ចំនួនភ្ញៀវទេសចរណ៍បរទេសដែលមកលេងទីនេះកាន់តែច្រើនឡើង ហើយដើម្បី​បម្រើ​ដល់​តម្រូវ​ការ​របស់​ភ្ញៀវ​ទេស​ចរណ៍ និងប្រជាជនក្នុងស្រុក មានគ្លីនិកមួយត្រូវបានបង្កើត​ឡើង ថែមទាំងប្រើ​ប្រាស់​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើប​បំផុត​ផង​ដែរ។

ដើម្បីធ្វើរបាយការណ៍ផ្សព្វផ្សាយពីគ្លីនិកនេះ JAPO នឹងរើសយកមិត្តនារីជនជាតិវៀតណាមម្នាក់ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់ Kanazawa មិន​ត្រឹម​តែ​អាចទៅ​លេង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ពិនិត្យសុខភាព​នៅ​គ្លីនិក​ផង​ដែរ។

JAPO នឹងចេញថ្លៃពិនិត្យសុខភាព និងការធ្វើដំណើរទាំងអស់។

ការធ្វើដំណើរនេះមិនមានប្រាក់ខែនោះទេ ប៉ុន្តែនេះជាឳកាសទៅលេងប្រទេសជប៉ុន។

យើងខ្ញុំនឹងថតរូបភាពនៅពេលដែលអ្នកបរិភោគអាហារឆ្ងាញ់ៗ គយគន់ទេសភាពនៅប្រទេស​ជប៉ុន​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​កម្សាន្ត ហើយ​បង្ហោះ​នៅ​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​របស់ JAPO ។

លក្ខខណ្ឌនៃការជ្រើសរើស

  • ចំនួន៖ មនុស្សម្នាក់
  • ភេទស្រី អាយុពី ២០ ទៅ ៣៥ ឆ្នាំ
  • អាចប្រាស្រ័យទាក់ទងជាភាសាជប៉ុន ឬអង់គ្លេស
  • អាចធ្វើដំណើរកម្សាន្តអំឡុងពេលប្រហែល ១ សប្តាហ៍
  • អាចចេញដំណើរពីអាកាសយានដ្ឋាន Tan Son Nhat – ទីក្រុងហូជីមិញ
  • មិនអាលែកហ្ស៊ីនឹងអាហារ ហើយអាចបរិភោគអាហារសមុទ្រឆៅ (ស៊ូស៊ី សាស៊ីមី …)
  • យល់ព្រមបង្ហាញខ្លួននៅលើគេហទំព័ររបស់ JAPO ហ្វេសប៊ុក និងទស្សនាវដ្តី JAPO 
  • ត្រៀមលិខិតឆ្លងដែនមុនថ្ងៃទី ១០ ខែកញ្ញា
  • ជាអ្នកដែលតែងតែតាមដាន Like, Comment និងចែករំលែកអត្តបទរបស់ JAPO នៅ​លើ Facebook ជា​ប្រចាំ។

ដំណើរការជ្រើសរើស

  • នៅថ្ងៃទី ១ ខែកញ្ញានឹងបញ្ចប់វគ្គជ្រើសរើសដំបូង យើងខ្ញុំនឹងទាក់ទងទៅកាន់​បេក្ខនារីដែល​ជាប់​ឈ្មោះ
  • បេក្ខនារីដែលជាប់ឈ្មោះនឹងចូលរួមសម្ភាសន៍តាមរយៈការហៅវីដេអូខល (video call) ឬ​ជួប​ផ្ទាល់​ចាប់​ទី​ថ្ងៃទី ៣ ខែ​កញ្ញា
  • មុនថ្ងៃទី ១០ ខែកញ្ញានឹងរើសយកមនុស្សម្នាក់ដើម្បីបន្តដំណើរការដាក់ពាក្យសុំទិដ្ឋាការ (VISA) និង​នីតិ​វិធី​ចាំបាច់
  • លក្ខខណ្ឌជ្រើសរើស៖ បំពេញលក្ខខណ្ឌខាងលើ អាចទំនាក់ទំនងជាភាសាជប៉ុន ឬអង់គ្លេស សាក​សម​នឹង​រូមភាព​ផ្សាព្វ​ផ្សាយ​របស់ JAPO ជាអ្នកដែលស្រលាញ់ចូលចិត្ត JAPO ។

លក្ខខណ្ឌឧបត្ថម្ភ

  • JAPO នឹងរ៉ាប់រងថ្លៃសំបុត្រយន្តហោះ ការធ្វើដំណើរក្នុងប្រទេសជប៉ុន សណ្ឋាគារ។ល។
  • មិនមានប្រាក់ខែ ឬប្រាក់ឧបត្ថម្ភប្រចាំថ្ងៃនោះទេ។

របៀបដាក់ពាក្យ

ផ្ញើប្រវត្តិរូបសង្ខេប ការណែនាំខ្លួនឯង រូបថត​ពាក់​កណ្តាល​ខ្លួន ១ សន្លឹក និង​រូប​ថត​តួ​ខ្លួន​ទាំង​មូល ១ សន្លឹក។

បេក្ខនារីដែលផ្ញើប្រវត្តិរូបសង្ខេប និងការណែនាំខ្លួនឯង សូមផ្ញើជាភាសាជប៉ុន ឬភាសា​អង់គ្លេស។

ផ្ញើទៅកាន់អាសយដ្ឋានអុីមែល៖ [email protected]

កាលបរិច្ឆេទផុតកំណត់៖ ថ្ងៃទី ៣១ ខែសីហា។

ការជ្រើសរើសនឹងបញ្ចប់នៅថ្ងៃទី ១០ ខែកញ្ញា ពេលវេលាចេញដំណើរនៅខែតុលា ឬវិច្ឆិកា ក្នុងរយៈពេល ១ សប្តាហ៍។

ក្នុងករណីចំនួនអ្នកដាក់ពាក្យច្រើន ប្រសិនបើយើងខកខានអុីមែលចុះឈ្មោះណាមួយ ហើយមិនអាច​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​អាធ្យាស្រ័យ​ពី​អ្នក​ទាំង​អស់គ្នា។

យើងខ្ញុំទន្ទឹងរង់ចាំទទួលការដាក់ពាក្យរបស់អ្នកទាំងអស់គ្នា។

សូមអរគុណ។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: