លែង​បារម្ភ​ទៀត​ហើយ​នៅ​ពេល​ដែល​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី

លែងបារម្ភទៀតហើយនៅពេលដែលបើកបវេសនកាលឆ្នាំសិក្សាថ្មី។

នៅពេលដែលបើកបវេសនកាលឆ្នាំសិក្សាថ្មី ដើម្បីសម្រួលដល់ការសិក្សារបស់កូនៗ មានគ្រួសារជាច្រើន​ចាប់ផ្តើមប្តូរផ្ទះឲ្យកូនៗរបស់ខ្លួន។ ឪពុកម្តាយមួយចំនួននឹងប្តូរទៅរស់នៅទីក្រុងជាមួយកូនៗ អ្នក​ខ្លះ​ទៀត បន្ទាប់ពីរៀបចំកន្លែងស្នាក់នៅសម្រាប់កូនៗរបស់ខ្លួនរួចនឹងត្រឡប់ទៅស្រុក​​កំណើត​វិញ។ មិនថាក្រោមស្ថានភាពបែបណា លុះត្រាតែការដឹកជញ្ជូនគ្រឿងសង្ហារិមដែលចាំ​បាច់ និង​ការ​រៀបចំកន្លែងថ្មីសម្រាប់កូនៗរបស់ខ្លួនរួចរាល់ ទើប​ឪពុក​ម្តាយ​មាន​អារម្មណ៍​ថា​ទុក​ចិត្ត។

នៅពេលដែលប្តូរទៅកន្លែងថ្មី ប្រហែលជាយើងទាំងអស់គ្នាប្រាកដជានឹកផ្ទះ នឹកពេលគ្រួសារបរិភោគ​​អាហារជាមួយគ្នា អាចនឹងគេងមិនលក់ ហើយពេលខ្លះមានអារម្មណ៍ថាអផ្សុក។ ប៉ុន្តែទន្ទឹម​នឹង​នោះ ក៏មានចំណុចវិជ្ជមានមួយចំនួនផងដែរ។ នោះជាឳកាសសម្រាប់យើងទាំងអស់គ្នា​ស្វែង​យល់​ពី​បរិយាកាស​ថ្មី កន្លែងដែលយើងមិនធ្លាប់ទៅ ហូប​ម្ហូប​ឆ្ងាញ់ៗ​ជាមួយ​នឹង​រស​ជាតិ​ថ្មីដែល​​​យើង​​មិន​​ធ្លាប់​​បាន​​ភ្លក់ ថែមទាំងបង្កើតមិត្តថ្មី។

ប្រហែលជារវាងអារម្មណ៍ដែលមិនសប្បាយចិត្ត និងអារម្មណ៍រំភើបពេលផ្លាស់ទៅនៅទីក្រុងថ្មី អារម្មណ៍​រំភើប​ប្រាកដ​ជា​ច្រើន​ជាង។ យ៉ាងណាមិញ មានរឿងមួយអាចជាឧបសគ្គសម្រាប់យើងទាំង​អស់​គ្នា​នោះ​គឺ​បញ្ហា​រើ​ផ្ទះ។

មានរឿងជាច្រើនដែលសិស្សានុសិស្ស និងអណាព្យាបាលត្រូវរៀបចំសម្រាប់អនាគត។

ដូចជាស្វែងរកផ្ទះថ្មីសម្រាប់ជួល រៀបចំគ្រឿងសង្ហារឹមថ្មី ការដឹកជញ្ជូនអីវ៉ាន់ផ្ទាល់ខ្លួន… ស្តាប់ទៅដូច​ជា​ងាយ​ស្រួល ប៉ុន្តែ​រឿង​ទាំង​នេះ​សុទ្ធ​តែ​ចំណាយពេលច្រើន និងត្រូវរៀបចំយ៉ាងប្រុងប្រយ័ត្ន។

ក្នុងនោះអ្វីដែលចំណាយពេលច្រើន និងពិបាកបំផុតគឺការដឹកជញ្ជូនអីវ៉ាន់ និងរបស់របរផ្ទាល់ខ្លួន ពិសេស​នៅ​ពេល​ដឹក​ជញ្ជូន​ផ្លូវ​ឆ្ងាយ។

ត្រូវចំណាយពេលខ្ចប់អីវ៉ាន់ មិនត្រឹមតែប៉ុណ្ណឹង អីវ៉ាន់អាចនឹងត្រូវគេលួច ឬបាត់បង់។ នៅពេលដែលទៅដល់កន្លែងនៅថ្មី ត្រូវចំណាយពេលបើកកញ្ចប់អីវ៉ាន់ និងរៀបចំឡើងវិញ។ ពេលខ្លះអីវ៉ាន់​ថែម​ទាំង​ខូច​ខាត​ដោយ​សារ​ដំណើរ​ការ​ដឹក​ជញ្ជូន។

មានមូលហេតុជាច្រើនដែលធ្វើឲ្យការផ្លាស់ប្តូរផ្ទះមានភាពស្មុគស្មាញ។

ប្រសិនបើអ្នកនឿយហត់នឹងការរើផ្ទះ អ្នកទាំងអស់គ្នាអាចពិចារណាប្រើប្រាស់សេវាកម្ម រើផ្ទះរបស់ SG SAGAWA VIETNAM ។ ជាមួយនឹងដំណើរការដឹកជញ្ជូនធានានូវភាពងាយស្រួលសម្រាប់​អតិថិជន។

បុគ្គលិករបស់ក្រុមហ៊ុននឹងទៅដល់កន្លែងដើម្បីវេចខ្ចប់របស់របរយ៉ាងប្រុងប្រយ័ត្ន ហើយដឹកជញ្ជូន​ទៅដល់កន្លែងដោយសុវត្ថិភាព ដោយប្រើវិធីសាស្ត្រជំនាញមកពីប្រទេសជប៉ុន។ បន្ទាប់​ពី​ដឹក​ជញ្ជូន​ដល់​កន្លែង របស់របរត្រូវបានយកចេញពីប្រអប់ ហើយរៀបចំទុកដាក់នៅកន្លែងដែល​សមរម្យ​តាមការណែនាំរបស់អតិថិជន។ ម្ចាស់ផ្ទះមិនចាំបាច់ធ្វើអ្វីនោះទេ​ ផ្ទុយទៅវិញ គ្រាន់តែអង្គុយ​សម្រាក​ប៉ុណ្ណោះ។ ហើយបន្ទាប់មក អាចចាប់ផ្តើមការរស់នៅនៅកន្លែងថ្មី ដោយមិនចាំ​បាច់បារម្ភ​ពីអ្វីទាំងអស់។

អីវ៉ាន់ដែលងាយនឹងបែកប្រាកដត្រូវបានខ្ចប់យ៉ាងប្រុងប្រយ័ត្ន ដើម្បីធានាសុវត្ថិភាព។ គ្រឿងសង្ហារិម និង​គ្រឿង​អេឡិច​ត្រូនិច​ក្នុងផ្ទះនឹងត្រូវបានរុំដោយប្រុងប្រយ័ត្ន ដើម្បីការពារស្នាមឆ្កូតអំឡុងពេលដឹកជញ្ជូន។ ពិសេសជាងនេះទៅទៀត សម្រាប់សម្លៀកបំពាក់ដែលងាយនឹង​ជ្រួញ យើង​នឹង​ផ្តល់​ជូន​ប្រអប់​ឯកទេស​​សម្រាប់​ដឹក​ជញ្ជូន​សម្លៀក​បំពាក់ ដោយរក្សាសភាពដើមដូចជាព្យួរ​ក្នុង​ទូ។

ភាពងាយស្រួលទាំងអស់នេះបានមកពី “គុណភាពជប៉ុន – JAPAN Quality” ។

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: